នាយករដ្ឋមន្រ្តីឱ្យក្រុមប្រឆាំងផ្កាប់មុខ ប្រឹងរៀនសូត្របន្ថែម ដើម្បីឈានទៅកាន់អំណាចនៅជាតិក្រោយ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី៩ តុលានេះ បានផ្តាំផ្ញើឱ្យក្រុមប្រឆាំងផ្កាប់ គប្បីប្រឹងរៀនសូត្របន្ថែមដើម្បីឈានទៅកាន់អំណាច នៅជាតិក្រោយ កុំវក់ជាមួយ ល្បែងច្រើនពេក។ ការផ្ញើសាររបស់សម្តេចតេជោ ធ្វើឡើងតាមរយៈគេហទំព័រហ្វេសប៊ុករបស់សម្ដេចផ្ទាល់តែម្តង នាល្ងាចថ្ងៃ៩…

លោក គន់ គីម ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធត្រៀមផ្តល់ពូជស្រូវដល់ប្រជាពលរដ្ឋដើម្បីស្តារនិងសង្គ្រោះឡើងវិញឱ្យទាន់ពេលវេលា

សៀមរាប៖ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារគ្រោះមហន្តរាយក្នុងខេត្តសៀមរាប នៅថ្ងៃទី០៩ខែតុលាឆ្នាំ២០២២នេះ លោកទេសរដ្ឋមន្ត្រី គន់ អនុប្រធានទី១ គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជំរុញដល់អាជ្ញធរក្រុង ស្រុ កដែលរងផលប៉ះពាល់ដោយទឹកជំនន់ត្រូវត្រួតពិនិត្យផលប៉ះពាល់ឡើងវិញ ពិសេសស្រុកក្រឡាញ់ ស្រុកស្រីស្នំ និងស្រុកពួក ដែលរងគ្រោះខ្លាំងជាងគេ។ លោកទេសរដ្ឋមន្ត្រី ក៏បានជំរុញដល់មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត…

គណបក្សខ្មែររួបរួមជាតិ សម្រេចដកខ្លួនចេញពីសមាជិកភាពនៃសម្ពន្ធភាពអ្នកប្រជាធិប តេយ្យខ្មែរ

ភ្នំពេញ៖ គណបក្សខ្មែររួបរួមជាតិ សម្រេចដកខ្លួនចេញពីសមាជិកភាព នៃសម្ពន្ធភាពអ្នក ប្រជាធិបតេយ្យខ្មែរ ចាប់ពីថ្ងៃប្រកាសព័ត៌មានជាផ្លូវការនេះតទៅ។ ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ដោយយល់ឃើញថា ខ្លឹមសារនៃពិធីសារសម្ពន្ធភាពអ្នក ប្រជាធិបតេយ្យខ្មែរ មិនអាចអនុវត្តទៅបានដោយរលូន នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដអាណត្តិទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ ក្នុងគោលដៅបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋឱ្យមានការរីកចម្រើនមានជីវភាពធូរធារ…

លោក ហ៊ុន ម៉ានី៖ សម្តេចតេជោឱ្យកូនៗ ចុះសួរសុខទុក្ខកងទ័ពគឺដើម្បីបណ្តុះស្មារតីឱ្យកូនៗគោរព និងស្រឡាញ់កងទ័ព និងផ្សារភ្ជាប់ខ្លួនទៅនឹងការងារ

បន្ទាយមានជ័យ៖ ជាញឹកញាប់គេតែងសង្កេតឃើញកូនចៅរបស់សម្តេចតេជោ ហ៊ុន សែន ចុះសួរសុខទុក្ខកងទ័ពនៅគ្រប់ច្រកល្ហក និង បាននាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើ ប្រាស់ជាច្រើនចែកជូនកងទ័ព ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃ និងជាការចុះជួបស្វែងយល់ទុក្ខលំបាក និង លើកទឹកចិត្តកងទ័ពដែលខិតខំការពារទឹកដី និងទប់ស្កាត់បទល្មើសឆ្លងកាត់ព្រំដែន។ ជាក់ស្ដែង កាលពីថ្ងៃទី០៨តុលាឆ្នាំ២០២២…

