សូមប្រុងប្រយ័ត្ន ! កម្ពស់ទឹកស្ទឹងសែនហក់ឡើងដល់កម្រិតប្រុងប្រយ័ត្នកម្រិតខ្ពស់ហើយ !

កំពង់ធំ៖ ប្រភពពីក្រសួងធនធានទឹក និង ឧតុនិយមបានឱ្យដឹងថា ដោយមានការតាមដានពីស្ថានភាពទឹកជំនន់ស្ទឹងសែន តាមស្ថានីយវាស់កម្ពស់ទឹកស្ទឹងសែន ចំនួន ០៣កន្លែងរយៈពេល១០ថ្ងៃកន្លងមកពីថ្ងៃទី២៥ ខែកញ្ញាដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ ពិនិត្យឃើញថាកម្ពស់ទឹកស្ទឹងកើនឡើងជាលំដាប់ ដូចជា ៖ នៅស្ថានីយ ទំនប់ទឹករក្សាទឹកកើនកម្ពស់…

ព្រះមហាក្សត្រ បញ្ចប់មុខតំណែងលោក គង់ មុនីកា និងបុគ្គល២នាក់ទៀតពីសមាសភាពឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា នាថ្ងៃ៣ តុលា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ បញ្ចប់មុខតំណែងសមាសភាព ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ចំនួន ៣ រូប ។…

ក្រសួងការបរទេសខ្មែរ ព្រួយបារម្ភចំពោះការបាញ់សាកល្បងកាំជ្រួចមីស៊ីលផ្លោង ដោយកូរ៉េខាងជើង

ភ្នំពេញ ៖ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការបរទេសខ្មែរ បានសម្តែងការព្រួយបារម្ភចំពោះការបាញ់សាកល្បងកាំជ្រួចមីស៊ីលផ្លោងដែលធ្វើឡើង ដោយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េនៅថ្ងៃទី៤ ខែតុលា ឆ្នាំ ២០២២ ។ យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសនៅថ្ងៃ៤ តុលា បានឱ្យដឹងថា “ក្រសួងព្រួយបារម្ភអំពីបាញ់មីស៊ីលផ្លោងនេះ”។ ក្រសួងថា នេះគឺជាការរំលោភមួយទៀតលើសេចក្តីសម្រេចចិត្ត…

ឯកសារសំខាន់ៗចំនួនពីរ ត្រូវបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចផ្លូវការ របស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបានៅកម្ពុជា

ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ជំនួបទ្វេភាគីដែលធ្វើឡើងនាល្ងាចថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២២ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ម៉ានូអែល ម៉ារ៉េ គ្រុស នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា បានអញ្ជើញធ្វើជាអធិបតី…

សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យឱ្យគុយបា ពិនិត្យពិចារណាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យសុខាភិបាល កីឡា វិនិយោគ និងវិស័យព័ត៌មាន

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យប្រទេសគុយបា ពិនិត្យពិចារណាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេស លើវិស័យសុខាភិបាល និងវិស័យដទៃទៀត ដែលរួមមានទាំងវិស័យ កីឡា វិស័យវិនិយោគ និងវិស័យព័ត៌មាន ជាដើម។ នេះបើតាមការឱ្យដឹងរបស់លោក…

អនុប្រធានទី១ អាជ្ញាធរមីន ចាត់ទុកអាល្លឺម៉ង់ គឺជាដៃគូយូរអង្វែង និងជាម្ចាស់ជំនួយ ដ៏សំខាន់ មួយ សម្រាប់វិស័យសកម្មភាពមីននៅ កម្ពុជា

ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្ដី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានចាត់ទុកអាល្លឺម៉ង់ គឺជាដៃគូ យូរ អង្វែង និងជាម្ចាស់ជំនួយដ៏សំខាន់មួយ សម្រាប់វិស័យសកម្មភាពមីននៅ កម្ពុជាក្នុង នោះ ប្រទេស អាល្លឺម៉ង់ បានរួមចំណែករាប់លានដុល្លារដល់អង្គការ…

អនុប្រធានទី១ អាជ្ញាធរមីនស្នើសុំឱ្យ អង្គការ NPA បន្តពង្រីកបន្ថែម នូវ ក្រុមការស្រាវជ្រាវ មិនបច្ចេកទេសដើម្បីជួយពន្លឿនដល់ការងារកាត់បន្ថយផ្ទៃដីមានមីននៅកម្ពុជា

