Breaking News: សម្តេចតេស្តឃើញវិជ្ជមានកូវីដ.១៩

ឥណ្ឌូនេស៊ី៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាតេស្តឃើញវិជ្ជមានកូវីដ.១៩។ សម្តេចបានសរសេរនៅលើទំព័រហ្វេសបុកនៅព្រឹកនេះថា មុនចេញពីកម្ពុជាខ្ញុំធ្វើតេស្តរាល់ថ្ងៃពិសេសមុនពេលចេញដំណើរមកខ្ញុំធ្វើរហ័សមុនឡើងយន្តហោះតែពុំមានឃើញអ្វីនោះឡើយ។ សម្តេចសរសេរបន្តថា ខ្ញុំមិនច្បាស់ថាមេរោគនេះ មកនៅជាមួយខ្លួនខ្ញុំចាប់ពីពេលណាមក នោះឡើយតែអ្វីដែលច្បាស់ពេលមកដល់ ពេទ្យឥណ្ឌូនេសុីយកសំណាកពេលល្ងាច លុះព្រឹកឡើងបញ្ជាក់ថាវិជ្ជមានកូវីដ.១៩ ដែលយើងត្រូវតែទទួលស្គាល់បើទោះជាក្នុងខ្លួនយើងមិនមានអាការៈចម្លែកក៍ដោយ។ បើតាមសម្តេចតេជោ ហ៊ុន…

ប្រធានាធិបតីសហរដ្ឋអាមេរិក បង្ហាញនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះយុវជន កម្ពុជា នៅក្នុងជំនួបជាមួយសមាជិកនៃគម្រោង YSEALI

ភ្នំពេញ៖ លោក ចូ បៃឌិន (Joseph R. Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានបង្ហាញនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះយុវជនកម្ពុជា នៅក្នុងជំនួប និងការប្រាស្រ័យជាមួយសមាជិករបស់គម្រោង នៃគំនិតផ្តួចផ្តើមនៃមេដឹកនាំយុវជននៅអាស៊ីអាគ្នេយ៍ ឬ YSEALI នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០…

មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ជំរុញការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ដល់គ្រប់បណ្តាអង្គភាពចំណុះ

កំពង់ឆ្នាំង៖ ឧត្ដមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានជំរុញដល់គ្រប់បណ្តាអង្គភាពចំណុះ ក្រៅពីភារកិច្ចស្នូល ត្រូវបន្តពង្រឹងការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ដើម្បីធានាដល់ជីវភាពរបស់កងទ័ព និងគ្រួសារ បន្ថែមលើប្រាក់គោលរបបដែលមានស្រាប់ ពិសេសចូលរួមអនុវត្តតាមផែនការយុទ្ធសាស្រ្តលើកស្ទួយវិស័យកសិកម្មក្នុងស្រុក របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ។…

កម្ពុជាគ្រោងយកខ្លាធំពីឥណ្ឌាមកលែងដំបូងនៅតំបន់ជួរភ្នំក្រវាញ

ភ្នំពេញ៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងសត្វព្រៃដោយនិរន្តរភាព និងយុទ្ធសាស្រ្តស្តារសត្វខ្លាធំ និងទីជម្រករបស់វារវាងក្រសួងបរិស្ថានកម្ពុជាតំណាងដោយ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងក្រសួងបរិស្ថានព្រៃឈើ និងប្រែប្រួលអាកាសធាតុឥណ្ឌាតំណាងដោយឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន…

អគ្គលេខាធិការ UN៖ ទួលស្លែងជាការក្រើនរម្លឹកដ៏ចាំបាច់ដល់អ្នកទាំងអស់គ្នា ខណៈឥដ្ឋ និងការ៉ូ ដែលប្រឡាក់ដោយឈាម ជាការព្រមានដល់យើងទាំងអស់គ្នា

ភ្នំពេញ៖ អគ្គលេខាធិការអង្កការសហប្រជាជាតិ(UN) លោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស(António Guterres) បានគូសបញ្ជាក់ថា ទួលស្លែងគឺជាការក្រើនរម្លឹកដ៏ចាំបាច់ដល់អ្នកទាំងអស់គ្នា ហើយឥដ្ឋនិងការ៉ូដែលក្រាលប្រឡាក់ដោយឈាមនៅទីនេះគឺជាការព្រមានដល់យើងទាំងអស់គ្នា។ ការគូសបញ្ជាក់របស់ អគ្គលេខាធិការអង្គការសហប្រជាជាតិនេះ ក្នុងឱកាសអញ្ជើញទស្សនកិច្ចនៅគុកទួលស្លែង កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីបានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០…

