ព្រះមហាក្សត្រ បញ្ចប់មុខតំណែងលោក វេង សាខុន ពីរដ្ឋមន្រ្តីកសិកម្ម ខណៈលោក អូន ព័ន្ធមុនីរ័ត្ន ជារដ្ឋមន្រ្តីស្តីទីជំនួស

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្ត សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង លោក វេង សាខុន ពីរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

ក្រោយបញ្ចប់មុខតំណែងលោក វេង សាខុន ពីរដ្ឋមន្រ្តីកសិកម្មនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានចាត់តាំងលោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជារដ្ឋមន្រ្តីស្តីទីជំនួសលោកវេង សាខុនលើមុខតំណែងបច្ចុប្បន្ន រហូតមានការតែងតាំងរដ្ឋមន្រ្តីកសិកម្មថ្មី៕ ដោយ ៖ រិន ចំរើន