ភ្នំពេញ៖ លោក PAUL Clements ប្រធានក្រុមប្រឹក្សាភិបាលសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (IBC) បានសម្ដែងនូវការកោតសរសើរកម្ពុជា ដោយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាទទួលបានសន្តិភាព ស្ថិរភាព នយោបាយ និងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សប្រកបដោយនិរន្តរភាព។លោក PAUL Clementsថ្លែងបែបនេះ ក្នុងជំនួបជាមួយលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ។
ក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាគ្នាលើចំណុចសំខាន់ៗជាច្រើនប្រកបដោយភាពស្និទ្ធស្នាល និងទទួលបានលទ្ធផលគួរជាទីមោទនៈ។
ជាមួយគ្នានោះ លោក PAUL Clements បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាទទួលបានសន្តិភាព ស្ថិរភាព នយោបាយ និងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សប្រកបដោយនិរន្តរភាព។
ជាការឆ្លើយតប លោកហេង សួរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនប្រតិភូក្រុមប្រឹក្សាភិបាលសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា ដែលបានបញ្ជាក់ជំហរគាំទ្រ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងក្នុងការរួមចំណែកកសាង និងអភិវឌ្ឍន៍កម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀតផងដែរ៕