រដ្ឋមន្ត្រីការបរទេស​ព្រុយ​ណេ ​គាំទ្រ​ពេញទំហឹង​ លោក ប្រាក់ សុខុន ក្នុងតួនាទី​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្តីពី​មីយ៉ាន់ម៉ា

រដ្ឋមន្ត្រីការបរទេស​ទី​២ ប្រទេស​ព្រុ​ណ​ណេ លោក ដា​តូ អ៊ី​រី​វ៉ាន់ ពើ​ហ៊ី​ន យូ​ស៊ូ​ហ៍ បានបង្ហាញ​ការគាំទ្រ​ពេញទំហឹង​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា ក្នុងតួនាទី​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្តីពី​មី​យ៉ាន់​ម៉ា​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​នៅ​ថ្ងៃទី​៩ កុម្ភៈ​នេះ​។​ ​ការប្រកាស​នេះ…

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ​៖ គ្រប់​អាជីវកម្ម​ទេសចរណ៍ ​មិន​ត្រូវ​ជួបជុំ​ផឹកស៊ី​កម្សាន្ត​សប្បាយ​ផ្ទុយ​ពី​ការណែនាំ​របស់​ក្រសួងទេសចរណ៍​ជាដាច់ខាត

ស្រប​ពេល​ ដែល​កំណើន​នៃ​ការ​​​​​ឆ្លង​វីរុស​កូ​វីដ​១៩ ប្រភេទ​អូ​មី​ក្រុងមាន​ការកើនឡើង​គួរឱ្យ​ព្រួយបារម្ភ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោង ខុន បាន​ណែនាំ​មិនឱ្យ​សេវាកម្ម​ទេសចរណ៍​ទាំងអស់​រៀបចំ​ការជួប​ជុំ​ផឹកស៊ី កម្សាន្ត​សប្បាយ​ដែល​ផ្ទុយ​ពី​ការណែនាំ​របស់​ក្រសួងសុខាភិបាល​នោះ​ទេ​។ នេះ​បើ​យោងតាម​សារាចរ​ណែនាំ​ចុះ​ថ្ងៃ​ទី​៩ កុម្ភៈ​នេះ របស់​ក្រសួងសុខាភិបាល​។​ ​បើតាម​លោក ថោង ខុន អ្វី​ដែល​ក្រសួង​ណែនាំ​នេះ​គឺធ្វើឡើង​ស្របពេល​ដែល​ការឆ្លង​វីរុស​កូ​វីដ​១៩ ប្រភេទ​អូ​មី​ក្រុង…

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ ចុះហត្ថលេខា​ទាត់ចោល​សំណើ​​សុំ​ផ្អាក​ការ​ផ្តួចផ្តើម​រៀបចំ​នីតិវិធី​ដេញថ្លៃ​ជ្រូក​រស់​របស់​ក្រសួងកសិកម្ម

លោក​អគ្គបណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច បាន​ចុះហត្ថលេខា​ទាត់ចោល​សំណើ​ របស់​ក្រសួងកសិកម្ម​ ដែល​បានស្នើ​កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ ស្តីពី​ការផ្អាក​ការផ្តួចផ្តើម​លើ​ការរៀបចំ​នីតិវិធី​ដេញថ្លៃ​ជ្រូក​រស់ សម្រាប់​ការនាំ​ចូលមក​កម្ពុជា​។ នេះ​បើ​យោងតាម លិខិត​ចុះ​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០២២…

បណ្ឌិត Sobhita ៖ សម្តេច ហ៊ុនសែន ពិតជា​សក្ដិសម​ទទួល​បាន​ពានរង្វាន់​សន្តិភាព​ស៊ុន​ហាក់​ឆ្នាំ​២០២២

ក្នុង​លិខិត​ផ្ញើជូន​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២២​នេះ លោក​បណ្ឌិត Sobhita ប្រធាន​មជ្ឈមណ្ឌល​ពុទ្ធ​សាស្ត្រ​អប់រំ​ប្រចាំ​មី​យ៉ាន់​ម៉ា និង​ហូ​ឡង់ បាន​លើក​ឡើង​ថា ក្នុងនាម​ជា​ប្រធាន​អាស៊ាន សម្តេច ហ៊ុន សែន ពិតជា​សក្ដិ​សម​នឹង​ទទួលបាន​ពានរង្វាន់​សន្តិភាព​ស៊ុន​ហាក់​ឆ្នាំ​២០២២​នេះ…

ក្រសួង​សុខាភិបាល​ ក្រើនរំលឹក​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ខណៈ​ដែល​ចំនួន​ឆ្លង​នៃ​កូ​វីដ​១៩ ប្រភេទ​អូ​មី​ក្រុង​កំពុង​កើន​ខ្ពស់

ក្រសួងសុខាភិបាល ​បានធ្វើការ​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ឱ្យទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ នៅ​ទូទាំង​ប្រទេស ព្រម​ជាមួយ​ការបន្ត​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ដូ​ស​ទី​៤ ស្រប​ពេល​ដែល​បច្ចុប្បន្ន​នេះ​ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩ ប្រភេទ​អូ​មី​ក្រុង កំពុង​មាន​កើនឡើង​គួរឱ្យ​ព្រួយបារម្ភ បើទោះបីជា​ប្រភេទ​មេរោគ​នេះ​ មិនទាន់​ធ្វើឱ្យមាន​អ្នកស្លាប់​ក៏ដោយចុះ​។​ ​ក្នុង​សេចក្តីជូនដំណឹង​របស់​ខ្លួន​ចុះ​ថ្ងៃទី​៩ កុម្ភៈ​នេះ ក្រសួងសុខាភិបាល បាន​លើកឡើងថា…

ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​-​ព្រះសីហនុ គ្រោង​នឹងដាក់​ឱ្យប្រើ​ប្រាស់​ជា​បណ្ដោះអាសន្ន​ក្នុង​ខែ​៧ ខាងមុខនេះ

បើ​គ្មានអ្វី​ប្រែប្រួល​នោះទេ ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ដែល​ចំណាយ​ការ​វិនិយោគ​ប្រមាណ​២​ពាន់​លាន​ដុល្លារ និង​ហិរញ្ញប្បទាន​ឥត​សំណង​ពី​រដ្ឋាភិបាល​ចិន លើទឹក​ប្រាក់​ប្រមាណ​១៥០​លាន​ដុល្លារ នឹង​ត្រូវ​ដាក់ឱ្យ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន​នៅក្នុង​ខែកក្កដា ឆ្នាំ​២០២២ ខាងមុខនេះ​។ ថ្លែង​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំឆ្នាំ​២០២២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២ របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក គ​.​ស​.​ច​.​គ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៩ កុម្ភៈ​នេះ…

ក្រសួងសុខាភិបាល​ ៖ ការ​ចម្លង​វីរុស​កូ​វីដ​១៩ ប្រភេទ​អូ​មី​ក្រុង ភាគច្រើន​កើត​លើ​ក្រុម​យុវវ័យ និង​វ័យ​កណ្តាល

ក្រសួងសុខាភិបាល​កម្ពុ​ជា ​បានប្រកាស​ឱ្យដឹងថា ការ​ចម្លង​វីរុស​កូ​វីដ​១៩ ប្រភេទ​អូ​មី​ក្រុង ដែលមាន​សន្ទុះ​កើនឡើង​នាពេល​បច្ចុប្បន្ន​នេះ ភាគច្រើន​កើតឡើង​លើ​ក្រុម​យុវវ័យ និង​វ័យ​កណ្តាល​។ នេះ​បើ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​កាលពី​ថ្ងៃទី​៨ កុម្ភៈ​ម្សិលមិញ​នេះ​។​ ​ការប្រកាស​របស់​ក្រសួង​នេះ​ គឺធ្វើឡើង ខណៈដែល​បច្ចុប្បន្ន​ស្ថានភាព​នៃ​ការឆ្លង​វីរុស​កូ​វីដ​១៩ ជាពិសេស​អូ​មី​ក្រុង មានការ​កើនឡើង​ជា​បន្តបន្ទាប់​លើស​ពី​៣​ខ្ទង់​ទៅ​ហើយ​ជា​រៀងរាល់ថ្ងៃ ដែល​គួរឱ្យ​មានការ​ព្រួយបារម្ភ ហើយ​វិធានការ​ការពារ​ការ​ចម្លង​ជំងឺ​កូ​វីដ​១៩…

សម្តេច ហ៊ុន សែន នឹង​ធ្វើជា​សហប្រធាន​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក​ឆ្នាំ​២០២២ នៅ​ទីក្រុង​សេ​អ៊ូ​ល សាធារណរដ្ឋ​កូរ៉េ នាពេល​ខាងមុខនេះ​

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នឹង​ធ្វើជា​សហប្រធាន​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក​ឆ្នាំ​២០២២ ក្រោម​មូលបទ “​ឆ្ពោះទៅកាន់​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​” នៅ​ទីក្រុង​សេ​អ៊ូ​ល សាធារណរដ្ឋ​កូរ៉េ ជាមួយ​លោកស្រី​បណ្ឌិត ហាក់ ចា​ហាន់​មូ​ន សហ​ស្ថាបនិក​នៃ​សហព័ន្ធ​សន្តិភាព​សកល (UPF) និង លោក…

សម្តេច ហ៊ុន សែន ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន ខណៈ​ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​១៩​មានការ​កើនឡើង​ខ្ពស់​

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ស្រប​ពេលដែល​ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩ មានការ​កើនឡើង​ខ្ពស់​ជា​រៀងរាល់ថ្ងៃ​។ ជាក់ស្តែង​នៅថ្ងៃនេះ​ចំនួន​អ្នក​ឆ្លង​ជំងឺ​មួយ​នេះ​ឡើង​ជាង​២០០​ករណី ដែលជា​តួលេខ​មួយ​គួរឱ្យ​មានការ​ព្រួយបារម្ភ​។​ ក្នុង​សារ​សំឡេង​របស់​សម្តេច​ ដែល​ត្រូវបាន​ចែកចាយ​នៅលើ​ប្រព័ន្ធ​តេ​ឡា​ក្រាម​នៅ​យប់​ថ្ងៃទី​៨ កុម្ភៈ​នេះ សម្តេច បាន​សង្កត់ធ្ងន់ថា ស្ថានភាព​បែបនេះ ​តម្រូវឱ្យមាន​វិធានការ​ជាបន្ទាន់​បន្ថែម​ទៅលើ​វិធាន​ការដែល​បានដាក់​ចេញរួច​មកហើយ​នាពេល​កន្លងមកនេះ​។​…

លោក ឌួង ងៀប សម្រេច​ដើរចូល​គុក​ដោយ​ខ្លួនឯង បន្ទាប់ពី​រង​ភាព​អយុត្តិធម៌​នៅក្នុង​ដំណើរការ​នីតិវិធី​តុលាការ​

លោក ឌួង ងៀប ដែល​ត្រូវបាន​គេ​ដឹងថា ​មាន​ងារ​ជា​ឧកញ៉ា និង​ជា​អ្នកជំនួញ​ដ៏​ល្បី​មួយរូប​ដែរនោះ នៅ​ថ្ងៃទី​៨ កុម្ភៈ​នេះ បានសម្រេច​ដើរចូល​គុក​ដោយ​ខ្លួនឯង បន្ទាប់ពី​រូបលោក​អះអាងថា លោក​រង​ភាពអយុត្តិធម៌​ជាខ្លាំង​នៅក្នុង​ដំណើរការ​នីតិវិធី​នៅក្នុង​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោយ​លោក​រង​ការចោទប្រកាន់ថា​បាន​ប្រព្រឹត្ត​បទល្មើស ​ ឆបោក​លុយ​ជនជាតិ​តៃវ៉ាន់ ខណៈដែល​លោក​មិន​ជាប់​ពាក់ព័ន្ធ​អ្វី​ទាល់តែសោះ​ក្នុង​រឿងនេះ​។​ ​ឈរ​នៅ​ចំ​ពីមុខ​ខ្លោងទ្វារ​ពន្ធនាគារ​ព្រៃ​ស…