ភ្នំពេញ៖ ទេសរដ្ឋមន្រ្ដី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានស្នើសុំឱ្យ អង្គការ ជំនួយ របស់ប្រជាជនន័រវែស (NPA) ប្រចាំកម្ពុជា បន្តពង្រីកបន្ថែមនូវក្រុមការស្រាវជ្រាវមិនបច្ចេកទេស (Land Release Non-Technical Survey_LRNTS)…

Continue Reading

ឧត្តមមន្ត្រីបរិស្ថានមីយ៉ាន់ម៉ា ដឹកនាំកិច្ចប្រជុំពិនិត្យ និង ពិភាក្សារបាយការណ៍កិច្ចប្រជុំឧត្តមមន្ត្រីបរិស្ថានអាស៊ាននៅខេត្តសៀមរាប

សៀមរាប៖ ឧត្តមមន្ត្រីបរិស្ថានមីយ៉ាន់ម៉ា លោកបណ្ឌិត San Oo អគ្គនាយករង នៃក្រសួងអភិរក្សធនធានធម្មជាតិ និងបរិស្ថាននៃប្រទេសមីយ៉ាន់ម៉ា ជាប្រធានដឹកនាំកិច្ចប្រជុំពិនិត្យ និង ពិភាក្សារបាយការណ៍កិច្ចប្រជុំឧត្តមមន្ត្រីបរិស្ថានអាស៊ាននៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះដោយ ផ្តោតទៅលើ៖ ១)សេចក្តីព្រាងរបាយការណ៍កិច្ចប្រជុំឧត្តមមន្ត្រីបរិស្ថានអាស៊ានលើកទី៣១ ឆ្នាំ២០២០,២)សេចក្តីព្រាងរបាយការណ៍កិច្ចប្រជុំឧត្តមមន្ត្រីបរិស្ថានអាស៊ានលើកទី៣២…

កម្ពុជាបង្ហាញអំពីហានិភ័យនានាដែលបង្កឡើងដោយសារធាតុអាសបេស្តុស

ភ្នំពេញ៖ កម្ពុជាបង្ហាញអំពីហានិភ័យនានាដែលបង្កឡើងដោយសារធាតុអាសបេស្តុស និងរៀបចំឱ្យមានផែនទីបង្ហាញផ្លូវ ដើម្បីធ្វើការឆ្លើយតបទៅនឹងការទប់ស្កាត់ការប្រើប្រាស់សារធាតុអាសបេស្តុសនៅកម្ពុជា និង ស្នើដល់ក្រសួង ស្ថាប័នពាក់ព័ន្ធពិនិត្យលទ្ធភាពរៀបចំនូវបទប្បញ្ញត្តិចាំបាច់ដែលគាំទ្រដល់ការអនុវត្តដើម្បីឱ្យកម្ពុជាអាចឈានទៅលប់បំបាត់ការប្រើប្រាស់អាសបេស្តុស នាពេលអនាគត។ ផែនទីបង្ហាញផ្លូវដើម្បីធ្វើការឆ្លើយតបទៅនឹងការទប់ស្កាត់ការប្រើប្រាស់សារធាតុអាសបេស្តុស ត្រូវបានលើកឡើងនៅក្នុងពិធីផ្សព្វផ្សាយកម្រងព័ត៌មានជាតិ ស្តីពីបច្ចុប្បន្នភាពនៃសារធាតុអាសបេស្តុស នៅកម្ពុជា រៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការ និងការឧបត្ថម្ភរួមគ្នារបស់អង្គការ…

ក្រសួងបរិស្ថានអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិលើផ្ទៃដីទំហំក្រោម១០ហិកតា

ភ្នំពេញ៖ ក្រសួងបរិស្ថាន និង ដៃគូបានធ្វើការផ្សព្វផ្សាយអំពីប្រកាសស្តីពីការដាក់ឱ្យអនុវត្តនូវគោលការណ៍ណែនាំក្នុងការ អនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចដែលមានទំហំផ្ទៃដីក្រោម ១០ហិកតា ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។ វេទិកានេះ រៀបចំឡើងកាលពីថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០២២ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយការយល់ដឹងអំពីប្រកាសឱ្យបានទូលំទូលាយដល់គ្រប់ភាគីពាក់ព័ន្ធ…