ព្រះវិហារ ៖ ក្រុមហ៊ុនស៊ីកនេតឈ័រ អហ្វអេស៊ា និងក្រុមហ៊ុនហ្គោលដិនរ៉ាយស៍ ដែលជាក្រុមហ៊ុនកែច្នៃនាំចេញអង្ករទៅទីផ្សារអន្ដរជាតិ មានផែន ការទិញស្រូវសរីរាង្គ ឱ្យបានចំនួន២៥០០តោន ក្នុងឆ្នាំ ២០២២នេះ ពីសហគមន៍ចំនួន១០ ក្នុងខេត្តព្រះវិហារ តាមរយៈការធ្វើផលិតកម្មកសិកម្ម តាមកិច្ចសន្យា។ ការចុះកិច្ចសន្យាទិញ-លក់ស្រូវសរីរាង្គ…
Category: សេដ្ឋកិច្ច
សេដ្ឋកិច្ច

គំនិតផ្តួចផ្ដើមអាទិភាពចំនួន០៤ ក្នុងចំណោម២០ដែលត្រូវបានដាក់ចេញ នៅក្នុងសេចក្ដី ព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ដ និងអេឡិចត្រូនិកកម្ពុជា
ភ្នំពេញ៖ គំនិតផ្ដួចផ្ដើមចំនួន២០ត្រូវបានដាក់ចេញនៅក្នុងសេចក្ដីព្រាងផែនទីបង្ហាញផ្លូវការ អភិវឌ្ឍវិស័យយានយន្ដ និងអេឡិចត្រូនិកកម្ពុជា ក្នុងនោះគំនិតផ្ដួចផ្ដើមអាទិភាពចំនួន០៤ ដែលមានភាពបន្ទាន់បាននិងកំពុងត្រូវបានអនុវត្ត បើទោះបីសេចក្ដីព្រាងផែនទីបង្ហាញនេះមិនទាន់ត្រូវបានអនុម័តជាផ្លូវការក៏ដោយ។ ក្នុងកិច្ចប្រជុំពិភាក្សានៃគណ:កម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១០ តុលានេះ ដឹកនាំដោយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី…

កម្ពុជា ទទួល៨៥០លានដុល្លារ ពីការនាំចេញស្រូវ-អង្ករ ត្រឹម៩ខែ
ភ្នំពេញ ៖ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ កម្ពុជាបានទទួលទឹក ប្រាក់សរុបចំនួនប្រមាណ ៨៥០.៤៤លានដុល្លារពីការនាំចេញស្រូវ-អង្ករ ។ យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា នាពេលថ្មីៗនេះ បានបញ្ជាក់ថា ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ សម្រាប់រយៈពេល៣ត្រីមាសកើនបាន១០% ដែលមានបរិមាណសរុបចំនួន ៤៤៩ ៣២៥ តោន…

កម្ពុជានឹងទទួលចំណូលពន្ធបន្ថែម ២៣៥លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំ ខាងមុខ បើការដំឡើងពន្ធលើផលិតផលថ្នាំជក់រហូតដល់ ៧៥ភាគរយ
កំពង់ឆ្នាំង៖ នៅកម្ពុជាករណីសិក្សាមួយរបស់ការអង្គការ សហប្រជាជាតិ ស្ដីពីការវិនិ យោគលើការ ត្រួត ពិនិត្យ ផលិតផលថ្នាំជក់ឆ្នាំ២០១៩ បង្ហាញថា កម្ពុជានឹងទទួលចំណូលពន្ធបន្ថែម ២៣៥ លានដុល្លារអាម៉េរិកក្នុងរយៈពេល៥ឆ្នាំខាងមុខ និង ៩៣៣លានដុល្លារអាម៉េរិក ក្នុងរយៈពេល ១៥ឆ្នាំខាងមុខ…

ផ្ទៃដីស្រូវរដូវវស្សាជិត៣ម៉ឺនហិកតា បានប៉ះពាល់និងខូចខាតដោយគ្រោះទឹកជំនន់ទឹកភ្លៀង
កំពង់ធំ៖ មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងទេសាទខេត្តកំពង់ធំ បានឱ្យដឹង នៅល្ងាចថ្ងៃសុក្រទី០៧ខែតុលា ឆ្នាំ២០២២ថា ស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅខេត្តកំពង់ធំបានជន់ឡើងយ៉ាងគំហុក ហើយនៅពេលនេះទឹកមិនទាន់ស្រកចុះនៅឡើយទេជាពិសេសទឹកស្ទឹង សែនធ្វើប៉ះពាល់និងខូចខាតដំណាំស្រូវនិងផលដំណាំផ្សេងៗរាប់ម៉ឺនហិកតា។ គិតត្រឹមថ្ងៃទី០៧ខែតុលាឆ្នាំ២០២២ផ្ទៃដីស្រូវរដូវវស្សាសរុបចំនួន២៧៣៤៨ហិកតា បានប៉ះពាល់ដោយគ្រោះទឹកជំនន់ទឹកភ្លៀង ក្នុងនោះខូចខាតអស់ចំនួន៩៥១៥ហិកតាលើ០៩ក្រុង ស្រុកចំនួន៥៩ឃុំ សង្កាត់ ស្មើនឹង១៥២២៣គ្រួសារ។…

