ភ្នំពេញ៖ ផ្អែកលើសេចក្ដីណែនាំដែលចេញដោយក្រសួងមហាផ្ទៃ និង រដ្ឋបាលខេត្តកណ្ដាលបានបង្ហាញពីប្រការនីមួយៗយ៉ាងច្បាស់លាស់។ លើកលែងតែប្រកា៤នៃសចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកណ្ដាល ហាក់មានភាពមិនប្រក្រតី ធ្វើឱ្យមហាជនមានចម្ងល់ លើចំណុចមួយចំនួនដែលបានផ្ដល់អំណាចឱ្យអភិបាលខេត្តមានសិទ្ធិឈានទៅគ្រប់គ្រងដល់តុលាការដែលជាស្ថាប័នឯករាជ្យថែមទៀត។
បើគេសង្កេត លើសេចក្ដីណែនាំរបស់ ក្រសួងមហាផ្ទៃចុះហត្ថលេខាដោយ សម្ដេចក្រឡាហោម ស ខាង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២២ ត្រង់ចំណុច ការបែងចែកភារកិច្ចក្នុងជួរគណៈអភិបាលខេត្ត« អភិបាលខេត្ត ទទួលបន្ទុកដឹកនាំការងាររួម និងដឹកនាំផ្ទាល់លើការងាររដ្ឋបាលទូទៅ ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងជាអាណាប័កក្នុងនាមក្រុមប្រឹក្សារបស់ខ្លួន»។
ចំណែកឯ សេចក្ដីសម្រេចរបស់ រដ្ឋបាលខេត្តកណ្ដាលចុះហត្ថលេខាដោយ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល កាលពីថ្ងៃទី០៩ខែកញ្ញា ឆ្នាំ២០២២ បានចែងថា«អភិបាលខេត្ត ទទួលបន្ទុកដឹកនាំការងាររួម និងដឹកនាំផ្ទាល់លើការការរដ្ឋបាលទូទៅ ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ កិច្ចការគ្រប់គ្រងធនធានមនុស្ស តុលាការ កិច្ចការសម្របសម្រួលទំនាស់ក្រៅប្រព័ន្ធតុលាការ ការងារអភិវឌ្ឍន៍ ការចុះបញ្ជីដីរដ្ឋ និងជាអាណាប័កក្នុងនាមក្រុមប្រឹក្សារបស់ខ្លួន»។
យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលជាច្បាប់កំពូល ត្រង់ជំពូកទី១១ថ្មីស្ដី អំពី អំណាចតុលាការ មាត្រា ១២៨ .… ថ្មី ( មាត្រា ១០៩ ចាស់)បានចែងថា «អំណាចតុលាការជាអំណាចឯករាជ្យ។ អំណាចតុលាការ ធានារក្សាអនាគតិ និង ការពារសិទ្ធិ សេរីភាពរបស់ប្រជាពលរដ្ឋ។ អំណាចតុលាការគ្របដណ្ដប់ទៅលើរឿងក្តីទាំងអស់ រួមទាំងរឿងក្ដីរដ្ឋបាលផង។ អំណាចនេះ ត្រូវប្រគល់ឱ្យតុលាការកំពូល និងសាលាជម្រះក្តីគ្រប់ផ្នែក និង គ្រប់
ជាន់ថ្នាក់»។
ក្នុងសេចក្ដីណែនាំ របស់ក្រសួងមហាផ្ទៃបានបញ្ជាក់បន្ថែមថា អភិបាលរងមួយរូប ទទួលជួយអភិបាលខេត្ត លើការងាររដ្ឋបាល ការងារផ្ដល់សេវានៅអង្គ ភាពច្រកចេញចូលតែមួយ ការងារស្ថិតិនិងអត្រានុកូលដ្ឋាន ការងារព័ត៌មាន ការងារលេខាធិ ការក្រុមប្រឹក្សា ការងារទំនាក់ទំនងសាធារណៈ និងការងារកិច្ចការព្រំដែន (សម្រាប់ខេត្តជាប់ ព្រំដែន)។
– អភិបាលរងមួយរូប ទទួលជួយអភិបាលខេត្ត លើការងារហិរញ្ញវត្ថុ កិច្ចការធនាគារ រតនាគារ ពន្ធដារ គយ និងរដ្ឋាករ ការងារលទ្ធកម្មសាធារណៈ និងការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។
– អភិបាលរងមួយរូប ទទួលជួយអភិបាលខេត្ត លើការងារសាធារណការនិងដឹកជញ្ជូន ការងារ អភិវឌ្ឍន៍ជនបទ ការងារធនធានទឹកនិងឧតុនិយម ការងារកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងការងារគ្រប់គ្រងគ្រោះមហន្តរាយ។
– អភិបាលរងមួយរូប ទទួលជួយអភិបាលខេត្ត លើការងារនគរូបនីយកម្ម សំណង់ និងសុរិយោដីការងារអភិវឌ្ឍទីក្រុងវៃឆ្លាត (Smart City) និងទីក្រុងបៃតង។
– អភិបាលរងមួយរូប ទទួលជួយអភិបាលខេត្ត លើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិ ភា ព សាធារណៈការងារអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ការងារពន្ធនា គារ ការងារសមាគម អង្គការមិនមែនរដ្ឋាភិបាល គណបក្សនយោបាយនិងការងារសិទ្ធិមនុស្ស ការសម្របសម្រួលដោះស្រាយវិវាទនិងបណ្ដឹងផ្សេងៗដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត និងការងារដោះស្រាយផលប៉ះពាល់ផ្សេងៗ។
– អភិបាលរងមួយរូប ទទួលជួយអភិបាលខេត្ត លើការងារសេដ្ឋកិច្ច ការងារពាណិជ្ជកម្ម អាជីវកម្មការងាររ៉ែ និងថាមពល ការងារឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការងារប្រៃសណីយ៍ និងទូរគមនាគមន៍ និងការងារសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួ តប្រជែង និងបង្ក្រាបការក្លែងបន្លំ។
– អភិបាលរងមួយរូប ទទួលជួយអភិបាលខេត្ត លើការងារផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិ យោគរបស់រដ្ឋបាលខេត្ត ការងារគាំទ្រសមត្ថភាពដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ការងារ វិនិយោគផ្នែកឯកជន ការងារសេវាសង្គម និងការងារកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ និងកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល។
– អភិបាលរងមួយរូប ទទួលជួយអភិបាលខេត្ត លើការងារទេសចរណ៍ ការងារបរិស្ថានការ ងារគ្រប់គ្រងធនធានធម្មជាតិ ការងារគ្រប់គ្រងសំរាម សំណល់រឹង-រាវ ការងារគ្រប់គ្រងទីលា នចាក់សំរាម ការងារភូមិមួយផលិតផលមួយ និងការងារអភិវឌ្ឍន៍សហគមន៍។
– អភិបាលរងមួយរូប ទទួលជួយអភិបាលខេត្ត លើការងារគ្រប់គ្រង និង អភិវឌ្ឍន៍ធនធានម នុស្ស កិច្ចការមុខងារសាធារណៈ ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ការងារសិក្សារៀបចំកែ សម្រួលរចនាសម្ព័ន្ធ និងព្រំប្រទល់រដ្ឋបាល៕
ដោយ៖ គង់ សេដ្ឋាមុនី