មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ជំរុញការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ដល់គ្រប់បណ្តាអង្គភាពចំណុះ

កំពង់ឆ្នាំង៖ ឧត្ដមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានជំរុញដល់គ្រប់បណ្តាអង្គភាពចំណុះ ក្រៅពីភារកិច្ចស្នូល ត្រូវបន្តពង្រឹងការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ដើម្បីធានាដល់ជីវភាពរបស់កងទ័ព និងគ្រួសារ បន្ថែមលើប្រាក់គោលរបបដែលមានស្រាប់ ពិសេសចូលរួមអនុវត្តតាមផែនការយុទ្ធសាស្រ្តលើកស្ទួយវិស័យកសិកម្មក្នុងស្រុក របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ។

គួរបញ្ជាក់ថា ក្រុមការងារត្រួតពិនិត្យការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ របស់តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង តែងតែចុះពិនិត្យ និងបង្រៀនពីវិធីថែទាំ ដំណាំ សត្វ ឱ្យទទួលបានផលល្អ ដល់គ្រប់បណ្តាអង្គភាពចំណុះជាប្រចាំ៕ ដោយ៖ គង់ សេដ្ឋាមុនី