CDC អនុញ្ញាតឱ្យរោងចក្រកាត់ដេរសម្លៀកបំពាក់ចុះវិនិយោគនៅខេត្តតាកែវ លើទំហំសាច់ប្រាក់ជិត៦លានដុល្លារអាម៉េរិក
ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ដល់ក្រុមហ៊ុន CONCEPT CREATOR FASHION (CAMBODIA) CO., LTD ទៅតាមសំណើរបស់ក្រុមហ៊ុន។ គម្រោងនេះ ស្ថិតនៅ ក្នុងទុនវិនិយោគប្រមាណ…

តម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាក្នុងទីផ្សារកម្ពុជា បន្តថយចុះក្នុងសប្តាហ៍ដំបូងដើមខែតុលានេះ
ភ្នំពេញ៖ តម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាក្នុងទីផ្សារកម្ពុជា បន្តថយចុះមកនៅត្រឹម ៤២៥០រៀលក្នុង១លីត្រសម្រាប់ប្រេងសាំងធម្មតា និង៤៧០០ក្នុង១លីត្រសម្រាប់ប្រេងម៉ាស៊ូត ពោលគឺថយចុះ ១០០រៀល សម្រាប់សាំងធម្មតា និង១៥០រៀលសម្រាប់ម៉ាស៊ូត។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ដែលបានចេញផ្សាយនាព្រឹកថ្ងៃចន្ទទី០៣ ខែតុលានេះថា តម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១០…

សម្ដេចតេជោអះអាងថា វិស័យឯកជនបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអះអាងថា វិស័យឯកជនបានដោះស្រាយការងារធ្វើសម្រាប់និស្សិតនិងការបង់ពន្ធជាផ្នែកដ៏សកម្មសម្រាប់សេដ្ឋកិច្ចប្រទេសជាតិយើង។ សម្តេចតេជោបានអះអាងបន្តថា កម្ពុជាតែងតែទទួលបានចំណូលពីពន្ធដារប្រមាណ ២៥០ លានដុល្លារយ៉ាងតិចជារៀងរាល់ខែ។គ្រាន់តែនៅក្នុងរយៈពេល៩ ខែមកនេះកម្ពុជាបានប្រមូលពន្ធផ្ទៃក្នុងប្រមាណ៩៥ភាគរយរួចស្រេចទៅហើយស្មើប្រ មាណជិត៣ ពាន់លានដុល្លារអាម៉េរិក។ សម្ដេចតេជោអះអាងបែបនេះក្នុង” ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ប្រមាណ៣,៨៦៦នាក់”…

៩ខែឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបានជាង៩៥ភាគរយនៃផែនការច្បា ប់ថវិកាជាតិ
ភ្នំពេញ៖រយៈពេល៩ខែ ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបានជាង៩៥ភាគរយ នៃផែនការច្បាប់ថវិកាជាតិ ដែលស្មើនឹងជាង ២ ៦០០លានដុល្លារ ដែលអាចនឹង លើសផែនការប្រមាណ១០ ទៅ១៥ភាគរយ។ លោក គង់ វិបុល រដ្ឋមន្ដ្រីអមនាយករដ្ឋមន្ដ្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋាន…

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ ត្រូវបានរដ្ឋសភាកូរ៉េផ្តល់សច្ចាប័នជាផ្លូវការហើយ
ភ្នំពេញ៖ រដ្ឋសភាកូរ៉េបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ជាមួយកម្ពុជារួចរាល់ហើយ កាលពីថ្ងៃទី២៧ខែកញ្ញា ឆ្នាំ២០២២ ដែលនឹងធ្វើឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីទី២របស់កម្ពុជា អាចចូលជាធរមាននៅ៦០ថ្ងៃ បន្ទាប់ពីរាជរដ្ឋាភិបាលកូរ៉ ជូនដំណឹងផ្លូវការមកកម្ពុជា។ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា យោងតាមការចុះផ្សាយរបស់ The Korea Times, សភាកូរ៉េបានផ្តល់សច្ចាប័ន…