ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីទី៣ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងក្រុង សៀមរាប

សៀមរាប៖ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីទី៣ (EV Charging Station) ដែលមានទីតាំងស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ត​សៀមរាប កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ប្រព្រឹតទៅក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។

រដ្ឋមន្រ្តីក្រសួងសាធារណការ បានគូសបញ្ជាក់ថា ស្ថានីយបញ្ចូលថាមពល​យាន​យន្ត​អគ្គិ​ស​នី​ក្នុ​ងក្រុងសៀមរាបនាពេលនេះ ជាទីតាំងលើកទី៣។ ហើយក្រសួងនឹ​ងដំឡើង​ស្ថានី​យ​ប​ញ្ចូ​ល​ថា​មពលយានយន្តអគ្គិសនីទី៤ នៅខេត្តបាត់ដំបង។

ជាមួយគ្នានេះរដ្ឋមន្រ្តីក្រសួងសាធារណការ សង្ឃឹមយ៉ាងមុតមាំថា  វិស័យឯកជនក៏​ដូ​ច​ជា​ដៃ​គូ​អ​ភិ​វឌ្ឍន៍ផ្សេងទៀតនឹងផ្ដល់ស្ថានីយបញ្ចូលថាមពលអគ្គិសនីយានយន្តបន្ថែមទៀត ដើម្បី​ឱ្យ​ប​ង​ប្អូនប្រជាពលរដ្ឋអាចទិញរថយន្តអគ្គិសនីឱ្យបានច្រើន និងប្រើប្រាស់បានទូលំ​ទូលា​យ​ផ​ង​ដែ​រ​។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា នេះជាកិ​ច្ច​ខិ​ត​​ខំប្រឹងប្រែងរបស់ក្រសួង ក្នុងការសហការជាមួយដៃគូអភិវឌ្ឍន៍នានា ដូចជាកម្មវិ​ធី​អភិវឌ្ឍ​ន៍​ស​ហប្រជាជាតិ ដើម្បីចាប់ផ្ដើមត្រួសត្រាយ​ផ្លូវឱ្យវិស័យឯកជ​នចូ​លរួ​មលើ​ការ​វិនិ​យោគ​ក្នុ​ង​កា​រ​ដំ​ឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី។

សូមរំលឹកផងដែរថា គិតត្រឹមថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២២ ក្រសួងបានដាក់ឱ្យដំ​ណើ​រ​កា​រនូវស្ថា​នី​យ​បញ្ចូលថាមពលយានយន្តអគ្គីសនីបានចំនួន៣ទីតាំង រួមមាន ៖ ទីតាំង​ទី១​ស្ថិ​ត​នៅ​ក្នុ​ង​ទី​ស្ដី​ការក្រសួងសាធារណការ និងដឹកជញ្ជូន ទីតាំងទី២ស្ថិតនៅក្នុងខេត្តព្រះសីហនុ។ ទាំង​នេះ​ជា​​​ជំនួយរបស់អង្គការ UNDP ដើម្បីជំរុញលើក​ទឹក​ចិត្ត​ឱ្យប​ងប្អូ​នប្រជាពលរដ្ឋប្រើប្រាស់យាន​យ​ន្តអគ្គិ​សនីឱ្យបានច្រើននៅកម្ពុជា៕

ដោយ៖ ឆឹម ទិត