ត្បូងឃ្មុំ៖ នាយកដ្ឋានសេដ្ឋកិច្ចបៃតង នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្តបានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានរៀបចំកម្មវិធី “បរិស្ថានស្អាតនៅកម្ពុជា៖ យុវជនជាចលករ ក្នុងការកាត់បន្ថយសំណល់ ប្លាស្ទិក” នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកស្រី Ayako Misuno អ្នកគ្រប់គ្រងកម្មវិធីនៃវិទ្យាស្ថាន ERIA ។
កម្មវិធីនេះ មានគោលបំណង៖ (១) បង្កើនកិច្ចសហប្រតិបត្តិការរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងទទួលបានទស្សនទានមេត្រីបរិស្ថាន (២) បង្ហាញពីផលប៉ះពាល់អវិជ្ជមានប្លាស្ទិកចំពោះបរិស្ថាន និងសុខភាពទៅដល់យុវជន ដើម្បីអនាម័យបរិស្ថានសាលារៀន ភូមិឃុំ និងសហគមន៍។
កម្មវិធីនេះ បានរៀបចំម្តងរួចមកហើយ នៅខេត្តកំពង់ចាម ក្រោមអធិបតីភាពលោកស្រី ងិន លីណា អគ្គនាយិការងអ.គ.យ. អភិបាលរងខេត្តកំពង់ចាម និងតំណាងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងមក ដែលមានអ្នកចូលរួមប្រមាណ២៥០នាក់។
ដោយឡែក កម្មវិធី “បរិស្ថានស្អាតនៅកម្ពុជាលើកទី២នេះមានអ្នកចូលរួមសរុបប្រមាណ ៥០០នាក់ នៅវិទ្យាល័យហ៊ុនសែនអូររាំងឪ ខេត្តត្បូងឃ្មុំ៕
ដោយ៖ គង់ សេដ្ឋាមុនី