លើកកម្ពស់ចំណេះដឹងបរិស្ថានដើម្បីផ្លាស់ប្តូរផ្នត់គំនិតសាធារណជនឱ្យចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថាន

ភ្នំពេញ៖ ការយល់ដឹងពីបរិស្ថាន និងការចូលរួមប្រតិបត្តិមេត្រីបរិស្ថានកាន់តែមានការកើនឡើងក្នុងចំណោមប្រជាពលរដ្ឋដែលនេះជាសមិទ្ធផលការងារចេញពីកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់អប់រំ ផ្សព្វផ្សាយផ្លាស់ប្តូរផ្នត់គំនិតពលរដ្ឋទាក់ទងនឹងវិស័យបរិស្ថាន និងការជំរុញការប្រតិបត្តិមេត្រីភាពបរិស្ថានក្នុងសង្គមកម្ពុជា។ នេះគឺជាការថ្លែងរបស់ លោក កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន អំឡុងពេលនៃការធ្វើបទបង្ហាញពីសមិទ្ធផលការងារ បញ្ហាប្រឈម និងដំណោះស្រាយនាថ្ងៃទី២ នៃសន្និបាតបូកសរុបការងារបរិស្ថាន ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ…

ការងារសហគមន៍ជាយន្តការសំខាន់បន្ថែមក្នុងការពង្រឹងការងារអភិរក្សធនធានធម្មជាតិ

ភ្នំពេញ៖ «ការងារសហគមន៍ជាយន្តការសំខាន់បន្ថែមក្នុងការពង្រឹងការងារអភិរក្សធនធានធម្មជាតិ។ ក្រសួងបរិស្ថានដែលមានអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានជាសេនាធិការ បានជំរុញទៅលើការបង្កើតនូវសេដ្ឋកិច្ចមូលដ្ឋាន ដែលសំដៅទៅលើការផ្តល់នូវជម្រើសថ្មីដល់សហគមន៍ដែលរស់នៅក្នុងតំបន់ការពារធម្មជាតិ និងជុំវិញតំបន់ការពារធម្មជាតិ»។ នេះគឺជាការថ្លែងរបស់ លោក ខៀវ បូរិន្ទ អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន អំឡុងពេលនៃការធ្វើបទបង្ហាញពីសមិទ្ធផលការងារ បញ្ហាប្រឈម និងដំណោះស្រាយនាថ្ងៃទី២ នៃសន្និបាតបូកសរុបការងារបរិស្ថាន ឆ្នាំ២០២២…

លោកបណ្ឌិត ឈត ប៊ុនថង ចង់ឃើញពលរដ្ឋកម្ពុជាចេះរៀនគិតបែបទស្សនវិជ្ជាតាមរយៈការស្វែងយល់ឱ្យច្បាស់អំពីធម្មជាតិនិងសង្គម

ភ្នំពេញ៖ លោកបណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ចង់ឃើញពលរដ្ឋកម្ពុជាចេះរៀនគិតបែបទស្សនវិជ្ជាតាមរយៈការសិក្សាស្វែងយល់ឱ្យច្បាស់អំពីធម្មជាតិនិងសង្គម។ នេះបើតាមការបង្ហោះរបស់លោកបណ្ឌិតតាមរយៈបណ្តាញទំនាក់ទំនងសង្គមតេឡេក្រាមកាលពីថ្ងៃទី២៣ តុលាម្សិលមិញនេះ។ លោកបណ្ឌិត បានផ្តល់ជាទស្សនៈទានមួយចំនួនដូចជា៖ តើអ្វីទៅជាជីវិតពិត?(កើត ចាស់ ឈឺ ស្លាប់, មានរូបមានទុក្ខ…,…

គម្រោងពិព័រណ៍សហគមន៍ ជួយសហគមន៍តំបន់ការពារធម្មជាតិ មានជម្រើសជំនាញ និងមុខរបរថ្មី សម្រាប់បង្កើនជីវភាពគ្រួសាររុងរឿង

កំពង់ធំ៖ ប្រជាពលរដ្ឋ នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិក្បិតចង្អូរខ្នា នៅក្នុងឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានសំដែងសេចក្តីត្រេកអរ និងបានបង្ហាញពីការពង្រឹងបានការអភិរក្សប្រពៃណីជាតិ ជាពិសេសប្រពៃណីជនជាតិដើមភាគតិច«កួយ» ដែលរស់នៅភាគច្រើនក្នុងតំបន់ ព្រមទាំងអាចបង្កើតបានមុខរបរចិញ្ចឹមជីវិតថ្មីបន្ថែមទៀត។ បន្ទាប់ពីបានបញ្ចប់វគ្គសិក្សាផ្នែកភ្លេងប្រពៃណី រយៈពេល៣ខែ ពីអ្នកជំនាញភ្លេងបុរាណនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ធំ សមាជិកសហគមន៍តំបន់ការពារធម្មជាតិក្បិតចង្អូរខ្នា ទទួលបានការឧបត្ថម្ភជាឧបករណ៍ភ្លេងខ្មែរ១ឈុត…

មជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍វិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា ខេត្តកណ្ដាល គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលខាងមុខនេះ

កណ្ដាល៖ យោងតាមការចេញផ្សាយរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កាលទី១២ ខែតុលា ឆ្នាំ២០២២នេះ លោក រាជ រ៉ា រដ្ឋលេខាធិការ និងមន្ត្រីនៃនាយកដ្ឋានពាក់ពា័ន្ធរបស់ក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាជាមួយក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធចម្លាក់ប្រាក់ស្ពាន់កម្ពុជា និងបានចុះពិនិត្យការរៀបចំមជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍វិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា ទីតាំងសម្រាប់ធ្វើជាទីស្នាក់ការរបស់សហព័ន្ធ និងសម្រាប់ដាក់តាំងស្នាដៃចម្លាក់ នៅឃុំកោះចិន…

រដ្ឋមន្ត្រីក្រសួងវប្បធម៌ អរគុណដល់ដៃគូអន្តរជាតិដែលបានផ្តល់ជំនួយជាបន្តបន្ទាប់សម្រាប់ការអភិរក្ស និងជួសជុលប្រាសាទព្រះវិហារ

សៀមរាប៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ បានថ្លែងអំ​ណរ​គុណដល់ដៃគូរអន្តរជាតិទាំងអស់ ដែលបានចូលរួមជា​មួយ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃ ព្រះវិហារ (ICC-Preah Vihear)។ «ក្រៅពីការផ្តល់ជំ​នួយ​ជាទឹកប្រាក់ យើងក៏ទទួលបានអ្នកជំនាញអន្តរជាតិ មកធ្វើការជាមួយអ្នកជំនាញខ្មែរយើង…

កម្ពុជាត្រៀមស្នើចុះបញ្ជីនំបញ្ចុក និងគុនល្បុក្កតោ ចូលក្នុងសម្បត្តិអរូបី របស់អ​ង្គ​កា​រ​យូ​ណេ​ស្កូ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានគូសបញ្ជាក់ថា ក្រសួងកំពុងរៀ បចំ​និងនាំ​មរតក​វប្បធម៌អរូបីចំនួនពីរគឺនំបញ្ចុក និងគុនល្បុក្កតោ ដើម្បីចុះបញ្ជីចូលក្នុងបេតិ កភណ្ឌ​អរូបី​របស់អង្គការយូណេស្កូ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លង​មករប ស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ” នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២…

អាម៉េរិក ចង់យកគំរូនៃការអនុវត្តដោយជោគជ័យលើ​ការ​ទប់​ស្កាត់​កា​រ​ជួ​ញ​ដូរវត្ថុ​បុ​រា​ណ​ដោ​យ​​ខុសច្បាប់នៅកម្ពុជាទៅអនុវត្តជាមួយបណ្តាប្រទេសផ្សេងទៀត

ភ្នំពេញ៖ សហរដ្ឋអាមេរិក ចង់យកគំរូនៃការអនុវត្តដោយជោគជ័យ អនុស្សរ​ណៈនៃ​កា​រ​យោ​គ​យល់ ស្តីពីការទប់ស្កាត់ការជួញដូរវត្ថុបុរាណដោយខុសច្បាប់ជាមួយកម្ពុជា ទៅអនុ​វត្ត​ជា​មួ​យ​បណ្តាប្រទេសផ្សេងទៀតក្នុងតំបន់។ នាឱកាសនៃការចូល​ជួបសម្តែងការគួរសមរបស់លោក Benjamin V. Wohlauer អនុទូតស​ហ​រ​ដ្ឋអាមេរិកប្រចាំកម្ពុជា ជាមួយលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និង​វិ​ចិ​ត្រសិល្ប:…

រដ្ឋមន្ត្រីក្រសួងវប្បធម៌ អញ្ជើញទៅទស្សនា ការធ្វើកំណាយបុរាណវិទ្យា នៅក្នុងទីក្រុងបូរូប៊ូឌូ ប្រទេសឥណ្ឌូនេស៊ី

ភ្នំពេញ៖ បន្ទាប់ពីបានចូល រួមកិច្ចប្រជុំរដ្ឋមន្ត្រីវប្បធម៌នៃប ណ្ដាប្រទេសG20រួចមក លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញទៅទស្សនកិច្ច ពិនិត្យ និ​ងស្វែងយល់អំពីការធ្វើកំណា​យ​បុ​រា​ណ​វិ​ទ្យា​របស់ក្រុមបុរាណវិទូនៃក្រសួងវប្បធម៌ឥណ្ឌូនេស៊ី…

ឈ្វេងយល់អំពីបុណ្យចូលឆ្នាំចិន

បុណ្យចូលឆ្នាំចិន ឬ ហៅម្យ៉ាងទៀតថា បុណ្យនានិទាឃរដូវ គឺថ្ងៃឈប់​សម្រាកដ៏សំខាន់បំផុត សម្រាប់​ជនជាតិ ចិន ដែលមានចំនួន៣ថ្ងៃ​។ មានប្រជាជនមួយចំនួន ជាពិសេសជនជាតិចិននៅក្រៅប្រទេស បានហៅពិធីបុណ្យនេះថា បុណ្យចូលឆ្នាំច័ន្ទគតិថ្មី។ ពិធីបុណ្យនេះ ចាប់ផ្ដើមនៅថ្ងៃទីមួយ នៃខែទីមួយតាមច័ន្ទគតិ (ភាសាចិន៖ 正月, zhēng yuè) ក្នុងប្រតិទិនចិន ហើយបញ្ចប់ទៅវិញ…