សម្តេច ហ៊ុន សែន ហៅ ធីចរចា មកលេងស្រុក និងចូលបក្សប្រជាជន

ភ្នំពេញ ៖ ក្រោយបុគ្គលម្នាក់មាន រហស្សនាម ធីចរចា ដែលបានចេញវិដេអូក្នុងហ្វេសប៊ុកចង់មកលេងស្រុកកំណើតនាថ្ងៃចូលឆ្នាំខ្មែរ និងព្រឹត្តិការណ៍ស៊ីហ្គេម ហើយមិនហ៊ានមកដោយសារខ្លាចគេចាប់ចងនោះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបាន ហៅបុគ្គលនេះ មកលេងស្រុកមក ។
ក្នុងឱកាសអញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេច ហ៊ុន សែន បានលើកឡើងថា “ធីចរចាអើយមកលេងស្រុកមក ហើយមកចូលគណបក្សប្រជាជនកម្ពុជា”។

សម្តេចនាយករដ្ឋមន្រ្តីបន្តថា ដូច្នេះបើអ្នកណា(ពលរដ្ឋខ្មែរស់នៅក្រៅប្រទេស)ចង់មកលេងស្រុកខ្មែរ គ្មានអ្នកណាគេហាមនោះ គឺសម្តេចស្វាគមន៍ជានិច្ច។ ដោយសម្តេចថា បើអ្នកណាចង់មកស្រុកកំណើត ហើយខ្លាចគេចាប់ខ្លួន ប្រាប់មក ចាំរកដំណោះស្រាយឲ្យ ៕ ដោយ៖ រិន ចំរើន