ភ្នំពេញ៖ លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងបញ្ជាក់ថា ក្នុងឆ្នាំ២០២៣នេះ មានក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិចំនួន១៥០ ដែលស្មើនឹង ១៨៨បញ្ជរ ដែលនាំមកនូវឱកាសការងារថ្មីៗថែមទៀត…
Category: សេដ្ឋកិច្ច
សេដ្ឋកិច្ច
ក្រសួងទេសចរណ៍ និង រដ្ឋបាលខេត្តព្រះសីហនុផ្សព្វផ្សាយ«ផែនការជំរុញការវិនិយោគ និងអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរ»
ព្រះសីហនុ៖ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ កាលពី ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នំា២០២៣បើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ផែនការជំរុញការវិនិយោគ និងអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរ» នៅ ក្រុងព្រះសីហនុ សម្រាប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ និងវិស័យឯកជនរួមគ្នាដោះស្រាយឱ្យមានប្រសិទ្ធភាព ប្រសិទ្ធិផលប្រកបដោយគុណភាព គុណផល…
លោក ជា វ៉ាន់ដេត លើកទឹកចិត្តដល់សិស្សានុសិស្សចាប់យកជំនាញបច្ចេកវិទ្យាឌីជីថលដើម្បីទទួលបានការងារល្អ
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត លើកទឹកចិត្តដល់សិស្សានុសិស្សដែលបានប្រឡងមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ដែលប្រពឹ្រត្តទៅនាថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣ចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល ដើម្បីទទួលបានឱកាសការងារល្អដែលមានប្រាក់ចំណូលខ្ពស់សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ។ តាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ…
របាយការណ៍! ការប្រែប្រួលអាកាសធាតុនៅកម្ពុជានឹងជះឥទ្ធិពលបណ្តាក់គ្នាបន្ថែមទៀតទៅលើគ្រប់ផ្នែកនៃសេដ្ឋកិច្ច ប្រសិនបើគ្មានដំណោះស្រាយ
ភ្នំពេញ៖ កម្ពុជាអាចសម្រេចចក្ខុវិស័យអភិវឌ្ឍន៍របស់ខ្លួនបាន ប្រសិនបើប្រទេសនេះធ្វើចំណាត់ការលើបម្រែបម្រួលអាកាសធាតុតាមរយៈសកម្មភាពធំៗបី គឺ កាត់បន្ថយ (Reduce) ឱ្យបានច្រើននូវភាពងាយរងគ្រោះដោយសារបម្រែបម្រួលអាកាសធាតុ; សម្របឡើងវិញ (Realign) នូវគន្លងបំភាយកាបូននៅក្នុងការអភិវឌ្ឍ; និង តម្រង់ទិសឡើងវិញ (Reorient) សម្រាប់សេដ្ឋកិច្ច ដើម្បីក្រសោបយកឱកាសថ្មីៗពីការធ្វើអន្តរកាលទៅរកការអភិវឌ្ឍបៃតងលើសកលលោក។ នេះបើយោងតាមរបាយការណ៍ស្តីពី ស្ថានភាពអាកាសធាតុនិងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា (Country Climate and Development Report/CCDR) របស់ធនាគារពិភពលោកដែលចេញផ្សាយកាលពីពេលថ្មីៗនេះ។ របាយការណ៍នេះបន្ថែមថា កម្ពុជាកំពុងរងផលប៉ះពាល់ខ្លាំងពីបម្រែបម្រួលអាកាសធាតុរួចទៅហើយ ដែលមានន័យថាប្រទេសនេះចាំបាច់ត្រូវធ្វើការបន្ស៊ាំខ្លួនជាបន្ទាន់ទៅនឹងផលប៉ះពាល់ទាំងនោះ។ ការកើនឡើងភាពប្រែប្រួលនៃទឹកភ្លៀងកំពុងបណ្តាលឱ្យមានភាពរាំងស្ងួតនិងទឹកជំនន់ញឹកញាប់និងខ្លាំងជាងមុន។…
ក្រុមហ៊ុន Evercore មានបំណងពង្រីកសកម្មភាពអាជីវកម្មរបស់ខ្លួន នៅកម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុន Evercore បានបង្ហាញពីបំណងក្នុងការ ពង្រីកសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន នៅកម្ពុជា ខណៈក្រុមហ៊ុននេះធ្លាប់ទទួលបានជោគជ័យនាពេលកន្លងមក ពិសេសនៅក្នុងប្រទេសសិង្ហបុរី។ នេះ បើតាមជំនួបពិភាក្សាការងាររវាង លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង…
