កម្ពុជាបញ្ជូនគ្រឿងចក្រ និងសម្ភារៈកម្ទេចគ្រាប់សរុប៦៩គ្រឿង ទៅចូលរួមបំពេញបេសកកម្ម អង្គការសហប្រជាជាតិ(UN) នៅអាហ្វ្រិកកណ្តាល

ព្រះសីហនុ៖ លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានឱ្យដឹងថា មធ្យោបាយធ្វើដំណើរ និងសម្ភារៈគ្រឿងបំពាក់ដាក់ក្នុងកុងទឺន័រ និងរថយន្តតូចធំចំនួន៦៩គ្រឿង ត្រូវបានដឹកតាមនាវាឆ្ពោះទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាល ដោយចាកចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។ រថយន្ត គ្រឿងចក្រ និងសម្ភារៈ នៃកងកម្ទេចគ្រាប់ទាំងនេះនឹងឆ្លងកាត់ប្រទេសឥណ្ឌា និងប្រទេសកាមេរូន…

សម្ដេចតេជោថា ពុំមានមេដឹកនាំណាម្នាក់ ឆ្លងកូវីដចេញពីកម្ពុជា

ភ្នំពេញ ៖ ក្នុងគ្រាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានរកឃើញឆ្លងជំងឺកូវីដ១៩ ពេលទៅដល់ឥណ្ឌូនេស៊ីនោះ សម្តេចបានបញ្ជាក់ថា រហូតមកទល់ពេលនេះ ពុំមានមេដឹកនាំរូបណាម្នាក់មកពីប្រទេសផ្សេងៗចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញ ឆ្លងជំងឺកូវីដ-១៩ ចេញពីទីកន្លែងប្រារព្ធកិច្ចប្រជុំនេះឡើយ។ បន្ទាប់ពីរកឃើញថា មានជំងឺកូវីដហើយ សម្តេចតេជោ ក៏បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាត្រឡប់មកមាតុប្រទេសវិញនារាត្រីថ្ងៃ១៥…

រដ្ឋមន្ត្រីបរិស្ថាន អំពាវនាវឱ្យប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ខ្ពស់ បង្កើនវិធានការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ

ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអំពាវនាវឱ្យប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ខ្ពស់ឱ្យបង្ហាញភាពជាអ្នកដឹកនាំ និងទទូលខុសត្រូវខ្ពស់ ដោយបង្កើនមហិច្ឆតាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងបង្កើនវិធានការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសការប្តេជ្ញាចិត្តផ្តល់ថវិកា១០០ពាន់លានដុល្លារសហរដ្ឋអាមេរិក ដូចដែលបានសន្យា ឱ្យបានលឿននិងជាក់ស្តែង និងពន្លឿនការផ្ទេរបច្ចេកវិទ្យាដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។ ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាស លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន…

លោក ស៊ុយ សែម ៖ កម្ពុជានឹងមិនខ្វះភ្លើងប្រើនៅគ្រប់វិស័យសេដ្ឋកិច្ច និងសម្រាប់ជីវភាពពលរដ្ឋ

ភ្នំពេញ ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអះអាងថា កម្ពុជានឹងមិនខ្វះភ្លើងប្រើប្រាស់នោះទេ នៅគ្រប់វិស័យសេដ្ឋកិច្ច ក៏ដូចជាជីវភាពរបស់ ប្រជាពលរដ្ឋ។ ក្នុងកិច្ចសន្ទនា ស្ដីពីការប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់វិស័យកសិកម្ម នាថ្ងៃទី១៤ វិច្ឆិកា…

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹងបើកអង្គប្រជុំថ្ងៃទី២៩ ខែវិច្ឆិកា លើរបៀបវារៈចំនួនបួន

ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា។ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តកំណត់កាលបរិច្ឆេទបន្ត សម័យប្រជុំលើកទី៨ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា…

ក្រសួងបរិស្ថាន បង្កើនកិច្ចសហប្រតិបត្តិការរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក

ត្បូងឃ្មុំ៖ នាយកដ្ឋានសេដ្ឋកិច្ចបៃតង នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្តបានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានរៀបចំកម្មវិធី “បរិស្ថានស្អាតនៅកម្ពុជា៖ យុវជនជាចលករ ក្នុងការកាត់បន្ថយសំណល់ ប្លាស្ទិក‌” នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព…

រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកនឹងមកចូលរួមកិច្ចប្រជុំកំពូលរដ្ឋមន្រ្តីការពារជាតិអាស៊ាននៅកម្ពុជា

ភ្នំពេញ៖ លោកPatrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាអះអាងថា លោក Lioyd Austuin ដែលជារដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល៣ ថ្ងៃចាប់ពីថ្ងៃទី ២១ ដល់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ នៅខេត្តសៀមរាបអង្គរ…

លោក ឌិត ទីណា ត្រូវបានតែងតាំង ជាអនុប្រធានគណ:កម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍសហគមន៍ទេសចរណ៏និងអេកូទេសចរណ៍

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចតែងតាំង លោក ឌិត ទីណា រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអនុប្រធានគណ:កម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ជំនួស លោក វេង សាខុន៕ ដោយ ៖ សាន…

លោក ឌិត ទីណា ត្រូវបានតែងតាំង ជាអនុប្រធានគណ:កម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍសហគមន៍ទេសចរណ៏និងអេកូទេសចរណ៍

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចតែងតាំង លោក ឌិត ទីណា រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអនុប្រធានគណ:កម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ជំនួស លោក វេង សាខុន៕ ដោយ ៖ សាន…

សម្តេច ស ខេង ៖ លទ្ធផលដ៏ត្រចះត្រចង់នៃកិច្ចប្រជុំកំពូលអាស៊ាន បានរួមចំណែកបង្កើនជំនឿទុកចិត្តកាន់តែខ្លាំងមកលើកម្ពុជា

ភ្នំពេញ ៖ ក្រោយកិច្ចប្រជុំកំពូលអាស៊ានបានបញ្ចប់ទៅ២ថ្ងៃ ក្នុងនាមជានាយករដ្ឋមន្ដ្រីស្ដីទី សម្ដេច ស ខេង បានថ្លែងអំណរគុណចំពោះសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បំពេញភារកិច្ចប្រកបដោយជោគជ័យ១០០% ក្នុងកិច្ចការពារសុវត្ថិភាព នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធ។ សម្រាប់លទ្ធផលដ៏ល្អនេះ ត្រូវបានសម្តេចអះអាងថា គឺបានរួមចំណែក បង្កើនជំនឿទុកចិត្តកាន់តែខ្លាំងឡើងមកលើកម្ពុជា។ យោងតាមលិខិតថ្លែងអំណរគុណនាថ្ងៃទី១៤…