សម្តេច ហ៊ុន ម៉ាណែត៖ សូមចូលរួមវាយស្គរ និងទូងស្គរដើម្បីអបអរសាទររមណីដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោក នៅម៉ោង៧ព្រឹកថ្ងៃទី២០ ខែកញ្ញា ខាងមុខនេះ

ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឱ្យគ្រប់ក្រសួងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូបចូលរួមធ្វើការវាយស្គរ ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅម៉ោង៧ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីចូលរួមអបអរសាទររមណីដ្ឋានប្រាសាទកោះកេរ…

សម្តេច ហ៊ុន ម៉ាណែត ណែនាំឱ្យពង្រឹងការគ្រប់គ្រង និងអភិរក្សរមណីដ្ឋានប្រាសាទកោះកេរ ក្រោយយូណេស្គូចុះបញ្ជីបេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ ប្រព្រឹត្តទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ទន្ទឹមនឹងគ្នានេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា…

ព្រឹទ្ធាចារ្យ ស៊ឹម អឿម ប្រើពេល ២៩ឆ្នាំក្នុងការងារអភិរក្សប្រាសាទបុរាណ នៅតែមិនចង់បោះបង់

សៀមរាប៖ លោកព្រឹទ្ធាចារ្យ ស៊ឹម អឿម គឺជាអ្នកជំនាញម្នាក់ក្នុងចំណោមមនុស្សជាច្រើនទៀត ដែលបានចូលរួមធ្វើការងារជាអ្នកជួសជុលប្រាសាទឥដ្ឋបុរាណជាច្រើននៅខេត្តសៀមរាប នៅតែមិនទាន់ចង់បោះបង់ ព្រោះតែការស្រឡាញ់ការងារនេះ ។ ស្ថិតក្នុងវ័យ៧១ឆ្នាំ មានពាក់មួកការពារសុវត្ថិភាព ព្រមទាំងនៅក្នុងដៃមានកាន់ដុំឥដ្ឋធ្វើការនៅក្នុងការដ្ឋានផង ព្រឹទ្ធាចារ្យ ស៊ឹម អឿម ធ្វើការបណ្ដើរនិយាយបណ្ដើរថា…

លោក នេត្រ ភក្ត្រា៖ ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចាំបាច់ត្រូវពង្រឹងការផលិតព័ត៌មានប្រកបដោយគុណភាព

ភ្នំពេញ៖ «កម្រិតនៃចំណះដឹងនិងធនធានមនុស្សកម្ពុជាមានការរីកចម្រើន ដូច្នេះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចាំបាច់ត្រូវពង្រឹងការផលិតព័ត៌មានប្រកបដោយគុណភាពដើម្បីបម្រើឱ្យអ្នកអានរបស់ខ្លួន និងដើម្បីចូលរួមពង្រឹងគុណភាពធនធានមនុស្សរបស់កម្ពុជាតាមរយៈការផ្តល់ព័ត៌មានពិត រហ័ស និងមានគុណភាព»។ នេះគឺជាការថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ក្នុងឱកាសដែលលោកទទួលជួបលោក ជា ចំរើន…

បទវិភាគផ្នែកច្បាប់!ជនធ្លាប់ប្រព្រឹត្តិបទល្មើស  តើអាចក្លាយជាមន្ត្រីនគរបាលជាតិបានដែរឬទេ?

ភ្នំពេញ៖ ថ្មីៗនេះមានករណីអតីតជនល្មើសម្នាក់ គឺលោក ហុង សារ៉ុម  ក្លាយជាមន្ត្រីនគរបាលជាតិ  និងបានឡើងតំណែងជាមេប៉ុស្តិ៍នៅឃុំសំព្រោជ នៃ  នៃអធិការដ្ឋាននគរបាលស្រុកស្ទោង ។ លោក ហុង សារ៉ុម ត្រូវបានដកតំណែងឱ្យមកជាមន្រ្តីដោយសារជននេះល្មើសនឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ ។នេះ បើតាមសេចក្តីសម្រេចរបស់លោក…

