ពោធិ៍សាត់៖ ក្រោយពីទទួលព័ត៌មានពាក់ព័ន្ធករណីលួចរថយន្ត ស្តារិចមួយគ្រឿង កម្លាំងជំនាញនគរបាលចរាចរខេត្តពោធិ៍សាត់ កំលាំងអន្តរាគមន៍ស្រុកក្រគរ សហការជាមួយកម្លាំងប៉ុស្ដិ៍ ដឹកនាំដោយ លោក មោក ភារម្យ ឋានៈអធិការនៃ អធិការដ្ឋាននគរបាលស្រុកក្រគរ ចុះធ្វើការពួនស្ទាកឃាត់ខ្លួនជនសង្ស័យបានជាក់ស្ដែងចំនួន ១នាក់ មានឈ្មោះ ឡេង.ចិត្រ្តាភេទប្រុស អាយ ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំពង់លែង ឃុំថ្នល់ទទឹង ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម។
ក្រោយធ្វើការឃាត់ខ្លួន សមត្ថកិច្ច បានចាប់យកវត្ថុតាងជាសម្ភារៈជា រថយន្តម៉ាកស្តារិច ពណ៌ទឹកប្រាក់ ស្លាកលេខ 1BS 1694 ភ្នំពេញ ដែលជនសង្ស័យលួច រួចក៏ប្រគល់ជូនម្ចាស់ឡានវិញ។
យោងតាមកំណត់ហេតុបណ្ដឹងនិងកំណត់ហេតុស្ដាប់ការបំភ្លឺរបស់ជនរងគ្រោះបានបំភ្លឺ ពីជនរងគ្រោះឈ្មោះ ចាន់ សុខនិត ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តាក់ស៊ី រស់នៅភូមិ ស្រែរាំង ឃុំ តាឯក ស្រុក ខ្សាច់កណ្ដាល ខេត្ត កណ្ដាល ប្រាប់សមត្ថកិច្ចថា៖ នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣វេលាម៉ោង ១៥:៥០ នាទីខ្ញុំខ្លួនបានដឹកឥវ៉ាន់របស់ចិនពីឡែមទៅដាក់នៅពោធិ៍ចិនតុង។លុះមកដល់ខាងកើតរង្វង់មូលព្រាបសក៏មានបុរសម្នាក់បានហៅឡានរបស់ខ្លួនជិះទៅភ្នំពេញដែរខ្លួនក៏បានឈប់ឲ្យឡើងដោយគិតថាជាអ្នកដំណើរហើយក៏បានសួរថាតើអ្នកទៅណាហើយបុរសនោះក៏បានឆ្លើយថាទៅភ្នំពេញ ខ្លួនក៏បានដឹកមកដល់ចំណុច ត្រពាំងជង ខេត្ត ពោធិ៍សាត់ ស្រាប់តែបុរសម្នាក់នោះសុំខ្លួនឈប់នោម ហើយខ្លួនក៏ឈប់ឡានបើកទ្វាចុះនោមមុនបុរសនោះ ស្រាប់តែបុរសម្នាក់នោះមិនចុះនោមទេ បែរជាចុចឡុក ឡានរបស់ខ្លួនហើយបើកឡានចេញទៅបាត់ រួចខ្ញុំក៏បានហៅម៉ូតូជិតតាម ទើបមកដល់ត្រង់ចណុចគោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍បានរាយការណ៍ជូនសមត្ថកិច្ចអោយជួយឃាត់រថយន្តរបស់ខ្លួន។
សូមបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជាឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង ១៧និង ២២នាទី ដើម្បីរៀបចំនីតិវិធីបញ្ជូន ៕