ភ្នំពេញ ៖ ករណីសមុទ្រចិនខាងត្បូងនៅតែនៅទ្រឹងនៅឡើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា នឹងទន្ទឹមរងចាំក្រមប្រតិបត្តិនៃសមុទ្រចិនខាងត្បូងមានប្រសិទ្ធភាព និងខ្លឹមសារសំខាន់ៗរួមជាមួយអង្គការសហប្រជាជាតិ(UN)។
ក្នុងសន្និសីទសារព័ត៌មាន នាល្ងាចថ្ងៃទី១៣វិច្ឆិកា សម្តេចតេជោបានបង្ហាញសុទ្ធិដ្ឋិនិយមនូវតម្រូវការដែលកំពុងដំណើរការចំពោះក្រុមប្រតិបត្តិនៅសមុទ្រខាងត្បូង (COC) ជាពិសេសនោះ តាមរយៈការចរចាឡើងវិញ។
សម្តេចតេជោបន្តថា បញ្ហាសមុទ្រចិនខាងត្បូងកម្ពុជា បានគូសបញ្ជាក់ពីការរក្សា និងលើកកម្ពស់សន្តិភាព សន្តិសុខ សុវត្ថិភាព ស្ថេរភាពនៃការធ្វើនាវាចរ ការ ហោះហើយនៅលើសមុទ្រចិនខាងត្បូង និងតម្រូវការ ឲ្យបានពេញលេញនិងមានប្រសិទ្ធភាព នូវសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិបណ្តាភាគីនៃសមុទ្រចិនខាងត្បូង។
សម្តេចបញ្ជាក់ថា «យើងទន្ទឹមរងចាំនូវក្រមប្រតិបត្តិនៃសមុទ្រចិនខាងត្បូង ដែលមានប្រសិទ្ធភាព និងខ្លឹមសារសំខាន់ៗរួមជាមួយអង្គការសហប្រជាជាតិស្តីពីសមុទ្រខាងត្បូងឆ្នាំ១៩៨២»៕ ដោយ៖ រិន ចំរើន