សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានចេញសេចក្តីសម្រេចស្ដីពីបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ ក្រុមការងារនេះដឹកនាំដោយលោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ បើយោងតាមសេចក្តីសម្រេចចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ។ ក្រុមការងារមួយនេះដឹកនាំដោយប្រធាន១រូប អនុប្រធាន ២រូប…
Author: Khmer CM
សម្តេចតេជោ ហ៊ុន សែន ព្រមានដកតួនាទីអភិបាលរាជធានីខេត្តដែលមិនបង្រ្កាបបទល្មើសល្បែងស៊ីសងក្នុងដែនដីរបស់ខ្លួន
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានព្រមានជាសាធារណៈដកតួនាទីអភិបាលរាជធានី ខេត្ត ស្រុក ខណ្ឌ និងមន្រ្តីនគរបាលពីតួនាទីរបស់ខ្លួន ប្រសិនបើអ្នកទាំងនោះមិនបានបំពេញតួនាទីបង្ក្រាបបទល្មើសល្បែងស៊ីសងដែលកើតមាននៅក្នុងសមត្ថកិច្ចដែនដីរបស់ខ្លួននោះទេ។ សម្តេចតេជោ ថា សម្តេចនឹងមិនបណ្តោយឱ្យសភាពការណ៍អនាធិបតេយ្យកើតមានដោយសារតែបញ្ហាល្បែងស៊ីសងនេះតទៅទៀតនោះទេ។ ក្នុងសារសម្លេងដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃសៅរ៍ ទី១៧…
គយ ព្រមានចាត់វិធានការផ្លូវច្បាប់ដោយគ្មានការលើកលែងក្នុងករណីម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធមិនមកបំពេញកាតព្វកិច្ចពន្ធតាមពេលកំណត់
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានព្រមានថានឹងចាត់វិធានការផ្លូវច្បាប់ដោយគ្មានការលើកលែងក្នុងនោះការចុះការបង្ក្រាបរឹបអូស ហើយដោះជាគ្រឿងបន្លាស់ ឬកំទេចចោលតាមច្បាប់ និងបទប្បញ្ញត្តិ ជាធរមាន ដោយពុំមានការអនុគ្រោះទៀតឡើយ ក្នុងករណីដែលម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធមិនមកបំពេញកាតព្វកិច្ចពន្ធតាមច្បាប់កំណត់។ នេះបើយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សង្កត់ធ្ងន់ថា «ក្រោយថ្ងៃទី៨…
លោក កើត រិទ្ធ ណែនាំឱ្យស្ថាប័នអយ្យការយកចិត្តទុកដាក់ពន្លាតការស្រាវជ្រាវពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់
ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំស្ថាប័នអយ្យការត្រូវយកចិត្តទុកដាក់ពន្លាតការស្រាវជ្រាវពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ ចំពោះករណីបទល្មើសជួញដូរមនុស្ស ជួញដូរពលកម្ម កេងប្រវញ្ចពលកម្ម និងអាជីវកម្មផ្លូវភេទ ឱ្យបានទាន់ពេលវេលា និងឱ្យមានប្រសិទ្ធភាព។ ថ្លែងកាលពីថ្ងៃទី១៦ កញ្ញា ក្នុងកិច្ចប្រជុំស្តីពីការណែនាំអំពីចំណាត់ការលើសំណុំរឿងជួញដូរមនុស្ស សំណុំរឿងសម្អាតប្រាក់…
លោក កើត ឆែ ត្រូវបានតែងតាំងជាប្រធានទទួលបន្ទុកព័ត៌មានរបស់សាលារាជធានីភ្នំពេញ
ភ្នំពេញ៖ លោក កើត ឆែ បច្ចុប្បន្នជាអភិបាលរងរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាប្រធានទទួលបន្ទុកព័ត៌មានរបស់សាលារាជធានីភ្នំពេញ និងមន្រ្តីរដ្ឋបាលរាជធានីភ្នំពេញបីរូបផ្សេងទៀតជាសមាជិក។ នេះបើយោងតាមដីកាសម្រេចស្តីពីការបង្កើតមន្រ្តីទទួលបន្ទុកព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី១៤ កញ្ញានេះ។ មន្រ្តីទទួលបន្ទុកព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺជាអ្នកនាំពាក្យរបស់រដ្ឋបាលរាជធានីភ្នំពេញ និងត្រូវជួយក្រុមប្រឹក្សាក្នុងការធានាឱ្យមានការទទួលផ្សព្វផ្សាយ និងកែតម្រូវព័ត៌មានជាសាធារណៈឱ្យបានកាន់តែទូលំទូលាយ មានតម្លាភាព និងមានប្រសិទ្ធិភាព។…
