រដ្ឋមន្រ្តីការបរទេសខ្មែរសង្ឃឹមថា ដំណោះស្រាយដោយសន្តិភាព ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន នឹងអាចកើតមានឡើង

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានសម្ដែងក្ដីសង្ឃឹមថា ដំណោះស្រាយដោយសន្តិភាព ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន នឹងអាចកើតមានក្នុងពេលឆាប់ៗដើម្បីអ៊ុយក្រែន ទទួលបានសន្តិភាព និងស្ថិរភាព និងការអភិវឌ្ឍ ។ ក្នុងជំនួបទ្វេភាគីជាមួយលោក ឌីមីត្រូ គូលេបា…

សម្តេចតេជោ ៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ នឹងអនុម័ត និងកត់សម្គាល់បញ្ជីឯកសារប្រហែល១០០

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានមានប្រសាសន៍ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលអាស៊ានពាក់ព័ន្ធនឹងអនុម័ត និងកត់សម្គាល់បញ្ជីឯកសារសមិទ្ធផលប្រហែល១០០ឯកសារ ដើម្បីជាមគ្គុទេសក៍សម្រាប់សកម្មភាព និងសហប្រតិបត្តិការនាឆ្នាំបន្តទៀត។ ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាថ្ងៃទី១១…

សម្ដេចតេជោ ៖ ត្រូវប្រយ័ត្នជានិច្ច ដោយសារស្ថាន ភាពសង្គម-សេដ្ឋកិច្ចអាស៊ាន និងទូទាំងសកលលោក នៅមានភាពផុយស្រួយ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានស្នើប្រទេសជាសមាជិកអាស៊ាន ត្រូវតែប្រុងប្រយ័ត្នជានិច្ច ដោយសារស្ថានភាពសង្គម សេដ្ឋកិច្ចអាស៊ាន និងទូទាំងសកលលោក នៅមានភាពផុយស្រួយ និងបែកខ្ញែកគ្នានៅឡើយ។ ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនាថ្ងៃទី១១…

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សង្ឃឹមថា កិច្ចប្រជុំកំពូលអាស៊ានទី៤០ និង៤១ នឹងផ្តល់នូវដំណោះស្រាយ ដើម្បីសម្រេចនូវសមិទ្ធផលអាស៊ាននៅពេលអនាគត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានសម្តែងក្តីសង្ឃឹមថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានាដែលកម្ពុជាធ្វើម្ចាស់ផ្ទះ នឹងផ្តល់ដំណោះស្រាយដើម្បី សម្រេចនូវសមិទ្ធផលសម្រាប់អាស៊ាននៅពេលអនាគត។ ថ្លែងបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ (Opening Ceremony…

កម្ពុជាស្នើដល់ភាគីថៃផ្តល់ការគាំទ្រដល់បេក្ខភាពគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារ រវាង លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ កាលពីថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២២ ជាមួយនិង លោក Arkhom Termpittayapaisith រដ្ឋមន្រ្តីក្រសួង…

៣ថ្ងៃនៃបុណ្យអុំទូក កម្ពុជាទទួលបានភ្ញៀវទេសចរ២,៥ លាននាក់ក្នុងនោះគោលដៅទេសចរណ៍ខេត្តកំពតទទួលបានភ្ញៀវច្រើនជាងគេ

ភ្នំពេញ៖ ក្នុងឱកាសថ្ងៃឈប់រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ត្រូវនឹងថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុប២,៥៧៨,៨៣៨នាក់ ក្នុងនោះភ្ញៀវជាតិ២,៥៤៥,១៦១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣៣,៦៧៧នាក់។ យោងតាមរបាយការណ៍ស្ថិតិប្រចាំថ្ងៃរបស់ក្រសួងទេសចរណ៍ដែលបានចេញផ្សាយនៅថ្ងៃទី ១១ ខែវិច្ឆិកានេះ ឱ្យដឹងថា ថ្ងៃទី១ទទួលបានភ្ញៀវសរុប៧៥៦,១៩០នាក់…

ប្រធានអាស៊ានចង់ជួយភាគីពាក់ព័ន្ធឱ្យអស់លទ្ធភាពដើម្បីកសាងសន្តិភាពនៅអ៊ុយក្រែន

ភ្នំពេញ៖ ថ្វីត្បិតតែប្រធានាធិបតី អ៊ុយក្រែន ពុំមានឱកាសថ្លែងសុន្ទរកថា ក្នុងវេទិកានៃកិច្ចប្រជុំកំពូលអាស៊ានតាមវីដេអូក៏ដោយ ប៉ុន្តែវត្តមានរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញ ពិតមានសារៈសំខាន់។ នេះជាគូសបញ្ជាក់របស់លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងសន្និសីទបូកសរុបលទ្ធផលប្រជុំកំពូលអាស៊ាននៅល្ងាចថ្ងៃទី១០វិច្ឆិកាឆ្នាំ២០២២។…

អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន ៖ ប្រធានាធិបតីអ៊ុយក្រែន មិនអាចថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលអាស៊ានបានឡើយ

ភ្នំពេញ ៖ ទោះបីជាយ៉ាងណា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាមិនធ្វើតាមសំណើររបស់ លោក វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី (Vladimir Zelensky ) ប្រធានាធិបតីអ៊ុយក្រែន ឲ្យថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានឡើយ។ នេះបើលោក…

អគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម ណែនាំដល់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ពង្រឹងការអនុវត្តតួនាទីភារកិច្ច ក្នុងការចុះបញ្ជីស្នាក់នៅជូនប្រជាពលរដ្ឋ

ភ្នំពេញ ៖ ដើម្បីធានាដល់ការងារគ្រប់គ្រង់ការស្នាក់នៅ និងការផ្ដល់ឯកសារសម្គាល់ការស្នាក់នៅជូនប្រជាពលរដ្ឋ ពិសេសការចុះបញ្ជីស្នាក់នៅបណ្តោះអាសន្ន (ក៨) និងចេញលិខិតអនុញ្ញាតស្នាក់នៅបណ្តោះអាសន្ន (ក៩) សម្រាប់គោលដៅនៃការចុះឈ្មោះបោះឆ្នោត អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានធ្វើណែនាំដល់ស្នងការនគរបាលរាជធានី-ខេត្ត រំលឹកដាស់តឿនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ឱ្យយកចិត្តទុកដាក់ពង្រឹងការអនុវត្តការងារចុះបញ្ជីស្នាក់នៅជូនប្រជាពលរដ្ឋ ដូចខាងក្រោម៖ ទី១-យកចិត្តទុកដាក់ពង្រឹងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនពាក់ព័ន្ធនឹងការចុះបញ្ជីស្នាក់នៅអចិន្ត្រៃយ៍ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងត្រឹមត្រូវស្របតាមបែបបទនីតិវិធី…

កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ សម្រាប់ថ្ងៃដំបូងទាក់ទាញអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិចូលរួមយ៉ាងច្រើនហួសពីការរំពឹងទុក

ភ្នំពេញ៖ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកព័ត៌មាន និងសោតទស្សន៍បានគូសបញ្ជាក់ថា សម្រាប់ថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលកំពុងប្រព្រឹត្តទៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដែលមានការចូលរួមពីអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិជាច្រើនហួសពីការរំពឹងទុក។ ថ្លែងប្រាប់អ្នកសារព័ត៌មាននារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា…