ផ្អាកការធ្វើចរាចរណ៍បណ្តោះអាសន្ន ចំពោះរថយន្តធុនធ្ងន់គ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ ៩៥

ព្រះវិហារ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានជូនដំណឹងអំពីការផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន សម្រាប់រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ ៩៥ ក្នុងភូមិសាស្ត្រស្រុកជ័យសែន ខេត្តព្រះវិហារ។ សេចក្ដីជូនដំណឹង នៅថ្ងៃទី ៧ ខែតុលានេះ បានឱ្យដឹងថា ដោយស្ថានភាពគ្រោះទឹកជំនន់ទឹកភ្លៀង(ដងស្ទឹងសែន) បានបន្តឡើងដល់កម្រិតប្រកាសអាសន្ន…

លោក ស៊ុន ចាន់ថុល ឱ្យក្រុមហ៊ុនម៉ៅការសាងសង់ផ្លូវជាតិលេខ២-លេខ២២ ត្រូវដោះស្រាយបញ្ហាប្រឈម កើតឡើងដោយស្មារតី ទទួលខុសត្រូវខ្ពស់

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសារធារណកាតនិងដឹកជញ្ជួន បានធ្វើការណែនាំដល់ក្រុមហ៊ុនម៉ៅការសាងសង់ ផ្លូវជាតិលេខ២ និងលេខ២២ ត្រូវបន្តអនុវត្តការងារ និងដោះស្រាយបញ្ហាប្រឈម ដែលបានកើតឡើងដោយស្មារតី ទទួលខុសត្រូវខ្ពស់ ។ ការលើកឡើងរបស់លោករដ្ឋមន្រ្តីបែបនេះ ធ្វើឡើង…

លោក គឹម សន្តិភាព៖ ទណ្ឌិតជិត៧០០នាក់ ស្នើសុំបន្ធូរបន្ថយទោស និងលើកលែង ទោស នាឱកាសព្រះរាជពិធីបុណ្យ អុំទូកខាងមុខ

ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានគូស បញ្ជាក់ ថា ទណ្ឌិតជិត៧០០នាក់បានស្នើសុំដើម្បីលើកលែង និងងបន្ធូរបន្ថយទោសនៅ ក្នុង ឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក…

ក្រុមបុគ្គលិកអាជ្ញាធរជាតិអប្សរា សម្អាតបរិស្ថាន និង ពិនិត្យទ្វារទឹកសំខាន់ៗជាប្រចាំថ្ងៃ ក្នុងតំបន់រមណីយដ្ឋានអង្គរ

សៀមរាប៖ ក្រុមបុគ្គលិកអាជ្ញាធរជាតិអប្សរា បានសម្អាតបរិស្ថាន និងបានពិនិត្យទ្វារទឹកសំខាន់ៗជាប្រចាំថ្ងៃ ដើម្បីសោភ័ណភាព និងបញ្ចៀសទឹកមិនឱ្យជន់លិចតំបន់រមណីយដ្ឋានអង្គរ ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ នេះបើតាមការផ្សាយលើហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរជាតិអប្សរា។ តាមរយៈការផ្សាយនេះ បានឱ្យដឹងថា ក្រុមការងារសម្អាតបរិស្ថានក្នុងរមណីយដ្ឋានអង្គរ បានបន្តការងារជាប្រចាំ ទាំងការងារសម្អាតលើដី ប្រាសាទ និងក្នុងទឹក…

ប្រតិភូ៣០ប្រទេសគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងដែលកម្ពុជាសម្រេចបានក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស

ភ្នំពេញ៖ គណៈប្រតិភូសរុបចំនួន៣៩ប្រទេសបានចូលរួមកិច្ចសន្ទនាអន្តរសកម្មជាមួយអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិនៅកម្ពុជាកាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវ។ ក្នុងនោះគេឃើញមានគណៈប្រតិភូ៣០ប្រទេស គាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងដែលកម្ពុជាសម្រេចបានក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សលើទិដ្ឋភាពជាច្រើន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ព័ត៌មានរបស់ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ នៅថ្ងៃព្រហស្បតិ៍ ទី៦ តុលានេះ។ ជាមួយនឹងការប្រកាសគាំទ្រនេះ គណៈប្រតិភូទាំង៣០ប្រទេស ក៏បានអំពាវនាវឱ្យអ្នករាយការណ៍ពិសេស…

