ភ្នំពេញ ៖ ក្នុងន័យការពារប្រទេសជាតិពីបុគ្គលមួយចំនួន លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងនាថ្ងៃ៤ តុលាថា “ការមានបាតុភាពជួញដូរមនុស្ស មិនមានន័យថា សង្គមនោះមានសង្គ្រាម ទេ” ។
លោក សុខ ឥសានបានថ្លែងបន្តតាមរយៈបណ្តាញតេឡេក្រាមទៀតថា សន្តិភាពគឺអត់មានសង្គ្រាមផ្ទៃក្នុងនិងជាមួយបរទេស ឯការជួញដូរមនុស្សគឺជាបាតុភាពអសកម្មនៅក្នុងសង្គមដែលនៅប្រទេសណាលើលោកក៏មានដែរ ដូច្នេះការមានបាតុភាពជួញដូរមនុស្ស មិនមានន័យថាសង្គមនោះ មានសង្គ្រាមទេ ។
លោកថា ការជួញដូរមនុស្សអ្នកមានក៏មានធ្វើ អ្នកក្រក៏មានធ្វើដែរ មិនចំពោះតែខាងណាទេ។
ការលើកឡើងរបស់អ្នកនាំពាក្យបក្សកាន់អំណាចនេះ បន្ទាប់ពីអង្គការស៊ីវិលរិះគន់ថា វិធានការរបស់រាជរដ្ឋាភិបាល ទប់ស្កាត់ និងបង្ក្រាបករណីជួញដូរ មនុស្សនារយៈពេលចុងក្រោយ ហាក់គ្មានប្រសិទ្ធភាពឡើយ។ ផ្ទុយទៅវិញករណីបង្ខាំងមនុស្សជួញដូរ មនុស្សការកេងប្រវ័ញ្ចកម្លាំងពលកម្ម បែរជាកំពុងកើតមានយ៉ាងផុសផុល។ ក្នុងនោះ អ្នកធ្វើការងារលើកស្ទួយផ្នែកសិទ្ធិ មនុស្សនៅកម្ពុជាព្រួយបារម្ភថា បើរាជរដ្ឋាភិបាលនៅ តែគ្មានឆន្ទៈស៊ើបអង្កេត គឺក្រុមមេខ្លោងធំៗនៅពី ក្រោយការជួញដូរមនុស្សនេះ គឺកម្ពុជានឹងកាន់តែប្រឈមរងរិះគន់ធ្ងន់ៗបន្ថែមទៀតពីសហគមន៍អន្តរជាតិ ។
សូមបញ្ជាក់ថា ថ្មីៗនេះ សមត្ថកិច្ចបានជួយសង្គ្រោះជន រងគ្រោះជាង៤រយនាក់ចេញពីកន្លែងបង្ខាំងខុសច្បាប់ នៅកម្ពុជា៕ ដោយ៖ រិន ចំរើន