eCO ផ្លេតហ្វមម៉ីនុយឌីជីថល ដំបូងដែលបង្កើតឡើងដោយកូនខ្មែរ ទទួលបានការចាប់អារម្មណ៍កាន់តែយ៉ាងខ្លាំងពីសំណាក់ម្ចាស់អាជីវកម្ម
ភ្នំពេញ៖ eCO ផ្លេតហ្វមម៉ីនុយឌីជីថល (digital menu)ដំបូងនៅកម្ពុជា ដែលបង្កើតឡើងដោយលោក ង៉ែត សុផាត បាននឹងកំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីសំណាក់បណ្តាម្ចាស់អាជីវកម្មគ្រប់ប្រភេទនៅតាមរាជធានីខេត្ត ខណៈដែល eCO ផ្លេតហ្វមមួយនេះ បានជួយធ្វើឱ្យអាជីវកម្មរបស់ពួកគេកាន់តែមានភាពល្អប្រសើរឡើងដែលខុសពីមុនឆ្ងាយ។ ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានខ្មែរឈានមុខកាលពីថ្ងៃទី១៥ កញ្ញា…
Continue Readingសភាកម្ពុជា-ឡាវ បន្តពង្រឹង និងពង្រីកទំនាក់ទំនងចំណងមិត្តភាពឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត
ភ្នំពេញ៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០២២ បានចូលជួបសម្តែងការគួរសមជាមួយ លោក ថងលួន ស៊ីសូលីត អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជា ធិបតេយ្យប្រជាមានិតឡាវ នាទីក្រុងវៀងចន្ទន៍ ខណៈសម្តេចប្រធានរដ្ឋសភា…
កម្ពុជាត្រៀមបញ្ជូនកងកម្លាំងកម្ទេចគ្រឿងផ្ទុះ(EOD) ថ្មីចំនួន១០១នាក់ទៅបំពេញបេសកកម្មសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល
ភ្នំពេញ៖ នៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ( NPMEC ) នៅព្រឹកថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំការងារ ដើម្បីត្រៀមរៀបចំបញ្ជូនកងកម្លាំងកម្ទេចគ្រឿងផ្ទុះ(EOD) ថ្មីចំនួន១០១ នាក់ ទៅចូលរួមបំពេញបេសកកម្មសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលនាពេលខាងមុខ ក្រោមអធិបតីភាព លោកនាយឧត្ដមសេនីយ៍ សែម…
កម្ពុជាខិតខំពង្រឹងការអភិវឌ្ឍថាមពលកកើតឡើងវិញ ឱ្យបានអតិបរមាឆ្ពោះទៅអព្យាក្រឹត្យភាពកាបូន
ភ្នំពេញ៖ ក្នុងឆ្នាំ២០២១កន្លងមកនេះ ថាមពលដែលបានមកពីប្រភពថាមពល កកើតឡើងវិញ រួមមានវារីអគ្គិសនី ថាមពលដើរដោយពន្លឺព្រះអាទិត្យ និងថាមពលជីវម៉ាស់ បានកើនឡើងទៅដល់៤០% នៃថាមពលសរុបរបស់កម្ពុជា។ ម្យ៉ាងទៀត បើពិនិត្យមើលតាមទំហំអានុភាព នៃប្រភពថាមពល របស់កម្ពុជា ចំណែកអានុភាពនៃប្រភពថាមពលកកើតឡើងវិញ គឺមានរហូតដល់ ៥៥%…
ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីទី៣ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងក្រុង សៀមរាប
សៀមរាប៖ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីទី៣ (EV Charging Station) ដែលមានទីតាំងស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ប្រព្រឹតទៅក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ…