ភ្នំពេញ៖ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំ គណៈប្រតិភូគណៈមេធាវីកម្ពុជា ចូលរួមកិច្ចប្រជុំសន្និបាតប្រធានគណៈមេធាវីអាស៊ីលើកទី៣២ ដែលធ្វើឡើងនៅអគារប្រវត្តិសាស្រ្តមួយនៅក្នុងប្រទេសសឹង្ហបុរី Maxwell Chambers។ កិច្ចប្រជុំនេះមានការចូលរួមពី ប្រធានគណៈមេធាវីអាស៊ី មកពី១៦ប្រទេស ដូចជា សឹង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន កូរ៉េ ជប៉ុន ចិនហុងកុង ចិនម៉ាកាវ ចិនតៃវ៉ាន់ អូស្រ្តាលី ណូវែលស្សេឡង់ ហ្វីជី គណៈមេធាវីអន្តរជាតិ គណៈមេធាវីអន្តរប៉ាស៊ីហ្វិក និង LAWASIA។
កិច្ចប្រជុំខាងលើនេះបានពិភាក្សាទៅលើប្រធានបទមួយចំនួន ដែលពាក់ព័ន្ធទៅនឹងផលប៉ះពាល់បណ្តាល មកពី COVID-19 លើការប្រកបវិជ្ជាជីវៈមេធាវីក្នុងនោះរួមមាន៖បញ្ហាប្រឈមដោយការិយាល័យមេធាវីក្រោយជំងឺកូវីត-19, អ្នកដឹកនាំជំនាន់ថ្មី (ភាពចម្រុះ និង បរិយាប័ន្ន),បញ្ហាដែលមេធាវីវ័យក្មេងកំពុងជួបប្រទះ, ឧបករណ៍ជំនាន់ថ្មី – បច្ចេកវិទ្យា និងបញ្ហាដែលប្រឈមជំនាន់ថ្មី – សុខភាពផ្លូវចិត្ត។
សូមជម្រាបជូនថា កិច្ចប្រជុំប្រធានគណៈមេធាវីអាស៊ីលើកទី៣២ ត្រូវបានបញ្ចប់ទៅប្រកបដោយជោគជ័យ និងផ្លែផ្កា ព្រមទាំងបរិយាកាសស្និតស្នាលប្រកបដោយភាតារភាពរវាងគណៈប្រតិភូទាំងអស់ ។ កិច្ចប្រជុំក៏បានធ្វើការសម្រេចផងដែរចំពោះអាណត្តិប្រធានបន្ទាប់នៃកិច្ចប្រជុំលើកទី៣៣ គឺគណៈមេធាវីប្រទេសម៉ាឡេស៊ី ដែលនឹងប្រារព្ធធ្វើឡើងនៅប្រទេសម៉ាឡេស៊ី៕ ដោយ៖ ឧត្តម