ក្រសួងមហាផ្ទៃដាក់ចេញវិធានការណ៍៤ចំណុចដើម្បីធានាដល់ការអនុវត្តសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់អត្តសញ្ញាណប័ណ្ណខ្មែរសម្រាប់បម្រើការបោះឆ្នោតជាតិខាងមុខ

ភ្នំពេញ៖ ក្រសួងមហាផ្ទៃតាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានប្រកាសដាក់ចេញនូវវិធានការណ៍៤ចំណុចដើម្បីធានាដល់ការអនុវត្តសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់អត្តសញ្ញាណប័ណ្ណខ្មែរសម្រាប់បម្រើការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខនេះ ខណៈដែលក្រសួងរកឃើញថា អត្តសញ្ញាណប័ណ្ណខ្មែរគំរូថ្មីដែលបានផ្តល់ជូនប្រជាពលរដ្ឋចាប់ពីខែមិថុនា ឆ្នាំ២០១២ មានសុពលភាព១០ ចាប់ផ្តើមផុតសុពលភាពប្រើប្រាស់ជាបន្តបន្ទាប់ចាប់ពីខែមិថុនា ឆ្នាំ២០២២មក។ វិធានការណ៍៤ចំណុចដែលក្រសួងដាក់ចេញនោះរួមមាន៖ ទី១.អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មត្រូវរៀបចំចងក្រង និងបោះពុម្ភបញ្ជីឈ្មោះប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ…

កម្ពុជា-ចិន ចុះ MOU ជំរុញការនាំចេញសំបុកត្រចៀកកាំកម្ពុជាទៅកាន់ប្រទេសចិន

ភ្នំពេញ៖ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មជា និង មជ្ឈមណ្ឌល ពាណិជ្ជកម្មកម្ពុជានៅទីក្រុងសៀមិន កាលលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២២ បានចុះ ចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្ដិការជំរុញការនាំចេញសំបុកត្រចៀកកាំកម្ពុជាទៅកាន់…

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនឹងសម្រេច ៧០ ភាគរយនៅត្រឹមដំណាច់ឆ្នាំនេះ

ភ្នំពេញអ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលបានដាក់ក្តីរំពឹងថាគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនឹងសម្រេចបាន ៧០ ភាគរយនៅត្រឹមដំណាច់ឆ្នាំ ២០២២នេះ ខណៈ គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ ២០២២ ការសាងសង់អាកាសយានដ្ឋានសៀមរាប-អង្គរ សម្រេចបាន ៤៤ ភាគរយហើយ។ លោក ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលថ្លែងថា…

បក្សភ្លើងទៀនអះអាងថា សមាជិក-សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ខ្លួន កំពុងទទួលរងនូវការគំរាមកំហែង និងការបង្ខិតបង្ខំពីសំណាក់អាជ្ញាធរមូលដ្ឋាន

ភ្នំពេញ៖ក្នុងពេលថ្មីៗនេះ សមាជិក-សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់មកពីគណបក្ស ភ្លើងទៀន នៅទូទាំងប្រទេស ត្រូវបានទទួលរងនូវការគំរាមកំហែង និងការបង្ខិតបង្ខំពីសំណាក់អាជ្ញាធរមូលដ្ឋាន ឲ្យចូលរួមអនុម័ត និងចុះហត្ថ លេខាលើញត្តិ ដែលរៀបចំដោយអាជ្ញាធរមានសមត្ថកិច្ច ដែលផ្ទុយពីឆន្ទៈរបស់ពួកគាត់។ នេះបើតាមសេចក្តីថ្លែងការណ៍របស់គណបក្សនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២។…

កម្ពុជានាំចេញផ្លែមៀនស្រស់ជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិនលើកដំបូង

ភ្នំពេញ៖ កម្ពុជានៅថ្ងៃទី២៧ តុលា ឆ្នាំ ២០២២ នេះ បានសម្ពោធនាំចេញផ្លែមៀនស្រស់ ជាផ្លូវការ ទៅកាន់ទីផ្សារប្រទេសចិនលើកដំបូង ក្រោមកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងរឹងមាំនៃព្រទេសទាំងពីរនាពេលកន្លងមក និងទៅអនាគត។ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មថ្លែងថា…

គម្រោងសាងសងផ្លូវក្រវាត់ក្រុងទី៣ សម្រេចបាន 77%

ភ្នំពេញ៖ បាន គិតទល់ពេលនេះ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ សម្រេចបាន 77 % រួមទាំងស្ពានឆ្លងកាត់ទន្លបាសាក់ ឆ្លងកាត់ផ្លូវជាតិលេខ2 និងផ្លូវជាតិលេខ22 សម្រេចបាន 88 % ខណៈបច្ចុប្បន្ន ក្រុមហ៊ុនសាងសង់បាននឹងកំពុងមមាញឹក ដើម្បីឱ្យបញ្ចប់តាមផែនការ។…

សមត្ថកិច្ចខេត្តព្រះសីហនុប្រកាសតាមចាប់ជនជាតិចិន ៦នាក់ ដែលជាប់សង្ស័យនឹងករណីដើរអុកឡុក គំរាមកំហែង និងបទល្មើសមួយចំនួនទៀត

ព្រះសីហនុ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ប្រកាសស្វែងរកជនសង្ស័យ ជាជនជាតិចិន ចំនួន០៦នាក់ ដែលជាប់សង្ស័យនឹងករណីដើរអុកឡុក គំរាមកំហែង និងបទល្មើសមួយចំនួនទៀតដែលបានប្រព្រឹត្តក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាពេលកន្លងមក។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់នៅថ្ងៃទី ២៧ ខែតុលានេះថា សមត្ថកិច្ចបាន និងកំពុងតាមប្រមាញ់ក្រុមជនសង្ស័យខាងលើ…

កិច្ចប្រជុំប្រឆ្នាំលើកទី៣០ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF)ចាប់ផ្តើមនៅក្នុងប្រទេសថៃ

បាងកក៖ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក បានប្រារព្ធធ្វើឡើងក្រោមមូលបទ «សភា និងការស្តារឡើងវិញប្រកបដោយចីរភាពក្រោយជំងឺកូវីដ-១៩ ដើម្បីលើកកំពស់លទ្ធិប្រជាធិបតេយ្យ សន្តិភាព និងសន្តិសុខ» ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ ដឹកនាំដោយ លោក Chuan…

បក្សភ្លើងទៀនចេញសេចក្តីថ្លែងការណ៍ ៤ ចំណុច បញ្ជាក់ជំហរចំពោះការប្រមាថយ៉ាងធ្ងន់ធ្ងរលើ អង្គព្រះមហាក្សត្ររបស់ ទណ្ឌិត សម រង្ស៊ី

ភ្នំពេញ៖ គណបក្សភ្លើងទៀនបានចេញសេក្តីថ្លែងការណ៍ បញ្ជាក់នូវជំហររបស់ខ្លួនជាសាធារណៈ ចំពោះការប្រមាថយ៉ាងធ្ងន់ធ្ងរលើ អង្គព្រះមហាក្សត្រកម្ពុជា របស់ទណ្ឌិត សម រង្ស៊ី នាពេលកន្លងមកនេះ ក្រោយពីមានការស្នើសុំពីប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ នៅថ្ងៃទី ២៧…

តើឡានប្រជាពលរដ្ឋធម្មតា និង ឡានបំពេញបេសកកម្មឬឡានមានអាទិភាព ប៉ះគ្នាទង្គិចគ្នាលើដងផ្លូវ មួយណាខុស មួយណាត្រូវ ហើយត្រូវដោះស្រាយបែបណា?

តើនៅពេលរថយន្តប្រជាពលរដ្ឋធម្មតា និងរថយន្តរដ្ឋ ឬរថយន្តអាទិភាពផ្សេងៗទៀតប៉ះគ្នា ដូចជារថយន្តសង្រ្គោះបន្ទាន់ រថយន្តអគ្គីភ័យ រថយន្តដឹកអ្នកទោស រថយន្តកងអន្តរាគមជាដើម តើមួយណាខុសមួយណាត្រូវ និងត្រូវដោះស្រាយបែបណាតាមផ្លូវច្បាប់។ ដើម្បីមានមូលដ្ឋានក្នុងការពិចារណាលើប្រធានបទខាងលើនេះ អ្នកជំនាញផ្នែកច្បាប់នៃសារព័ត៌មានខ្មែរឈានមុខ សូមធ្វើការពន្យល់បកស្រាយដោយយកទិដ្ឋភាពផ្លូវច្បាប់មកធ្វើការវិភាគ ពន្យល់ និងបកស្រាយ ជាពិសេសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ ច្បាស់ណាស់ការបកស្រាយលើប្រធានបទនេះពិតជាអាចមានចំណុចខ្វះខាត…