ភ្នំពេញ ៖ ក្នុងរយៈពេល១០ខែ ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២២ អាជ្ញាធរបានផាកពិន័យជនបរទេសគ្មានបណ្ណការងារចំនួន ២ ៤១៦នាក់ គិតជាទឹកប្រាក់ ប្រមាណ ១ ២០៨ លានរៀល។
ការផាកពិន័យនេះ ធ្វើឡើងក្នុងគោលដៅចំនួន ៣.០៨០ ក្នុងនោះ ត្រួតពិនិត្យពលករបទេសចំនួន៣០.៨៣៤នាក់ផងដែរ។ នេះជាការលើកឡើង របស់ឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្នុងកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យហត្ថពលកម្មបរទេស នាថ្ងៃ២១ ខែតុលា ឆ្នាំ២០២២។
លោកថា ការចុះផាកពិន័យនេះ បានសហការជាមួយអគ្គនាយកដ្ឋានការងារនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ៕