លោក កើត រិទ្ធ ដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស

ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស នៅថ្ងៃទី០៦ តុលានេះ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យអុំទូក និងបុណ្យឯករាជ្យជាតិ…

កម្ពុជាខិតខំបង្កើនការចូលរួមជាលំដាប់ ក្នុងការដោះស្រាយបញ្ហាប្រឈមបរិស្ថានសកល និង ការប្រែប្រួលអាកាសធាតុ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា កម្ពុជាបានខិតខំបង្កើនការចូលរួមជាលំដាប់ ក្នុងការដោះស្រាយបញ្ហាប្រឈម បរិស្ថានសកល រាប់ទាំងការប្រែប្រួលអាកាសធាតុ ស្របតាមគោលការណ៍ «ការទទួលខុសត្រូវរួម ប៉ុន្តែកម្រិតផ្សេងគ្នា ផ្អែកតាមសមត្ថភាពរៀងៗខ្លួន»។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះ ក្នុងពិធីបើកសន្និសីទគណបក្សអន្តរជាតិ…

មន្រ្ដីអាជ្ញាធរជាតិអប្សរា ប្រទះឃើញរូបចម្លាក់ក្បាលនាគ រចនាបថបាយ័ន ក្រោយដើមស្រឡៅធំមួយបានដួលរលំ

សៀមរាម៖ លោក ឈូក សុម៉ាឡា មន្រ្ដីអាជ្ញាធរជាតិអប្សរា បានប្រទះឃើញដោយចៃដន្យ នូវចម្លាក់ក្បាលនាគ១ ធ្វើពីថ្មភក់ ស្ថិតក្នុងរចនាបថបាយ័ន ក្រោយដើមស្រឡៅធំមួយបានដួលរលំ នៅបរិវេណវត្តទេពប្រណម្យ អតីតរាជធានីអង្គរធំ ក្នុងក្រុងអង្គរធំ ខេត្តសៀមរាប។ នេះបើតាមការផ្សាយលើហ្វេសប៊ុកផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។…

កម្ពុជាស្នើឱ្យថៃជួយពង្រឹងប្រព័ន្ធឌីជីថលសម្រាប់អភិបាលកិច្ច និងរដ្ឋបាល TVET ក្នុងការជំរុញឱ្យមានទស្សនកិច្ចសិក្សារវាងប្រទេសទាំងពីរ

ភ្នំពេញ៖ កម្ពុជាបានស្នើឱ្យភាគីថៃជួយក្នុងការពង្រឹងប្រព័ន្ធឌីជីថលសម្រាប់អភិបាលកិច្ច និងរដ្ឋបាល TVET លើកកម្ពស់ការផ្សព្វផ្សាយជំរុញការចុះឈ្មោះចូលរៀន TVET ក៏ដូចជាលើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្ត TVET តាមរយៈការជំរុញឱ្យមានទស្សនកិច្ចសិក្សារវាងប្រទេសទាំងពីរ។ សំណើនេះធ្វើឡើង នៅក្នុងជំនួបសម្តែងការគួរសមរវាង លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ…

មន្ត្រីជាន់ខ្ពស់បរិស្ថាន ជំរុញនិងលើកទឹកចិត្តដល់មន្ត្រីឧទ្យានុរក្ស ជាមន្ត្រីនគរបាលយុត្តិធម៌បន្តកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តច្បាប់ឱ្យបានហ្មត់ចត់ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងកិច្ចការអភិរក្សធនធានធម្មជាតិ

ពោធិ៍សាត់៖ មន្ត្រីឧទ្យានុរក្សនិងមន្ត្រីអនុវត្តច្បាប់នៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់សរុប ៨៥ រូបបានទទួលការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដើម្បីចូលរួមប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មដែលពន្លាតចេញពីបទល្មើសដើមនៃបទល្មើសធនធានធម្មជាតិ។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃក្រុមការងារប្រឆាំងការសម្អាតប្រាក់ នៃក្រសួងបរិស្ថាន ដែល បានចូលរួមជាអធិបតីក្នុងពិធីបណ្តុះបណ្តាលកាលពីព្រឹកថ្ងៃទី៦ ខែតុលា…