កម្ពុជានាំចេញផ្លែមៀនស្រស់ជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិនលើកដំបូង

ភ្នំពេញ៖ កម្ពុជានៅថ្ងៃទី២៧ តុលា ឆ្នាំ ២០២២ នេះ បានសម្ពោធនាំចេញផ្លែមៀនស្រស់ ជាផ្លូវការ ទៅកាន់ទីផ្សារប្រទេសចិនលើកដំបូង ក្រោមកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងរឹងមាំនៃព្រទេសទាំងពីរនាពេលកន្លងមក និងទៅអនាគត។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មថ្លែងថា ការនាំចេញផ្លែមៀនស្រស់កម្ពុជា ជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិននេះ ជាជោគជ័យថ្មីមួយទៀត ដែលប្រសូត្រចេញពីកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យកសិកម្ម តាមរយៈការជួយបង្កើនផលិតកម្ម ការទាក់ទាញវិនិយោគទុនចិនក្នុងវិស័យផលិតកម្មកសិកម្ម ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធវេចខ្ចប់ និងកែច្នៃបម្រើឲ្យការនាំចេញ និងដល់ការបង្កើតការងារ និងបង្កើន ប្រាក់ចំណូលរបស់កសិករ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។

លោករដ្ឋមន្រ្តីរូបនេះបញ្ជាក់ទៀតថា ឆ្នាំ២០២២នេះ គឺជាឆ្នាំទី១២ ហើយ ដែលទំនាក់ទំនងការទូតរវាង កម្ពុជា-ចិន ត្រូវបានឈានឡើងដល់កម្រិត កិច្ចសហប្រតិបត្តិការភាពជា ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ៕ ដោយ៖ KC-001