គុយបា៖ យោងតាមផេកផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៅថ្ងៃទី២៥ កញ្ញានេះ បានឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងប្រធានាធិបតីគុយបា បានអញ្ជើញធ្វើជាសហធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ បន្ទាប់ពីបានបញ្ចប់នូវជំនួបកំពូលទ្វេភាគីរួចមក។ ឯកសារសំខាន់ៗចំនួន៣នោះរួមមានទី១- អនុស្សារណៈយោគយល់គ្នា រវាងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាលសាធារណៈគុយបា។…
Category: ព័ត៌មានជាតិ
សម្តេចតេជោចាត់លោក ម៉ម ប៊ុនហេង ឱ្យសហការជាមួយគុយបាលើការនាំចូល រឺផលិតវ៉ាក់សាំងការពារជំងឺមហារីក និងទឹកនោមផ្អែមមកកាន់កម្ពុជា
គុយបា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ឱ្យលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល សហការជាមួយមជ្ឈមណ្ឌលវិស្វកម្មហ្សេន និងជីវបច្ចេកវិទ្យារបស់ប្រទេសគុយបា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើការនាំចូល រឺផលិតវ៉ាក់សាំងការពារជំងឺមហារីក និងទឹកនោមផ្អែមមកកាន់កម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ផេកផ្លូវការសម្តេចតេជោនៅថ្ងៃនេះ។ សម្តេចតេជោ…
សម្តេចតេជោ៖ ប្រជាពលរដ្ឋកម្ពុជាមិនភ្លេចនោះឡើយនូវអ្វីដែលគុយបាបានជួយក្នុងគ្រាដ៏លំបាកក្រោយរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត
គុយបា៖ នៅចំពោះមុខអតីតប្រធានាធីបតីគុយបា លោក រ៉ាអ៊ួល កាស្រ្តូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជា មិនភ្លេចនោះឡើយនូវអ្វីដែលប្រទេសគុយបាបានជួយដល់ប្រទេសកម្ពុជាក្នុងគ្រាដ៏លំបាកក្រោយរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។ សម្តេចតេជោ ថា នៅពេលនោះប្រទេសគុយបា បានជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមចក្រពត្រនិយម…
ខេត្តភាគពាយព្យចំនួន០៨របស់កម្ពុជា នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើនចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ កញ្ញាខាងមុខនេះ
ភ្នំពេញ៖ ខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគិរី សៀមរាប បន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង និងខេត្តពោធិ៍សាត់ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន បូកផ្សំនឹងបរិមាណទឹកភ្លៀងដែលហូរមកពីប្រទេសថៃបន្ថែមទៀត ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ កញ្ញាខាងមុខនេះ។ ក្រសួងធនធានទឹកថា ស្ថានភាពអាកាសធាតុបែបនេះគឺដោយសារតែកម្ពុជាទទួលរងឥទ្ធិពលព្យុះទី១៦…
លោក កើត រិទ្ធ និងភរិយា រួមទាំងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌នាំយកទេយ្យទានទៅប្រគេនសម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង
ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកស្រី យ៉េត ម៉ូលីន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ បាននាំយកទេយ្យទានទៅប្រគេនសម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ…
រឿងខ្មែរក្រហម៖ សម្តេចតេជោ «យើងអាចប្រកាសប្រាប់ពិភពលោកអំពីការពិតដែលបានរកឃើញ និងយុត្តិធម៌ដែលត្រូវបានការពារ»
អាមេរិក៖ អង្គជំនុំជម្រះកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញាក្នុងតុលាការកម្ពុជា(តុលាការខ្មែរក្រហម) កាលពីថ្ងៃទី២២ កញ្ញា ឆ្នាំ២០២២ បានសម្រេចតម្កល់ការផ្តន្ទាទោសអស់មួយជីវិតលើអតីតប្រមុខរដ្ឋខ្មែរក្រហម ខៀវ សំផន ពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណឺវ។ រឿងនេះត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លើកមកប្រកាសប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិថា…
សម្តេចតេជោប្រាប់យូអិនថា ក្នុងនាមប្រធានអាស៊ានកម្ពុជាប្តេជ្ញាក្នុងការជួយដោះស្រាយវិបត្តិមីយ៉ាន់ម៉ា
អាមេរិក៖ ថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ(យូអិន)លើកទី៧៧ នៅថ្ងៃទី២៣ កញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ក្នុងនាមជាប្រធានអាស៊ានកម្ពុជាប្តេជ្ញាយ៉ាងពេញទំហឹងក្នុងការជួយដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។ ក្នុងនោះកិច្ចខិតខំប្រឹងប្រែងសំដៅស្វែងរកបញ្ចប់អំពើហិង្សានៅក្នុងប្រទេសមួយនេះ។ ព្រមជាមួយគ្នានេះ ការនាំមកនូវជំនួយមនុស្សធម៌ដល់ប្រជាជនខ្វះខាត និងការស្វែងរកការបញ្ចប់អំពើហិង្សា និងការស្វែងរកការកសាងទំនុកចិត្តក្នុងចំណោមគ្រប់ភាគីពាក់ព័ន្ធ…
គណៈមេធាវីកម្ពុជា ប្រកាសគាំទ្រសាលដីការបស់តុលាការកំពូលនៃតុលាការខ្មែរក្រហមសម្រេចតម្កល់ការកាត់ទោស ខៀវ សំផន ឱ្យជាប់ពន្ធនាគារមួយជីវិត
ភ្នំពេញ៖ គណៈមេធាវីកម្ពុជានៅថ្ងៃទី២៣ កញ្ញានេះ បានសេចក្តីប្រកាសព័ត៌មានប្រកាសគាំទ្រ និងចូលរួមអបអរសាទរ ចំពោះការប្រកាសសាលដីការបស់តុលាការកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ក្នុងសំណុំរឿង០០២/០២ ដែលសម្រេចតម្កល់ការកាត់ទោស ខៀវ សំផន ឱ្យជាប់ពន្ធនាគារមួយជីវិត កាលពីថ្ងៃទី២២ កញ្ញាម្សិលមិញនេះ។ គណៈមេធាវីកម្ពុជា…
លោក កើត រិទ្ធ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងយុត្តិធម៌ នាំយកទេយ្យទានទៅប្រគេនសម្ដេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក
ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកស្រី យ៉េត ម៉ូលីន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌មួយចំនួនទៀត នៅថ្ងៃទី២៣ កញ្ញានេះ បាននាំយកទេយ្យទាន និងបច្ច័យទៅប្រគេនសម្ដេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ…
លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជាដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំសន្និបាតប្រធានគណៈមេធាវីអាស៊ីលើកទី៣២ នៅសិង្ហបុរី
ភ្នំពេញ៖ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំ គណៈប្រតិភូគណៈមេធាវីកម្ពុជា ចូលរួមកិច្ចប្រជុំសន្និបាតប្រធានគណៈមេធាវីអាស៊ីលើកទី៣២ ដែលធ្វើឡើងនៅអគារប្រវត្តិសាស្រ្តមួយនៅក្នុងប្រទេសសឹង្ហបុរី Maxwell Chambers។ កិច្ចប្រជុំនេះមានការចូលរួមពី ប្រធានគណៈមេធាវីអាស៊ី…