គុយបា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ឱ្យលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល សហការជាមួយមជ្ឈមណ្ឌលវិស្វកម្មហ្សេន និងជីវបច្ចេកវិទ្យារបស់ប្រទេសគុយបា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើការនាំចូល រឺផលិតវ៉ាក់សាំងការពារជំងឺមហារីក និងទឹកនោមផ្អែមមកកាន់កម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ផេកផ្លូវការសម្តេចតេជោនៅថ្ងៃនេះ។
សម្តេចតេជោ បានលើកឡើងបែបនេះ ក្នុងឱកាសដែលសម្តេចបានធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលវិស្វកម្មហ្សេន និងជីវបច្ចេកវិទ្យា ដែលជាវិទ្យាស្ថានមួយបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ លោក ហ្វីដែល កាស្រ្តូ អតីតប្រធានាធិបតី នៃសាធារណរដ្ឋគុយបា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅគុយបា។
បើតាមសម្តេចតេជោ អ្វីដែលកម្ពុជាចង់សហការជាមួយភាគីគុយបាលើការនាំចូល រឺផលិតវ៉ាក់សាំងការពារជំងឺមហារីក និងទឹកនោមផ្អែមនេះ គឺដោយសារតែកម្ពុជាមានអត្រាមនុស្សកើតជំងឺទាំងពីរប្រភេទនេះខ្ពស់។
ជាការឆ្លើយតប ថ្នាក់ដឹកនាំមជ្ឈមណ្ឌលវិស្វកម្មហ្សេន និងជីវបច្ចេកវិទ្យារបស់ប្រទេសគុយបា បានទទួលយកនូវសំណូមពររបស់សម្តេចតេជោ ហើយនឹងបន្តសហការជាមួយនិងក្រសួងសុខាភិបាលកម្ពុជា៕ ដោយ៖ ឧត្តម