ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកស្រី យ៉េត ម៉ូលីន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌មួយចំនួនទៀត នៅថ្ងៃទី២៣ កញ្ញានេះ បាននាំយកទេយ្យទាន និងបច្ច័យទៅប្រគេនសម្ដេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះសង្ឃគង់នៅវត្តច័ន្ទបូរីវង្ស ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តី និងភរិយា បានរាប់បាត្រ វេរភត្តាហារប្រគេនព្រះសង្ឃ និងបង្សុកូល ដើម្បីឧទ្ទិសកុសលទៅដល់វិញ្ញាណក្ខន្ធជីដូនជីតា និងបុព្វការីជន ដែលបានចែកឋាន ទៅតាមប្រពៃណីសាសនា និងទំនៀមទំលាប់ខ្មែរ៕ ដោយ៖ ឧត្តម