ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកដែលមានភារកិច្ចការពារព្រះមហាក្សត្រ រាជរដ្ឋាភិបាល បានថ្លែងថា ការប្រមាថលើអង្គព្រះមហាក្សត្រ គឺជាទង្វើខុសច្បាប់ អសីលធម៌ និងមិនមានការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋ ។ ការថ្លែងដោយមិនបញ្ចេញចំឈ្មោះបុគ្គលណាមួយដែលបានប្រមាថព្រះមហាក្សត្រកម្ពុជា របស់លោក…
Category: នយោបាយ
នយោបាយ
គណបក្ស ភ្លើងទៀន បង្កើតគណៈកម្មការគ្រប់គ្រង និងដឹកនាំយុទ្ធនាការសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ៧ ឆ្នាំ២០២៣
ភ្នំពេញ៖ គណបក្ស ភ្លើងទៀន សម្រេចបង្កើត គណៈកម្មការគ្រប់គ្រង និងដឹកនាំយុទ្ធនាការសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ៧ ឆ្នាំ២០២៣ ដើម្បីរៀបចំការងារបោះឆ្នោតគណបក្ស ឲ្យមានប្រសិទ្ធភាព ឆ្ពោះទៅដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោតជាតិនាខែកក្កដាខាងមុខ។ គណបក្សនេះឱ្យដឹងនៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣…
សម្តេច ទូន្មានមិត្តបរទេស កុំសាងកំហុសលើកទី៣ មកលើកម្ពុជា
ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានទូន្មានក៏ដូចជាដាស់តឿនដល់មិត្តបរទេស កុំកសាងកំហុសជាលើកទី៣មកលើទឹកដីកម្ពុជា ក្រោយធ្លាប់គាំទ្ររដ្ឋប្រហារនៅកម្ពុជា ដោយបើកដៃឲ្យរបបប៉ុលពតវាតទីធ្វើឲ្យប្រជាជនកម្ពុជាស្លាប់ជាច្រើនលាននាក់។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា២ខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាព្រឹកថ្ងៃ១ មីនា សម្តេចបានមានប្រសាសន៍ថា «ខ្ញុំសូមរំលឹកដល់មិត្តបរទេសកុំកសាងកំហុសជាលើកទី៣”។…
គ.ជ.ប បំភ្លឺចំពោះការចុះផ្សាយរបស់វិទ្យុអាស៊ីសេរីធ្វើឱ្យមានការភាន់ច្រឡំពាក់ព័ន្ធនឹងសមត្ថកិច្ចខ្លួន
ភ្នំពេញ៖ ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានពិនិត្យមើលការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដោយលើកឡើងពីខ្លឹមសារមួយចំនួនទាក់ទង សមត្ថកិច្ច គ.ជ.ប ក្នុងបំណងបំភាន់ទស្សនមហាជន…
សម្តេច ហ៊ុន សែន បដិសេធមិនទទួលយកសុំទោសពីលោក សុន ឆ័យ
ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបដិសេធមិនទទួលយកសុំទោស ពីលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ក្រោយពីតុលាការកំពូលរក្សាសេចក្តីសម្រេច ពាក់ព័ន្ធនឹងការបរិហាកេរ្តិ៍ជាសាធារណៈ លើគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប)…
សម្តេច ហ៊ុន សែន ៖ ក្រុមប្រឆាំងកុំរិះគន់យុវជនធ្វើការពាក់ព័ន្ធនឹងបរិស្ថានដែលសុំចូលគណបក្សប្រជាជន
ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានស្នើដល់ក្រុមប្រឆាំងកុំរិះគន់យុវជនធ្វើការពាក់ព័ន្ធនឹងបរិស្ថានចូលរួមជាមួយបក្សកាន់អំណាចព្រោះពួកគេសុទ្ធតែចង់ធ្វើការជាមួយរដ្ឋាភិបាលនូវអ្វីដែលគេចង់ធ្វើ។ ក្នុងពិធីបិទសន្និបាតរបស់ក្រសួងទេសចរណ៍នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចបានគូសបញ្ជាក់ថា «ប៉ុន្មានថ្ងៃមកនេះមានការជេរគ្នាតាមបណ្តាញសង្គម បន្ទាប់ពីក្រុមអង្គការយុវជនមួយចំនួនបានទៅជួបខ្ញុំ ហើយនិយាយថាពួកគេបានធ្វើសកម្មភាពច្រើនណាស់ហើយក្នុងការប្រឆាំងរាជ រដ្ឋាភិបាល ប៉ុន្តែពួកគេនោះអត់បានទទួលផលអីទាំងអស់ តែពេលនេះពួកគេបានសុំចូលជាមួយគណបក្សប្រជាជនកម្ពុជា ហើយធ្វើការជាមួយរាជរដ្ឋាភិបាលវិញ»។…
ក្រុមគណបក្សភ្លើងទៀន កំពុងរុញលោក កឹម សុខា ឱ្យមានស្មុកស្មាញខាងផ្លូវច្បាប់បន្ថែមទៀត
ភ្នំពេញ៖ លោកបណ្ឌិត គិន ភា អ្នកតាមស្ថានការណ៍នយោបាយនៅកម្ពុជា និងជាប្រធានវិទ្យាស្ថានទំនាក់ទំនាក់ទំនងអន្រជាតិនៃរាជបណ្ឌិត្យសភកម្ពុជា បានចាត់ទុក ក្រុមគណបក្សភ្លើងទៀនបាននឹងកំពុងតែរុញច្រាន លោក កឹម សុខា ដែលបច្ចុប្បន្នកំពុងជាប់ក្តីក្តាំងក្នុងតុលាការ រឿង «ឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ឱ្យធ្លាក់ចូលទៅក្នុងផ្លូវច្បាប់កាន់តែជ្រៅ…
សម្តេច ហ៊ុន សែន ថា មិនចង់តបតជាមួយ ស៊ន តារាទេ ប៉ុន្តែគេបានចូលអន្ទាក់នយោបាយស៊ប់របស់ក្រុមប្រឆាំង
ភ្នំពេញ ៖ រឿងរ៉ាវឆ្លើយឆ្លងគ្នារវាងសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ស៊ន តារា កំពុងតែបន្តទៅបន្តមក ។ សម្រាប់ការឆ្លើយតបនេះ បើតាមសម្តេចគឺថា មិនចង់តបតអ្វីទេជាមួយបុគ្គលដូច ស៊ន តារា…
សម្តេច ហ៊ុន សែន ៖ ខ្មែរដើរយឺតជាងកូរ៉េខាងត្បូង មកពីកំហុសថ្នាក់ដឹកនាំធ្វើរដ្ឋប្រហារ
ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា កាលពីសម័យមុនកម្ពុជាបានដើរលឿនជាងកូរ៉េខាងត្បូង ប៉ុន្តែបច្ចុប្បន្នដើរយឺតជាង ដោយសារថ្នាក់ដឹកនាំសម្រេចធ្វើរដ្ឋប្រហារ ទើបធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍដើរយឺតជាងកូរ៉េខាងត្បូង។ ក្នុងពិធីប្រគល់ សញ្ញាបត្រដល់និស្សិត បច្ចេកវិទ្យា និងគរុនិស្សិតបច្ចេកទេសជ័យលាភីនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI)…
សម្ដេច ហ៊ុន សែន ៖ ស៊ន តារា កុំថាឡើយចង់ក្លាយជាបេក្ខជននាយករដ្ឋមន្ត្រី សូម្បីចង់ក្លាយជាសមាជិកគណបក្សកាន់អំណាច មិនបានផង
ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានឆ្លើយតបទៅនឹងលោក ស៊ន តារាថា កុំថាឡើយចង់ក្លាយជាបេក្ខជននាយករដ្ឋមន្ត្រី របស់គណបក្សប្រជាជន សូម្បីតែចង់ក្លាយជាសមាជិកគណបក្សក៏មិនបានផង ព្រោះបុគ្គលនេះកំពុងមានក្តីក្តាំនៅតុលាការ។ ការលើកឡើងរបស់ សម្តេច…