លោក កើត រិទ្ធ ដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស

ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស នៅថ្ងៃទី០៦ តុលានេះ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យអុំទូក និងបុណ្យឯករាជ្យជាតិ ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ផេកក្រសួងនៅថ្ងៃព្រហស្បតិ៍ ទី៦ តុលានេះ។

ជាការកត់សម្គាល់កិច្ចប្រជុំនេះ មានការចូលរួមពី លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិកនៃគណៈកម្មការថ្នាក់ជាតិ ដែលមានតំណាងមកពីក្រសួងមហាផ្ទៃ , ទីស្តីការគណៈ រដ្ឋមន្រ្តី , ក្រសួងយុត្តិធម៌ , មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ , អគ្គនាយកដ្ឋានពន្ធនាគារ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលមានការពាក់ព័ន្ធមួយចំនួនទៀតផងដែរ៖ ដោយ៖ ឧត្តម