អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អំពាវនាវឱ្យប្រជាពលរដ្ឋដែលកាន់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជិតអស់សុពលភាព ទៅប្ដូរយកអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី

ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អំពាវនាវដល់ប្រជាជនដែលកាន់អត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីអស់សុពលភាព ឬសុពលភាពនៅសល់តិចជាងឬត្រឹមរយ:ពេល៩០ថ្ងៃ ត្រូវមកបំពេញបែបបទប្ដូរយកអត្ដសញ្ញាប័ណ្ណសញ្ជាតិខ្មែរថ្មី ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២១ តុលា ។ សម្រាប់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ការទៅប្ដូរយកអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរថ្មីនេះគឺ ដើម្បីធានានូវសិទ្ធក្នុងការទទួលបានសេវាផ្សេងៗ ជាពិសេសសិទ្ធនយោបាយក្នុងការប្រើប្រាស់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់កាន់ទៅបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ ឆ្នាំ២០២៣…

១០ខែ អាជ្ញាធរ ពិន័យជនបរទេសគ្មានបណ្ណការងារជាង២ពាន់នាក់

ភ្នំពេញ ៖ ក្នុងរយៈពេល១០ខែ ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២២ អាជ្ញាធរបានផាកពិន័យជនបរទេសគ្មានបណ្ណការងារចំនួន ២ ៤១៦នាក់ គិតជាទឹកប្រាក់ ប្រមាណ ១ ២០៨ លានរៀល។ ការផាកពិន័យនេះ ធ្វើឡើងក្នុងគោលដៅចំនួន…

សម្ដេចតេជោ នឹងលើកលែងទោសដល់អ្នកផ្តាច់ខ្លួនចេញពី សម រង្ស៊ី

ភ្នំពេញ ៖ ថ្លែងមិនសំដៅចំឈ្មោះបុគ្គលណាដែលធ្លាប់ជាប់ពាក់ព័ន្ធជាមួយលោក សម រង្ស៊ី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា នឹងលើកលែងទោសដល់អ្នកផ្ដាច់ខ្លួនចេញពីលោក សម រង្ស៊ី ។ ការប្រកាសនេះ ដោយសារសម្តេចអះអាងថា…

បំណែកព្រះកេសអសុរា បានប្រទះឃើញនៅប៉ែកខាងកើតខ្លោងទ្វារទន្លេអុំ

សៀមរាប៖ ក្រុមមន្ត្រីនៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញបំណែកព្រះកេសអសុរាធ្វើពីថ្មបុរាណចំនួន១ ខណៈចុះរៀបចំសណ្តាប់ធ្នាប់ទីតាំងអតីតតូបលក់ដូររបស់អាជីវករនៅមុខខ្លោងទ្វារចូលក្រុងអង្គរធំ នាប៉ែកខាងកើតនៃស្ពានទន្លេអុំ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។ នេះបើតាមការផ្សាយលើហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរជាតិអប្សរា។ លោក ឈូក សុម៉ាឡា ប្រធានក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានគូសបញ្ជាក់ថា ដំបូងឡើយ ក្រុមការងារបានជីកកាយដីជម្រៅប្រមាណពី៣…

លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដាក់បញ្ជាឱ្យទ័ពប្រឆាំងចលនាខុសច្បាប់ដែលអាចទាញប្រទេសទៅរកសង្គ្រាម

ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដាក់បទបញ្ជាឱ្យកងទ័ពប្រឆាំងដាច់ខាត់ ចំពោះចលនាខុសច្បាប់ដែលអាចទាញប្រទេសទៅរកភ្នក់ភ្លើងសង្គ្រាម។ ការលើកឡើងនេះ ស្របពេលលោក សម រង្ស៊ី ដែលត្រូវសម្តេចតេជោ ហ៊ុន សែន…

សម្ដេចតេជោ ជំរុញអ្នកវិនិយោគទីម័រ មកបណ្តាក់ទុនលើវិស័យស្រូវ អង្ករ នៅកម្ពុជា

ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើលោក ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា (Jose Ramos-Horta) ប្រធានាធិបតីទីម័រខាងកើត ឲ្យជំរុញអ្នកវិនិយោគទីម័រ មកបណ្តាក់ទុនលើវិស័យកែច្នៃស្រូវអង្ករនៅកម្ពុជា…

ជប៉ុន មិនលូកដៃចូលកិច្ចការផ្ទៃក្នុង គ.ជ.ប

ភ្នំពេញ ៖ ជប៉ុនប្រកាសមិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តែបានលើកទឹកចិត្ត គ.ជ.ប បង្កើនកិច្ចសហការជាមួយ សមាគម អង្គការមិនមែនរដ្ឋាភិបាល គណបក្សនយោបាយជាពិសេសបក្សប្រឆាំង ។ នេះជាការលើកឡើងរបស់លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro)…

នាយករដ្ឋមន្រ្តីកម្ពុជា ថាឱ្យក្រុមប្រឆាំងជាក្រុម ល្ងង់បង្កើតកំហុសធំ២ នាំទុក្ខដល់អ្នកគាំទ្រ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចំអកចំអន់ឱ្យក្រុមប្រឆាំង ដែលដឹកនាំដោយ លោក សម រង្ស៊ីថា បានបង្កើតកំហុសយុទ្ធសាស្រ្តធំ២ រហូតនាំទុក្ខដល់អ្នកគាំទ្ររបស់ខ្លួន។ កំហុសទាំង២ដែលសម្តេចថាគឺ៖ ទី១ ការប្រមូលមនុស្សរត់ចេញទៅក្រៅប្រទេស…

សម្ដេចតេជោ គាំទ្រការកាត់ទោស សម រង្ស៊ី ដាក់គុកមួយជីវិត

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសគាំទ្រតុលាការកាត់លោកសម រង្ស៊ី ឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ ដោយសម្តេចថា នេះជារឿងដ៏ត្រឹមត្រូវបំផុត ក្រោយមានភស្តុតាងជាក់លាក់ផងដែរ។ ក្រោយអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅក្រុងតាខ្មៅ នាថ្ងៃទី២០ ខែតុលា…

ខ្មាន់កាំភ្លើង ១ក្រុម ជាជនជាតិចិន ជិះរថយន្ដចំនួន ២គ្រឿង ធ្វើសកម្មភាពបាញ់រះជាង ១៥គ្រាប់ និងបាចខិត្តប័ណ្ណគំរាម នៅមុខអគារខុនដូ THE SKY LINE

ភ្នំពេញ៖ ក្រុមជនជាតិចិន បានជិះរថយន្ត ២គ្រឿង មកឈប់ រួចធ្វើសកម្មភាពបាញ់រះជាច្រើនគ្រាប់ទៅលើអគារខុនដូ THE SKY LINE ព្រមទាំងបាចខិត្តបណ្ណគំរាមថា (ប្រយ័ត្ននៅតាមផ្លូវ) បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចប៉ុសិ៍នគរបាលសង្កាត់មិត្តភាព ចុះមកអន្ដរាគមន៍ភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង…