ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបំពាក់គ្រឿងឥស្សរិយយស ជូនថ្នាក់ដឹកនាំ មន្រ្ដីចំនួនសរុប ៥៩៦រូប និងប្រគល់ប័ណ្ណសរសើរ ជូនបុគ្គលិកក្រោមឱវាទ ចំនួនសរុប ១០១៨រូប ដែលមានស្នាដៃក្នុងការបំពេញការងារក្នុងបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិសម្រាប់ឆ្នាំ២០២១ និង២០២២ នៅទីស្តីការក្រសួងបរិស្ថាន…
Author: Khmer CM
មេដឹកនាំមហាអំណាចធំៗ នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅដើមខែវិច្ឆិកាខាងមុខ
ភ្នំពេញ៖ ក្ដីស្រមៃរបស់កម្ពុជា ចង់ឃើញប្រមុខដឹកនាំ និង ប្រមុខរដ្ឋនៃប្រទេសមហាអំណាចក្នុងតំបន់ និង មហាអំណាចពិភពលោកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ នៅដើមខែវិច្ឆិកាខាងមុខកាន់តែមានសង្ឃឹមខ្ពស់នៅពេលនេះ។ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបង្ហើបថា ឥឡូវនេះ មានការឆ្លើយតប ការគោរពអញ្ជើញពីប្រធានអាស៊ានបណ្ដើរៗហើយ ខណៈកិច្ចប្រជុំកាន់តែខិតជិតមកដល់។ នៅសល់តែ១សប្ដាហ៍ទៀតប៉ុណ្ណោះ…
សភាពពាណិជ្ជកម្មកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២២
ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២២ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៩ និងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃទី៣០ ខែតុលាឱ្យដឹង កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន គឺជាព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលមានការអញ្ជើញចូលរួមពីប្រធានាធិបតី នាយករដ្ឋមន្ត្រី…
ចម្ងល់របស់អ្នកកាសែតជើងចាស់៖ អាស៊ានដើរដល់ផ្លូវបំបែក ឬបន្តដំណើរទៅមុខ ?
ភ្នំពេញ៖ លោក ពុយ គា ជាអ្នកកាសែតជើងចាស់មួយរូបដែលតែងតាមដានរាល់កិច្ចប្រជុំអាស៊ានទាំងក្នុងតំបន់ និង នៅឯនាយសមុទ្រជាពិសេសជាមួយដៃគូមហាអំណាចធំៗ បានបង្ហាញចម្ងល់ជាច្រើនជុំវិញវិបត្តិផ្ទៃក្នុងរបស់ប្រទេសភូមាជាងមួយឆ្នាំមកនេះ បានធ្វើឱ្យអាស៊ានពិបាកនៅក្នុងការសម្រេចចិត្តរហូតនាំគ្នាគិតគូរទៅដល់អនាគតរបស់អាស៊ានដែលមានអាយុ៥៥ឆ្នាំនេះ ថា តើជាពេលវេលាដើរដល់ផ្លូវបំបែក ឬក៏ត្រូវបន្តដំណើរទៅមុខទៀតតាមរបៀបណា? ១.បន្តដើរទៅមុខដោយអនុញ្ញាតត្រឹមតំណាងអ្នកមិនមែននយោបាយចូលរួមតែកិច្ចប្រជុំថ្នាក់កំពូល និងថ្នាក់រដ្ឋមន្រ្តីការបរទេស? ២. ឬបន្តរាលដាលមិនឱ្យចូលរួមប្រជុំដល់ថ្នាក់រដ្ឋមន្រ្តីនៃវិស័យផ្សេងៗទៀតទាំងអស់?…
Continue Readingសម្តេចតេជោ ចូលរួមរំលែកទុក្ខទៅរដ្ឋាភិបាលកូរ៉េខាងត្បូង ក្នុងសោកនាដកម្មរត់ជាន់គ្នាស្លាប់ជិត២០០នាក់
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខទៅលោកយុន ស៊កយ៉ល ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ចំពោះឧបទ្ទវហេតុសោកនាដកម្ម បណ្តាលឲ្យស្លាប់ជិត២០០នាក់ និងរបួសជិត៣០០នាក់ នាពិធីបុណ្យបែបបច្ចឹមប្រទេសដែលគេហៅថា Halloween ក្នុងទីក្រុងសេអ៊ូល។ ចំពោះឧបទ្ទវហេតុសោកនាដកម្មនៃការរត់ជាន់គ្នារបស់ប្រជាពលរដ្ឋកូរ៉េខាងត្បូងនេះ…
មេអគ្គិសនីកម្ពុជា បញ្ជាក់ពីការមិនឡើងថ្លៃអគ្គិសនី ទោះរាជរដ្ឋាភិបាល កំពុងជួបវិបត្តិកូវីដ និងសង្គ្រាមអ៊ុយក្រែន
ភ្នំពេញ៖ លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា (EDC)បានបញ្ជាក់យ៉ាងច្បាស់ៗអំពីការមិនដំឡើងថ្លៃអគ្គិសនី ទោះបីរាជរដ្ឋាភិបាលកំពុងជួបប្រទះវិបត្តិផ្ដើមចេញពីជំងឺកូវីដ១៩ និងបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។ មានកត្តា២ចំណុចដែលលោក កែវ រតនៈលើកឡើងអំពីការមិនតំឡើងថ្លៃអគ្គិសនីនោះរួមមាន៖ ១-យកលុយរដ្ឋទៅចេញជំនួសប្រជាជន។ ២-អភិវឌ្ឍន៍ប្រភពថាមពលស្អាត និងប្រភពថាមពលកកើតឡើងវិញ ដោយមិនចំណុះប្រេង និងធ្យូងថ្ម…
សម្តេចតេជោ នឹងជួបប្រធានាធិបតីអ៊ុយក្រែន ថ្ងៃ១ វិច្ឆិកា ខណៈសម្តេចកំពុងរង់ចាំការឆ្លើយតបពីលោកពូទីន
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានប្តូរវេនដែលនឹងបញ្ចប់នៅចុងឆ្នាំនេះ បានប្រកាសកំណត់ពេលវេលាជួបពិភាក្សាការងារជាមួយ លោក Zelensky ប្រធានាធិបតីអ៊ុយក្រែន នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខ។ ក្នុងគ្រាថា នឹងជួបប្រធានាធិបតីអ៊ុយក្រែនដែលជាគូជម្លោះជាមួយរុស្ស៊ីអស់ប្រមាណជា១ឆ្នាំមកនេះ…
សម្តេចតេជោបញ្ជាក់បន្ថែមថា លោក ចូ បៃដិន នឹងមកកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងអាស៊ីបូព៌ា
ភ្នំពេញ ៖ បញ្ជាក់បន្ថែមពីលើលិខិតរបស់ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកមកកម្ពុជានោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសថា លោកប្រធានាធិបតីអាមេរិករូបនេះ នឹងអញ្ជើញមកកម្ពុជា នៅថ្ងៃ១២-១៣វិច្ឆិកា ដើម្បីចូលរួមកិច្ចប្រជុំកំពូល…
លោក ប្រធានាធិតីអាមរិក នឹងមកកាន់កម្ពុជា
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកJoe Biden បានអះអាងថា លោកនឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចកំពូលប្រជុំអាស៊ីអាគ្មេយ៍។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សេតវិមាន ចេញផ្សាយកាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២។ តាមលិខិតនេះ លោក…