ព្រះចៅ​ស៊ុលតង់ ស្នើរដ្ឋមន្ត្រីកសិកម្មប្រទេសទាំងពីរព្រុយណេ-កម្ពុជា សហការគ្នាលើវិស័យកសិកម្ម និងការនាំអង្ករផ្កាម្លិះចេញទៅប្រទេសព្រុយណេ

ភ្នំពេញ៖ ជាមួយនឹងការលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការបន្តលើគ្រប់វិស័យ បន្ថែមលើកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់នោះ ព្រះចៅស៊ុលតង់ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីនវ៉ាឌូឡាហ៍ ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម បានស្នើឱ្យរដ្ឋមន្ត្រីកសិកម្មទាំងពីរប្រទេស(កម្ពុជា និងព្រុយណេ) សហការគ្នាលើវិស័យកសិកម្ម និងការនាំអង្ករផ្កាម្លិះចេញទៅប្រទេសព្រុយណេ។ លោក អ៊ាង សុផល្លែត…

សម្តេចតេជោ ៖ កម្ពុជាគ្មានបំណងផ្ដល់ជំនួយយោធា និងអាវុធ ឱ្យអ៊ុយក្រែន

ភ្នំពេញ៖ ខណៈមានប្រទេសមួយចំនួនបានផ្តល់ជំនួយជាសព្វាវុធ ឬឧបករណ៍ចម្បាំងផ្សេងៗឲ្យទៅអ៊ុយក្រែនដើម្បីតតាំងជាមួយរុស្ស៊ីនោះ គឺកម្ពុជាគ្មានបំណងផ្ដល់ជំនួយយោធា អាវុធ និងគ្រាប់ទៅឱ្យអ៊ុយក្រែននោះទេ។ នេះជាការបញ្ជាក់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។ ការមានប្រសាសន៍បែបនេះរបស់សម្តេចតេជោ ក៏ដើម្បីឆ្លើយតបទៅមតិមួយចំនួនបានលើកឡើងថា កម្ពុជា គ្រោងបញ្ជូនកងទ័ព និងសព្វាវុធ…

រាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ឱ្យ ចរាចរក្រដាសប្រាក់ ២០០០រៀល និង២០០រៀល គំរូថ្មីជាផ្លូវការ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យសម្រេចដាក់ឱ្យ ចរាចរក្រដាសប្រាក់ ២០០០រៀល និង២០០រៀល គំរូថ្មីជាផ្លូវការ ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា បញ្ជាក់ថា ចាប់ពីថ្ងៃប្រកាសព័ត៌មាននេះតទៅ ក្រដាសប្រាក់ ២០០០រៀល និង…

UN ព្រុយណេ និងនូវេសហ្សេឡង់ សរសើរសម្តេចតេជោ រៀបចំកិច្ចប្រជុំកំពូលអាស៊ានបញ្ចប់ដោយជោគជ័យ

ភ្នំពេញ ៖ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN) ព្រះចៅ ស៊ុល តង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយ អ៊ីហ្សាឌី វ៉ាឌូឡាហ៍ (Haji…

សម្តេចតេជោ ៖ យើងទន្ទឹមរងចាំក្រមប្រតិបត្តិនៃសមុទ្រចិនខាងត្បូងមានប្រសិទ្ធភាព និងខ្លឹមសារសំខាន់ៗរួមជាមួយUN

ភ្នំពេញ ៖ ករណីសមុទ្រចិនខាងត្បូងនៅតែនៅទ្រឹងនៅឡើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា នឹងទន្ទឹមរងចាំក្រមប្រតិបត្តិនៃសមុទ្រចិនខាងត្បូងមានប្រសិទ្ធភាព និងខ្លឹមសារសំខាន់ៗរួមជាមួយអង្គការសហប្រជាជាតិ(UN)។ ក្នុងសន្និសីទសារព័ត៌មាន នាល្ងាចថ្ងៃទី១៣វិច្ឆិកា សម្តេចតេជោបានបង្ហាញសុទ្ធិដ្ឋិនិយមនូវតម្រូវការដែលកំពុងដំណើរការចំពោះក្រុមប្រតិបត្តិនៅសមុទ្រខាងត្បូង (COC) ជាពិសេសនោះ តាមរយៈការចរចាឡើងវិញ។…