ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកស្រី យ៉េត ម៉ូលីន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ បាននាំយកទេយ្យទានទៅប្រគេនសម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង ព្រះសង្ឃនាយករងទីមួយ និងជាព្រះប្រធានថេរសភាសង្ឃ នៃពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា និងព្រះសង្ឃគង់នៅវត្តមុនីសុវណ្ណ (ចំពុះក្អែក) ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងឱកាសថ្ងៃកាន់បិណ្ឌវេនទី១៤។
ក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តី និងលោកស្រី រួមជាមួយថ្នាក់ដឹកនាំក្រសួង ក៏បានរាប់បាត្រ វេរភត្តាហារប្រគេនព្រះសង្ឃ និងបង្សុកូល ដើម្បីឧទ្ទិសកុសលទៅដល់វិញ្ញាណក្ខន្ធជីដូនជីតា និងបុព្វការីជន ដែលបានចែកឋាន ទៅតាមប្រពៃណីសាសនា និងទំនៀមទំលាប់ខ្មែរផងដែរ៕ ដោយ៖ ឧត្តម