ភ្នំពេញ៖ លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា (EDC)បានបញ្ជាក់យ៉ាងច្បាស់ៗអំពីការមិនដំឡើងថ្លៃអគ្គិសនី ទោះបីរាជរដ្ឋាភិបាលកំពុងជួបប្រទះវិបត្តិផ្ដើមចេញពីជំងឺកូវីដ១៩ និងបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។
មានកត្តា២ចំណុចដែលលោក កែវ រតនៈលើកឡើងអំពីការមិនតំឡើងថ្លៃអគ្គិសនីនោះរួមមាន៖
១-យកលុយរដ្ឋទៅចេញជំនួសប្រជាជន។
២-អភិវឌ្ឍន៍ប្រភពថាមពលស្អាត និងប្រភពថាមពលកកើតឡើងវិញ ដោយមិនចំណុះប្រេង និងធ្យូងថ្ម នោះគឺការខិតខំអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីដែលមានក្នុងស្រុកស្រាប់។
នេះជាការថ្លែងរបស់លោកក្នុងកិច្ចសន្ទនា ស្ដីពីថាមពលស្អាត និងសេដ្ឋកិច្ចប្រកបដោយចីរភាព របស់កម្ពុជានាថ្ងៃ៣០ តុលា ។
លោក កែវ រតនៈ បានលើកឡើងថា ការកើនឡើងថ្លៃមួយទ្វេជាបី នៃប្រភពផ្គត់ផ្គង់ (ប្រេង ឧស្ម័នហ្គាស និងធ្យូងថ្ម) បានធ្វើឱ្យតម្លៃអគ្គិសនី កើនឡើងទូទាំងពិភពលោក ហើយក៏ជាកត្តាធ្វើឱ្យប៉ះពាល់ដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី និងធ្វើឱ្យការអភិវឌ្ឍវិស័យថាមពលកកើតឡើងវិញ មានផលរំខានផងដែរ។
លោក កែវ រតនៈ បញ្ជាក់ថា «ក្នុងស្ថានភាពនេះ អ្វីដែលកម្ពុជាធ្វើខុសពីប្រទេសជិតខាង ដោយមានការ យកចិត្តទុកដាក់ខ្ពស់ និងចង្អុលទិសពីប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន គឺអត់ឡើងថ្លៃភ្លើងនោះទេ ទោះបីមានបញ្ហាកូវីដនិងសង្គ្រាមអ៊ុយក្រែន»។
លោកថា មួយវិញទៀតប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជា បានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ថាមពលកកើតឡើងមួយទៀត គឺថាមពលដើរដោយពន្លឺព្រះអាទិត្យ តាំងពី០មេកាវ៉ាត់ទៅជា៥០០មេកាវ៉ាត់៕ KC-005