ករណីលិចទូក នៅចន្លោះពយសារឿង និង កោះតាង ស្លាប់០៣នាក់ និងបាត់ខ្លួន០៨នាក់

ព្រះសីហនុ៖ គិត​​​ត្រឹ​មម៉ោ​​​ង១​៤រសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២នេះ ប្រភពពីរដ្ឋបាល​ខេ​ត្ត​ព្រះ​​សីហនុបានឱ្យដឹងថា ជនរងគ្រោះក្នុ​ងក​រ​ណី​​លិចទូក នៅចំណុចនិយាមកា ១០.២៥N ១០​៣​​.១៦E នៅចន្លោះពយសារឿង និង​កោះ​តា​ង​ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ដែលមា​នចំ​នួ​ន​ស​រុប៤១នាក់ និងត្រូវបានជួយសង្គ្រោះ និ​ង​ស្វែ​​ងរកឃើញសរុប៣៣នាក់ (ស្លាប់០៣នាក់) និង​បា​ត់ខ្លួន០៨នាក់ ដោយសមត្ថកិច្ច និងក្រុម​ជួ​​យ​សង្រ្គោះកំពុងស្វែងរកអ្នកបាត់ខ្លួនបន្តទៀត។

សូ​មបញ្ជាក់ជូនថា ក្នុងចំណោមជនរងគ្រោះទាំង៣៣នាក់នោះ កម្ពុជាជួយសង្គ្រោះ និង​ស្វែ​ង​រ​ក​​ឃើ​ញបាន២៤នាក់ និងវៀតណាមជួយសង្គ្រោះបាន០៩នាក់៕

ដោយ៖ គង់ ​សេដ្ឋាមុនី