ក្រុមហ៊ុន China MCC22 Group Corporation មកស្វែងយល់ពីឱកាសវិនិយោគក្នុងប្រទេសកម្ពុជា
ភ្នំពេញ៖ គណៈប្រតិភូក្រុមហ៊ុន China MCC22 Group Corporation Ltd ដឹកនាំដោយលោក Guo KongSong អ្នកគ្រប់គ្រងទូទៅនៃនាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេសរបស់ក្រុមហ៊ុន បានជួបពិភាក្សាជាមួយ លោកគង់ វិមាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន…
ក្រសួងទេសចរណ៍ជំរុញវាយតម្លៃពាក់កណ្តាលអាណត្តិផែនការអភិវឌ្ឍទេសចរណ៍រាជធានី-ខេត្ត ដើម្បីលើកស្ទួយវិស័យទេសចរណ៍ថ្នាក់ក្រោមជាតិ
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បើសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការវាយតម្លៃពាក់កណ្តាលអាណត្តិ ផែនការអភិវឌ្ឍទេសចរណ៍រាជធានី-ខេត្ត ២០២១-២០២៥” ដើម្បីដើម្បីលើកស្ទួយវិស័យទេសចរណ៍ថ្នាក់ក្រោមជាតិ។ សិក្ខាសាលានេះ មានការចូលរួមពី មន្ត្រីក្រសួង អភិបាលរងនៃគណៈអភិបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍រាជធានី-ខេត្ត និងតំណាងសមាគមឧស្សាហកម្មទេសចរណ៍ សរុបចំនួន ១០០រូប។ លោក…
ឥណ្ឌាសន្យាជួយលើកកម្ពស់សមត្ថភាព ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី និងជំរុញអ្នកទេសចរ អ្នកវិនិយោគមកកម្ពុជា
ភ្នំពេញ៖ ឥណ្ឌាសន្យាជួយលើកកម្ពស់សមត្ថភាព ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី និងជំរុញអ្នកទេសចរ អ្នកវិនិយោគមកកម្ពុជា។ ការជំរុញនេះ ធ្វើឡើងក្នុងពេលសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា នៃរកម្ពុជា បានអនុញ្ញាតឱ្យលោកស្រីដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam…
ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បង្ហាញពីមោទកភាពនៅពេលបានដើរឆ្លងកាត់ស្ពានហាលប្រាសាទអង្គរវត្ត
សៀមរាប៖ ក្រោយពីបញ្ចប់ការងារជួសជុល និងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ ក្នុងមួយថ្ងៃៗ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនរយនាក់ដើរឆ្លងកាត់ស្ពានហាលខាងលិចដើម្បីចូលទៅទស្សនាប្រាសាទអង្គរវត្ត បានពោលពាក្យកោតសរសើរចំពោះអាជ្ញាធរជាតិអប្សរា ដែលបានខិតខំប្រឹងប្រែងជួសជុល និងអភិរក្សស្ពានហាលនេះបានល្អប្រសើរឡងវិញ។ បន្ថែមលើនេះ ភ្ញៀវទេសចរក៏បង្ហាញពីមោទកភាពនៃកេរដំណែលដូនតាខ្មែរមួយនេះដែរ។ លោកតា កាយ កាន អាយុ៧៨ឆ្នាំ មកពីខេត្តកំពង់ធំ…
រដ្ឋសភាកម្ពុជា-ចិន បេ្តជា្ញរួមគ្នាក្នុងការចូលរួមលើកកម្ពស់និងជំរុញឱ្យផែនការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន នៃរដ្ឋាភិបាលប្រទេសទាំងពីរ
ភ្នំពេញ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភារកម្ពុជា និង លោក លូវ ឈីនជៀន (Lou Qinjian) ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃសភាតំណាងប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានបេ្តជ្ញារួមគ្នានៅក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ មិត្តភាពដែកថែប…