វប្បធម៌ខ្មែរដ៏សម្បូរបែប នឹងត្រូវចែកចាយ ក្នុងព្រឹត្តិការណ៍បើកសម្ពោធស៊ីហ្គេម

ភ្នំពេញ ៖ ព្រឹត្តិការណ៍ថ្ងៃបើកសម្ពោធកីឡាស៊ីហ្គេមដែលកម្ពុជាបានទន្ទឹងរងចាំអស់ជាង៦០ឆ្នាំ នឹងធ្វើឡើងនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ស្អែកនេះហើយ ។ ទីតាំងប្រារព្ធពិធីបើកនឹងធ្វើឡើងនាពហុកីឡដ្ឋានមរតកតេជោដែលមានគណៈប្រតិភូមកពីប្រទេសជាច្រើនចូលរួម ។ អ្វីដែលជាការរំពឹងទុករបស់រាជរដ្ឋាភិបាលគឺឲ្យបរទេសស្គាល់ពីខ្មែរកាន់តែច្បាស់មួយកម្រិតថែមទៀត។ ដូចដែលរាជរដ្ឋាភិបាលរំពឹងទុកនោះក៏មិនខុសគ្នា ពីអ្នកជំនាញខាងវប្បធម៌លើកឡើងដែរគឺថា វប្បធម៌របស់ខ្មែរផូផង់ និងស្នាមញញឹមរបស់ប្រជាពលរដ្ឋខ្មែរ នឹងត្រូវចែករំលែកទៅកាន់ពិភពខាងក្រៅ ដើម្បីទាក់ទាញពួកគេឲ្យស្គាល់កម្ពុជាកាន់តែច្បាស់…

សម្ដេច ហ៊ុន សែន រំពឹងថា យុវជននឹងបំបែកឯតទគ្គកម្មពិភពលោក រាំម៉ាឌីហ្សុន ជិត៥ពាន់នាក់ នៅថ្ងៃស្អែក

ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញក្ដីរំពឹងថា យុវជនកម្ពុជា នឹងអាចបំបែកឯតទគ្គកម្មពិភពលោក សម្រាប់ការរាំម៉ាឌីហ្សុន ដោយមានមនុស្សចូលរួមរាំចំនួន ៤៩៩៩នាក់ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ស្អែកនេះ។…

ប្រកាស មហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំ ថោះ បញ្ចស័ក

ភ្នំពេញ៖ ព្រះពុទ្ធសករាជ ព្រះសាសនា អតិក្កន្តាកន្លងទៅហើយ បាន ២៥៦៦ ព្រះវស្សា ត្រឹមថ្ងៃព្រហស្បតិ៍ ពេញបូណ៌មីនៃខែពិសាខ។ លុះដល់ថ្ងៃសុក្រ ១រោច ខែពិសាខចូលព្រះពុទ្ធសករាជ ២៥៦៧ ព្រះវស្សាតទៅ។ នឹងគណនាឆ្នាំថោះ បញ្ចស័កឥឡូវនេះ…

លោក ហ៊ុន ម៉ានី សម្តែងការសោកស្តាយចំពោះហេតុការណ៍ភ្លៀងលាយឡំនឹងខ្យល់កន្រ្តាក់ នៅខេត្តសៀមរាប

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានសម្តែងការសោកស្តាយចំពោះការខូចខាត និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារជនរងគ្រោះ ព្រមទាំងសូមជូនពរដល់អ្នករងរបួស សូមឆ្លងផុតគ្រោះថ្នាក់ចំពោះហេតុការណ៍ភ្លៀងលាយឡំនឹងខ្យល់កន្រ្តាក់ នៅខេត្តសៀមរាប។ លោក ហ៊ុន ម៉ានី បានសរសេរនៅលើទំព័ហ្វេសបុកថា ដោយបានទទួលព័ត៌មានអំពីហេតុការណ៍ភ្លៀងលាយឡំនឹងខ្យល់កន្រ្តាក់ នៅខេត្តសៀមរាប…

សិល្បៈចាក់ចេក ពេញនិយមសម្រាប់អ្នកស្រុកអង្គរ ប្រើក្នុងពិធីបុណ្យផ្សេងៗ

សៀមរាប:ការយកដើមចេកមកឆ្លាក់រំលេចជាក្បូរក្បាច់រចនាសម្រាប់ជាគ្រឿងលម្អ គឺជាសិល្បៈយ៉ាងប្រណិត ដែលអ្នកស្រុកអង្គរនៅតែបន្តធ្វើជាហូរហែរច្រើនជំនាន់មកហើយសម្រាប់ពិធីបុណ្យទានផ្សេងៗទៅតាមប្រពៃណី។ អ្នកស្រុកតំបន់អង្គរ នៅតែចាត់ទុកការចាក់ក្បាច់លើស្រទបចេក ឬសិល្បៈចាក់ចេក ជាសិល្បៈយ៉ាងសំខាន់ស្ទើរខ្វះពុំបាន សម្រាប់រៀបចំទីសក្ការៈដូចជា អាសនៈតម្កល់ព្រះពុទ្ធរូប កន្លែងតម្កល់គម្ពីធម៌អាថ៌ រានពុទ្ធគុណ បុស្បុកឬក៏ទីតម្កល់ម្ឈូសសម្រាប់បូជាសពជាដើម។ លោក ជា វុធ អាយុ៤៤ឆ្នាំ…