លោកឧបនាយករដ្ឋមន្រ្តីអូន ព័ន្ធមុនីរ័ត្នណែនាំឱ្យ ធានានិរន្តរភាពការងាររបស់ក្រសួងកសិកម្ម

ភ្នំពេញ ៖ ក្រោយទើបក្លាយជារដ្ឋមន្រ្តីស្តីទីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជំនួសលោក វេង សាខុន លោកឧបនាយករដ្ឋមន្រ្តីអូន ព័ន្ធមុនីរ័ត្ន បានចេញសេចក្តីណែនាំពីការធានានិរន្តរភាពការងាររបស់ក្រសួងកសិកម្ម ។ សេចក្តីណែនាំបានផ្តោតលើ៣ចំណុចធំៗដូចជា ៖ ១- គ្រប់អង្គភាពទាំងអស់ចំណុះក្រសួងកសិកម្ម ត្រូវបន្តអនុវត្តតាម…

សម្តេចតេជោ ៖ ពលរដ្ឋស្ម័គ្រចិត្តទៅរស់នៅរុនតាឯក និងពាក់ស្នែង ទទួលបណ្ណក្រីក្រ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ បានលើកឡើងថា ប្រជាពលរដ្ឋរស់នៅឃុំរុនតាឯក និងឃុំស្នែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវទទួលបានបណ្ណក្រីក្រ១ ដូចគ្នាទាំងអស់…

សម្ដេចតេជោ ហ៊ុន សែន ដាក់បទបញ្ជាឱ្យរដ្ឋមន្ត្រីស្ដីទីក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ ចុះធ្វើអន្តរាគមន៍បន្ទាន់ ដើម្បីជួយប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឱ្យរដ្ឋមន្ត្រីស្ដីទីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថាប័នពាក់ព័ន្ធ ចុះធ្វើអន្តរាគមន៍បន្ទាន់ ដើម្បីជួយប្រជាពលរដ្ឋ ដែលលិចលង់ដំណាំស្រូវ និងដំណាំរួមផ្សំនានា ដោយសារជំនន់ទឹកភ្លៀង។ ក្នុងសារជាសម្លេងផ្ញើជូនជនរួមជាតិ នាយប់ថ្ងៃទី០៨…

ព្រះមហាក្សត្រ បញ្ចប់មុខតំណែងលោក វេង សាខុន ពីរដ្ឋមន្រ្តីកសិកម្ម ខណៈលោក អូន ព័ន្ធមុនីរ័ត្ន ជារដ្ឋមន្រ្តីស្តីទីជំនួស

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្ត សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង លោក វេង សាខុន ពីរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។…

កម្ពុជានឹងទទួលចំណូលពន្ធបន្ថែម ២៣៥លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំ ខាងមុខ បើការដំឡើងពន្ធលើផលិតផលថ្នាំជក់រហូតដល់ ៧៥ភាគរយ

កំពង់ឆ្នាំង៖ នៅកម្ពុជាករណីសិក្សាមួយរបស់ការអង្គការ សហប្រជាជាតិ ស្ដីពីការវិនិ យោគលើការ ត្រួត ពិនិត្យ ផលិតផលថ្នាំជក់ឆ្នាំ២០១៩ បង្ហាញថា កម្ពុជានឹងទទួលចំណូលពន្ធបន្ថែម ២៣៥ លានដុល្លារអាម៉េរិកក្នុងរយៈពេល៥ឆ្នាំខាងមុខ និង ៩៣៣លានដុល្លារអាម៉េរិក ក្នុងរយៈពេល ១៥ឆ្នាំខាងមុខ…

សម្តេចតេជោ ផ្ញើសាររំលែកទុក្ខ ជូននាយករដ្ឋមន្រ្តីថៃ ក្នុងករណីបាញ់សម្លាប់ក្មេងជាង៣០នាក់

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២នេះ បានផ្ញើសាររំលែកទុក្ខជូន លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ពាក់ព័ន្ធនឹងហេតុការណ៍បាញ់ប្រហារ បណ្តាលឱ្យក្មេងៗជាសិស្សជាង៣០នាក់។ តាមរយៈសារលិខិត សម្ដេចតេជោ…