នាយករដ្ឋមន្ត្រីគុយបា បានមកដល់កម្ពុជា សម្រាប់ទស្សនកិច្ច៣ថ្ងៃ

ភ្នំពេញ ៖ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស (Manuel Marrero Cruz) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់កម្ពុជាហើយ នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ ដើម្បីពង្រឹង…

លោក គង់ គាំ ក្លាយជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន

ភ្នំពេញ ៖ លោកព្រឹទ្ធាចារ្យនយោបាយ គង់ គាំដែលជាអតីតស្ថាបនិកគណបក្សជាតិខ្មែរ, អតីតប្រធានគណបក្ស សម រង្ស៊ី និងបច្ចុប្បន្នជាប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ បានសម្រេចអញ្ជើញមកចូលរួមជាមួយគណបក្សភ្លើងទៀន។ ការមកចូលរួមជាមួយមិត្តរួមអាជីពចាស់ ក្នុងបក្សភ្លើងទៀននេះ ត្រូវបានបក្សនេះផ្តល់តួនាទី ជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន។ ក្នុងការសម្រេចផ្តល់តួនាទីនេះ បានធ្វើឡើងក្រោយពីបានជួបពិភាក្សាគ្នាជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំជាន់ខ្ពស់…

អគ្គលេខាធិការអាស៊ាន៖ អាស៊ានត្រូវតែធ្វើការជាមួយដៃគូទាំងអស់ ទោះសម្រាប់រយៈពេលខ្លី មធ្យម និងវែង

ភ្នំពេញ៖ អគ្គលេខាធិការអាស៊ាន លោក លឹម ចុកហុយ (Lim Jock Hoi) បានគូសបញ្ជាក់នូវភាពចាំបាច់អាស៊ានក្នុងការប្រែក្លាយតំបន់នេះជាតំបន់ដែលមានភាពធន់រឹងមាំ អាចបត់បែនបាន និងមានភាពឆ្លើយតបនឹងតម្រូវការនៃផ្លាស់ប្ដូរជានិច្ចកាល។ ខណៈពេលដែលអាស៊ានបន្ដរៀបចំផែនការសម្រាប់អនាគត អាស៊ានក៏ត្រូវកសាងនូវភាពភ្ជាប់គ្នារវាងអនាគតជាមួយសកម្មភាពដែលអាស៊ានកំពុងធ្វើនៅក្នុងពេលបច្ចុប្បន្ន។ «អាស៊ានត្រូវតែធ្វើការជាមួយដៃគូទាំងអស់ ទោះសម្រាប់រយៈពេលខ្លី មធ្យម…

សាលារៀនខេត្តមួយចំនួន បានផ្អាកសិក្សាដោយសារជំនន់ទឹកភ្លៀង

ភ្នំពេញ ៖ ដោយសារបញ្ហាជំនន់ទឹកភ្លៀងបានធ្វើឱ្យសាលារៀនមួយចំនួនស្ថិតនៅខេត្តរតនគិរី ស្ទឹងត្រែង ព្រមទាំងសាលារៀនមួយចំនួនទៀតក្នុងបណ្តាខេត្តផ្សេងទៀតបានផ្អាកដំណើរការសិក្សាជាបណ្តោះអាសន្ន។នេះជាការលើកឡើងរបស់អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ។ លោក រស់ សុវាចា បានប្រាប់សារព័ត៌មានខ្មែរឈានមុខ នារសៀលថ្ងៃទី៤ តុលានេះថា ដោយសាររំខាន់ដល់ការសិក្សារបស់សិស្ស ទើបក្រសួងសម្រេចផ្អាកការសិក្សាបណ្តោះអាសន្ន…

អភិបាលខេត្តបាត់ដំបងស្នើ ឱ្យអាជ្ញាធរ និង កងកម្លាំងតាមព្រំដែនពិនិត្យមើលប្រជាពលរដ្ឋប្រើប្រាស់ប័ណ្ណឆ្លងព្រំដែនមានសុពលភាពតែមួយថ្ងៃ មិនអនុញ្ញាតឱ្យស្នាក់នៅប្រទេសថៃឡើយ

បាត់ដំបង៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានស្នើឱ្យរដ្ឋបាលស្រុកសំពៅលូន និង កងកម្លាំងនៅតាមខ្សែបន្ទាត់ព្រំដែន ពិនិត្យមើលប្រជាពលរដ្ឋដែលប្រើប្រាស់ប័ណ្ណឆ្លងព្រំដែនមានសុពលភាពតែមួយថ្ងៃតែប៉ុណ្ណោះ ដូច្នេះមិនអនុញ្ញាតឱ្យមានការស្នាក់នៅប្រទេសថៃឡើយ។ ការស្នើនេះធ្វើឡើងនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ខណៈលោកអភិបាលខេត្តចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី (គីឡូ១៣)…

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រទេសសមាជិកនៃក្រុមប្រឹក្សាអូឡាំពិកអាស៊ីផ្ដល់នូវការគាំទ្រក្នុងគ្រប់ទម្រង់ ដើម្បីឱ្យការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នៅកម្ពុជាទទួលបានជោគជ័យ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បណ្តាប្រទេសសមាជិកនៃក្រុមប្រឹក្សាអូឡាំពិកអាស៊ី ផ្ដល់នូវការគាំទ្រក្នុងគ្រប់ទម្រង់ ដើម្បីឱ្យការរៀបចំការប្រកួតកីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ នៅព្រះរាជាណា ចក្រកម្ពុជាទទួលបានជោគជ័យខ្ពស់។ ការអំពាវនាវរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនេះត្រូវបានធ្វើឡើងក្នុងពិធីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី លើកទី…

រដ្ឋមន្រ្តីធនធានទឹកឱ្យរក្សាច្រកមុខទឹកចាស់ស្ទឹងព្រែកត្នោត ដើម្បីធានាការដោះទឹក

ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានសំណូមពរឱ្យប្រជាពលរដ្ឋមានលំនៅឋាន នៅតាមបណ្តោយស្ទឹងព្រែកត្នោត ស្ថិត ក្នុងភូមិសាស្រ្តខាងលិច រាជធានីភ្នំពេញ និងខេត្តកណ្តាល រក្សាទំហំ ឬច្រកមុខទឹកចាស់ ដើម្បីធានាដល់ការដោះទឹក…

កម្ពុជាដាក់ចេញនូវយុទ្ធសាស្ត្រថ្មី ដើម្បីលើកស្ទួយវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩

ភ្នំពេញ៖ កម្ពុជានឹងបន្តខិតខំអនុវត្ត «ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យ ទេសចរណ៍កម្ពុជាក្នុងដំណាក់កាល និងក្រោយវិបត្តិកូវីដ-១៩» ទស្សនទាន និងយោបល់នៃ ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២។ ព្រឹត្តិការណ៍ប្រារព្ធទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២២ ក្រោមប្រធានបទ «ការគិតគូរឡើងវិញពីទេសចរណ៍» នៅទីស្តីការក្រសួងទេសចរណ៍ លោក ថោង…

លោក សុខ ឥសាន ៖ បាតុភាពជួញដូរមនុស្សមិនមាន ន័យថាសង្គមមានសង្គ្រាមទេ

ភ្នំពេញ ៖ ក្នុងន័យការពារប្រទេសជាតិពីបុគ្គលមួយចំនួន លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងនាថ្ងៃ៤ តុលាថា “ការមានបាតុភាពជួញដូរមនុស្ស មិនមានន័យថា សង្គមនោះមានសង្គ្រាម ទេ” ។ លោក សុខ…

សម្តេចតេជោ បង្ហាញការព្រួយបារម្ភភាពទន់ខ្សោយផ្នែកកីឡាក្នុងទ្វីបអាស៊ី ខណៈប្រទេសមួយចំនួនតូចអាចចូលវគ្គជម្រុះ World Cup

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជាបានបង្ហាញការព្រួយបារម្ភ ចំពោះភាពទន់ខ្សោយវិស័យកីឡានៅទ្វីបអាស៊ី ខណៈមានប្រទេសមួយចំនួនតូចប៉ុណ្ណោះក្នុងទ្វីបមួយនេះ អាចចូលវគ្គជម្រុះ World Cup ជារៀងរាល់ពេល។ ការព្រួយបារម្ភនេះបានធ្វើឲ្យសម្តេចចោទសួរថា តើហេតុអ្វីទៅបានជាវិស័យកីឡានៅទ្វីបអាស៊ី នៅទន់ខ្សោយ?…