រាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ឱ្យ ចរាចរក្រដាសប្រាក់ ២០០០រៀល និង២០០រៀល គំរូថ្មីជាផ្លូវការ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យសម្រេចដាក់ឱ្យ ចរាចរក្រដាសប្រាក់ ២០០០រៀល និង២០០រៀល គំរូថ្មីជាផ្លូវការ ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា បញ្ជាក់ថា ចាប់ពីថ្ងៃប្រកាសព័ត៌មាននេះតទៅ ក្រដាសប្រាក់ ២០០០រៀល និង ២០០ រៀល ត្រូវបានដាក់ឱ្យចរាចរ ទន្ទឹមគ្នាជាមួយនឹងក្រដាស់ប្រាក់ប្រភេទផ្សេងៗទៀត ដែលត្រូវបានចេញផ្សាយកន្លងមក៕ ដោយ៖ សាន សៀងហៃ