សម្តេច ហ៊ុន សែន ហៅ ធីចរចា មកលេងស្រុក និងចូលបក្សប្រជាជន

ភ្នំពេញ ៖ ក្រោយបុគ្គលម្នាក់មាន រហស្សនាម ធីចរចា ដែលបានចេញវិដេអូក្នុងហ្វេសប៊ុកចង់មកលេងស្រុកកំណើតនាថ្ងៃចូលឆ្នាំខ្មែរ និងព្រឹត្តិការណ៍ស៊ីហ្គេម ហើយមិនហ៊ានមកដោយសារខ្លាចគេចាប់ចងនោះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបាន ហៅបុគ្គលនេះ មកលេងស្រុកមក ។ ក្នុងឱកាសអញ្ជើញប្រគល់វិញ្ញាបនបត្រ…

សម្តេច ហ៊ុន សែន ៖ គោលនយោបាយ បក្សប្រជាជន មិនមែនដាក់ចេញជាសន្យាខ្យល់

ភ្នំពេញ ៖ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច ហ៊ុន សែន បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាមិនដាក់ចេញគោលនយោបាយណាដែលជាសន្យាខ្យល់ ដូចគណបក្សនយោបាយខ្លះទេ តែផ្ទុយទៅវិញ នឹងខិតខំដើម្បីប្រជាជនទទួលបានផលកាន់តែច្រើន។ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី នាថ្ងៃ៦ មីនា…

សម្ដេច ហ៊ុន សែន ៖ ផែរាម ក្លាយជាកង្វល់របស់ពួកអ្នកឯង ប៉ុន្ដែពួកអ្នកឯង មិនបានខ្វល់ពីសន្ដិសុខជាតិកម្ពុជា

ភ្នំពេញ ៖ មិនបញ្ចេញចំឈ្មោះទៅលើប្រទេសណាមួយអំពីកង្វល់ពីកំពង់ផែរាម ដែលពួកគេហាក់មិនអស់ចិត្តនោះ ទើបសម្តច ហ៊ុន សែន សម្តេចបានលើកបែបឌឺដងទៅវិញថា រឿងកំពង់ផែសមុទ្ររាម ក្លាយជាកង្វល់របស់ពួកអ្នកឯង ប៉ុន្ដែពួកអ្នកឯងមិនបានកង្វល់អំពីសន្ដិសុខជាតិរបស់កម្ពុជា តាមរយៈនៃការធ្វើបដិវត្តពណ៌ ផ្ដួលរំលំរដ្ឋាភិបាល។ ក្នុងឱកាសអញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី…

លោក កឹម សុខា ត្រូវបានផ្តន្ទាទោសឃុំខ្លួន ២៧ឆ្នាំនៅក្នុងផ្ទះ ដោយមិនឲ្យជួបអ្នកដទៃ និងដកសិទ្ធិធ្វើនយោបាយ

ភ្នំពេញ ៖ មនុស្សជំនិតលោក កឹម សុខា គឺលោក មុត ចន្ថា បានអះអាងក្រោយបញ្ចប់ការប្រកាសសាលក្រមនាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ឱ្យដឹងថា លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការសម្រេចផ្ដន្ទាទោសរយៈពេល…

Update ៖ លោកមុត ចន្ថា ៖ តុលាការផ្ដន្ទាទោសលោក កឹម សុខា ២៧ឆ្នាំ មិនឲ្យជួបអ្នកដទៃ និងដកសិទ្ធិធ្វើនយោបាយជាស្ថាពរ

ភ្នំពេញ ៖ មនុស្សជំនិតលោក កឹម សុខា បានអះអាងក្រោយបញ្ចប់ការប្រកាសសាលក្រមនាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ថា លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការសម្រេចផ្ដន្ទាទោសរយៈពេល ២៧ឆ្នាំ ក្នុងសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេស(ក្បត់ជាតិ…

ជនណាដែលបង្កភាពវឹកវរក្នុងថ្ងៃប្រកាសសាលក្រមលោក កឹម សុខា នៅថ្ងៃស្អែកនឹងប្រឈមមុខនឹងផ្លូវច្បាប់ជាធរមាន

ភ្នំពេញ៖ ជនណាដែលបង្កភាពវឹកវរ ឬចលាចលក្នុងថ្ងៃប្រកាសសាលក្រមលោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិនៅថ្ងៃស្អែកនឹងប្រឈមមុខនឹងផ្លូវច្បាប់ជាធរមាន។ នេះ បើតាម លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រាប់សារព័ត៌មាន KHMER CM នៅថ្ងៃទី…

លោក សុខ ឥសាន ៖ អតីតបុគ្គលិក វិអូឌី មិនបានដាក់ពាក្យចូលធ្វើការរដ្ឋ ដូចអត់ទាន់ឃើញទៅឡើងត្នោត

ភ្នំពេញ ៖និយាយចំៗទៅកាន់អតីតបុគ្គលិកនៃវិទ្យុវិអូឌីដែលនៅសេសសល់មិនព្រមទៅដាក់ពាក្យចូលធ្វើការរដ្ឋតាមការប្រកាសរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា មិនទាន់ឃើញពួកគេទៅរៀនឡើងត្នោត ដើម្បីចាប់យកមកធ្វើជាមុខរបរនៅឡើយទេ ក្រោយវិទ្យុខ្លួនបានបិទជិតមួយខែមកនេះ ។ ក្រោយបិទការផ្សាយរបស់វិទ្យុវិអូឌីកាលពីអំឡុងដើមខែកុម្ភៈ ដោយមានក្តីអាណិតអាសូរដល់បុគ្គលិកជិត៥០នាក់ដែលមានអ្នកខ្លះធ្វើការបាន២០ឆ្នាំ…

លោក កឹម សុខា នឹងបង្ហាញខ្លួននៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃស្អែកនេះ

ភ្នំពេញ៖ លោក កឹម សុខា មេដឹកនាំនិងជាអតីតប្រធានគណបក្សសង្គ្រោះជាតិ នឹងបង្ហាញខ្លួននៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ (ស្អែកនេះ ) ដើម្បីស្តាប់ការប្រកាសសាលក្រម ក្នុងសំណុំរឿងក្តី «សន្ទិដ្ឋភាពជាមួយបរទេស» ប៉ុន្តែ ចេះតែមានមនុស្សមួយចំនួនលាបពណ៌លោក…

សម្តេច ស ខេង អំពាវនាវពលរដ្ឋទៅបោះឆ្នោត ថ្ងៃ២៣ កក្កដា

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រៀមខ្លួនទៅបោះឆ្នោតថ្នាក់ជាតិនាថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខគ្រប់ៗគ្នា ដើម្បីជំរុញ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នៅកម្ពុជា។…

លោក ហ៊ុន ម៉ានី ៖ លោក ហ៊ុន ម៉ាណែត ជាអតនាគតបេក្ខភាពនាយករដ្ឋមន្រ្តី មិនមែនជារឿងបន្តពីឪពុក

ភ្នំពេញ ៖ តបទៅមនុស្សមួយចំនួនដែលបានលើកថា ខ្លួនមានបំណងចង់ដណ្តើមធ្វើជានាយករដ្ឋមន្រ្តីកម្ពុជាពីលោក ហ៊ុន ម៉ាណែត នោះ លោក ហ៊ុន ម៉ានី ជាកូនប្រុសពៅរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងចំណោមបងប្អូនប្រុស៣នាក់ដែលបច្ចុប្បន្នជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) បានលើកសរសើរពីវិរៈភាពរបស់បងប្រុសខ្លួនថា…