ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ បានលើកឡើងថា ប្រជាពលរដ្ឋរស់នៅឃុំរុនតាឯក និងឃុំស្នែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវទទួលបានបណ្ណក្រីក្រ១ ដូចគ្នាទាំងអស់ ។
ជាមួយគ្នានេះ ពួកគាត់ក៏ទទួលបានការឧបត្ថម្ភនៅក្នុងទីប្រជុំជនទាំងអស់ដូចៗគ្នា។
ការលើកឡើងរបស់សម្តេចតេជោនេះ បន្ទាប់ពីសម្តេចបានឯកភាពឆ្លើយតបរបាយការណ៍របស់រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងអតីតយុទ្ធជនលោក វង សូត ឱ្យផ្លាស់ប្តូរការកំណត់ទីតាំងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ពីទីតាំង«ជនបទ» ទៅជា«ទីប្រជុំជន» និងទីតាំងទាំងឡាយដែលពលរដ្ឋស្ម័គ្រចិត្តទៅរស់នៅទៅតាមការកំណត់របស់រាជរដ្ឋាភិបាល ជាទីតាំងប្រជុំជន ជាពិសេសអ្នកស្ម័គ្រចិត្តទៅរស់នៅឃុំរុនតាឯក និងឃុំពាក់ស្នែង៕ ដោយ៖ រិន ចំរើន