តុលាការសម្រេចចោទប្រកាន់ជនសង្ស័យជាជនជាតិ ឡាវ-ថៃ ៥ នាក់ពាក់ព័ន្ធ ករណីរក្សាទុក និងជួញដូរ គ្រឿងញៀន  ១០១  គីឡូក្រាម

ភ្នំពេញ៖ តុលាការសម្រេចចោទប្រកាន់ជនសង្ស័យ ជាជនជាតិ ឡាវ-ថៃ ៥ នាក់ពាក់ព័ន្ធ ករណីរក្សាទុក និងជួញដូរគ្រឿងញៀន  ១០១  គីឡូក្រាម នៅក្នុងប្រទេសកម្ពុជា ។ នេះ បើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣​។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញឱ្យដឹង ថា៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួល ចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលលេខ ៦៤៦២ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានជនសង្ស័យ ចំនួន ៣នាក់ ទី១-ឈ្មោះ ចេង វឿត (CHENG VEUT) ភេទប្រុស ជនជាតិឡាវ ទី២-ឈ្មោះ វ៉ាស៊ីន – សែកគឺ (WASIN SAEKUE) ភេទប្រុស ជនជាតិថៃ និងទី៣-ឈ្មោះ ជីនណាវ៉ាត សែលី (CHINNAWAT SAELI) ភេទ ប្រុស ជនជាតិច ត្រូវបានសង្ស័យថាបានប្រព្រឹត្តសកម្ភុភាព រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវ សារធាតុញៀន ប្រព្រឹត្តនៅពជាធានីភ្នំពេញ ។

បន្ទាប់ពីឆ្លងកាត់ភពស្រាវជ្រាវស់សមត្ថកិច្ចថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យនីតិវិធីនៃមន្ទីរប្រឆាំងគ្រឿងញៀន និងកម្លាំងជំនាញនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំសម្របសម្រួលពីតំណាងអយ្យការ បានធ្វើការបង្ក្រាបករណ៍ខាងលើ ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន ១០១ដុំ មានទម្ងន់ ១០១ គីឡូក្រាម នឹង ៤៤៩,២០ ក្រាម បន្ទាប់មកសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនមកកាន់អយ្យការអម អាជីបូព៌រាជធានីភ្នំពេញដើម្បីចាត់ការតោងទង ។

ផ្អែកតាមលទ្ធផលនៃការស៊ើបអង្កេតខាងលើ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច បើកការស៊ើបសួរ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ៤៨៥០ អ.យ,បចុះថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០០៧ ដោយស្នើសុំចៅក្រមស៊ើបសួរដាក់ឲ្យស្ថិតនៅក្រោមកាពិនិត្យលើ៖ ១-ឈ្មោះ ចេង វៀត (CHENG VEUT) ភេទប្រុស ជនជាតិឡាវ (ឃាត់ខ្លួន) ២-ឈ្មោះ វ៉ាស៊ីន សែកគឺ (WASIN SAEKUE) ភេទប្រុស ជនជាតិថៃ (ឃាត់ខ្លួន) ៣-ឈ្មោះ ជីនណាវ៉ាត សែលឺ (CHINNAWAT SAELI) ភេទប្រុស ជនជាតិថៃ (ឃាត់ខ្លួន) ៤-ឈ្មោះ លី ម៉េង ភេទប្រុស ជនជាតិឡាវ (គេចខ្លួន)៥-ឈ្មោះ VANG TOUYER ភេទប្រុស ជនជាតិឡាវ (គេចខ្លួន)ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅrជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បទល្មើសមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួត រត្យគ្រឿងញៀន ។

សូមរំលឹកថា កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជនជាតិថៃ-ឡាវសរុបចំនួន ៣នាក់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ប្រតិបត្តិការចុះបង្ក្រាបនេះ ដោយអនុវត្តន៍តាមបទបញ្ជារបស់លោក ស ថេត អគ្គស្នងការនគរបាលជាតិ ការដឹកនាំបញ្ជារបស់លោក ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងការដឹកនាំផ្ទាល់របស់លោក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៤៖៣០នាទី ដោយមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន (ក៧) (ក៤) និង (ក១) ចូលរួមសហការពីកម្លាំងនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានឆ្មក់បង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែន នៅចំណុចក្នុងផ្ទះលេខ ៣០៤ ផ្លូវលំស្ថិតនៅភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៣នាក់រួមមាន៖ ១.ឈ្មោះ Cheng veut ភេទប្រុស ជនជាតិ ឡាវ កើតឆ្នាំ១៩៨៨, ២.ឈ្មោះ Wasin Saekue ភេទប្រុស ជនជាតិថៃ កើតឆ្នាំ១៩៩៩ និង៣.ឈ្មោះ Saeli Chinnawat ភេទប្រុស ជនជាតិថៃ កើតឆ្នាំ២០០៥។ វត្ថុតាងចាប់បានរួមមាន៖ សារធាតុញៀនប្រភេទម៉េតំហ្វេតាមីន(ICE) ១០១កញ្ចប់ ស្មើទម្ងន់ ១០១គក្រ ៤៤៩.២០ក្រាម៕