សម្តេច ហ៊ុន សែន​៖ “​ខ្ញុំ​ចេះតែ​ឆ្ងល់ អ្នកខ្លះ​លើកឡើងថា​ កម្ពុជា​ធ្វើទៅ​ចេះតែ​ក្រ​ទៅៗ​”

ថ្លែង​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់ ស្ពាន​អាកាស​លើផ្លូវ​ជាតិ​លេខ​៥ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣១ មករា​នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​លើកឡើងថា សម្តេច​ចេះតែ​ឆ្ងល់​ចំពោះ​ការលើកឡើង​របស់​មនុស្ស​មួយចំនួន​ ដែលថា​កម្ពុជា​ធ្វើទៅ​ចេះតែ​ក្រ​ទៅៗ ខណៈដែល​បច្ចុប្បន្ន​ជាក់ស្តែង​សម្រាប់​រាជធានី​ភ្នំពេញ​តែមួយ​ឃើញថា ការអភិវឌ្ឍ​កំពុងដំណើរការ​យ៉ាងសកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ស្ពាន…

សម្តេច ហ៊ុន សែន ​៖ “​វិធី​ការពារ​ដើម្បី​ធានាថា ​កម្ពុជា​មិន​ថយក្រោយ​ក្នុង​ការបើក​សេដ្ឋកិច្ចសង្គម​វិញ នោះ​ គឺ​វ៉ាក់សាំង​គឺ​ត្រូវ​ទទួល​តាម​ការកំណត់​”

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​លើកឡើងថា វិធី​ការពារ​ដើម្បី​ធានាថា​កម្ពុជា​មិន​ថយក្រោយ​ក្នុង​ការបើក​សេដ្ឋកិច្ចសង្គម​របស់ខ្លួន​ឡើងវិញ​បន្ទាប់ពី​ជួប​វិបត្តិ​កូ​វីដ​១៩​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល​កន្លងមក​នេះ នោះ​គឺ​វ៉ាក់សាំង​គឺ​ត្រូវ​ទទួល​តាម​ការកំណត់​។ សម្តេច ថា ការចាក់​វ៉ាក់សាំង​ដូ​ស​មូលដ្ឋាន​ទាំងពីរ​ដូ​ស​រួចហើយ ត្រូវ​បន្ថែម​ដូ​ស​ជំរុញ​ទៀត​។ ​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ផ្លូវជាតិ​លេខ​៥ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​រាជធានី​ភ្នំពេញ សម្តេច ហ៊ុន…