ភ្នំពេញ៖ ជុំវិញអវត្តមានថ្នាក់ដឹកនាំមីយ៉ាន់ម៉ាក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញ ប៉ុន្មានថ្ងៃនេះ ត្រូវបានអ្នកនាំពាក្យបញ្ជាក់ថា កម្ពុជាក្នុងនាម ប្រធានអាស៊ានបានអញ្ជើញតំណាងមិនមែននយោបាយមីយ៉ាន់ម៉ាឱ្យមកចូលរួមដែរ តែមីយ៉ាន់ម៉ាខ្លួនឯងទេដែលបានសម្រេចចិត្តមិនអញ្ជើញមក។ ក្នុងសន្និសីទសារព័ត៌មាននាល្ងាចថ្ងៃទី១១វិច្ឆិកានេះ លោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន បានបញ្ជាក់ថា កៅអី និង ទង់ជាតិមីយ៉ាន់មានវត្តមានក្នុងកិច្ចប្រជុំកំពូលអាស៊ាន…
Author: Khmer CM
សម្ដេចតេជោ ៖ ចិនជាដៃគូពាណិជ្ជកម្មរបស់អាស៊ានធំជាងគេ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានលើកពីប្រទេសចិនដែលជាមិត្តដែកថែបដ៏ល្អរបស់កម្ពុជាថា គឺជាដៃគូពាណិជ្ជកម្មដ៏ធំទីមួយរបស់អាស៊ាន ខណៈកាលពីឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងអាស៊ាន-ចិន មាន៦៦៩ពាន់លានដុល្លារ កើនឡើង២៨ភាគរយ ។ ការលើកឡើងរបស់សម្តេចតេជោនេះ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន…
ប្រមុខដឹកនាំអាស៊ាន៖ បញ្ហាមីយ៉ាន់ម៉ានៅតែធ្ងន់ធ្ងរ និងមានភាពផុយស្រួយ ជាមួយនឹងការកើនឡើងនៃអំពើហិង្សា
ភ្នំពេញ៖ ថ្នាក់ដឹកនាំបណ្តាប្រទេសជាសមាជិកអាស៊ាន បានចេញថ្លែងការណ៍រួមពីការវាយតម្លៃ និងសេចក្ដីសម្រេចចិត្តរបស់ប្រមុខដឹកនាំអាស៊ាន ស្ដីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ចន្ទ ប្រាំចំណុចថា បញ្ហានៅតែធ្ងន់ធ្ងរ និងមានភាពផុយស្រួយ ជាមួយនឹងការកើនឡើងនៃអំពើហិង្សា។ យោងតាមការវាយតម្លៃ និងសេចក្ដីសម្រេចចិត្តរបស់ប្រមុខដឹកនាំអាស៊ាន ស្ដីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ចន្ទប្រាំចំណុចបានឱ្យដឹងថា នៅក្នុងអំឡុងកិច្ចប្រជុំ កំពូលអាស៊ានលើកទី៤០ និងទី៤១ ថ្នាក់ដឹកនាំបានវាយតម្លៃលើការអនុវត្ត…
កម្ពុជា ប្រកាសប្រឆាំងចំពោះសកម្មភាពដែលបំផ្លាញដល់អធិបតេយ្យភាព និងបូរណភាពដែនដីចិន ដើម្បីទាមទារ ឯករាជ្យភាពតៃវ៉ាន់
ភ្នំពេញ៖ ប្រមុខដឹកនាំកម្ពុជា បានប្រកាសជាថ្មីប្រឆាំងចំពោះសកម្មភាព និងពាក្យពេចន៍ ទាំងឡាយណាដែលបំផ្លាញដល់អធិបតេយ្យភាព និងបូរណភាពដែនដីចិន ប្រឆាំងរាល់ទម្រង់នៃសកម្មភាពរបស់ពួកបំបែកខ្លួនដើម្បីទាមទារ «ឯករាជ្យភាពតៃវ៉ាន់»។ ការប្រកាសជំហរនេះធ្វើឡើងរួមគ្នារវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ស្របពេលដែលនាយករដ្ឋមន្ត្រីចិន បានអញ្ជើញមកទស្សនកិច្ចជាផ្លូវការនៅកម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១…
រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បង្ហាញឱ្យឃើញពីភាពចាស់ទុំរបស់កម្ពុជា
ភ្នំពេញ៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើ ជាម្ចាស់ផ្ទះបាន និង កំពុងប្រព្រឹត្តិទៅនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហាញពីភាពចាស់ទុំរបស់ប្រទេសកម្ពុជាក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំនេះ។ នេះបើតាមការបញ្ជាក់របស់ លោក ខៀវ…
កម្ពុជា-វៀតណាម សន្យាបន្តបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា និងរដ្ឋមន្ត្រីក្រសួងការងារវៀតណាម បានសន្យាបន្តបង្កើនកិច្ចសហប្រតិបត្តិការលើកវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាន់ល្អទ្វេឡើង ខណៈទំហំពាណិជ្ជកម្មប្រទេសទាំងពីរមានការកើនឡើង។ ការសន្យានេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយ លោក Dao…
ប្រធានធិតីកូរ៉េខាងត្បូងនាំភរិយាវ័យក្មេងដ៏ស្រស់ស្អាតយកមកបង្អួតមេដឹកនាំមេដឹកនាំអាស៊ាន និងពិភពលោក
ភ្នំពេញ៖ លោក Yoon Suk- yeol ប្រធានាធិបតីកូរ៉េខាងត្បូង បាននាំភរិយាវ័យក្មេងដ័ស្រស់ស្អាត គឺលោកស្រី Kim Kun-hee មកបង្អួតមេដឹកនាំអាស៊ាន និង ពិភលោក នៅក្នុងច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១…
ប្រមុខដឹកនាំអាស៊ានសម្រេចសំណើរបស់ទីម័រឡេស្តឱ្យចូលជាសមាជិកអាស៊ានទី១១
ភ្នំពេញ៖ ប្រមុខដឹកនាំអាស៊ាន បានជួបប្រជុំគ្នានៅទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយពិចារណា លើលទ្ធផល នៃបេសកកម្មស្វែងរកការពិតរបស់សសរស្តម្ភសហគមន៍សន្តិសុខ-នយោបាយអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន និងបានឯកភាពថា៖ 1. ជាគោលការណ៍ ទីម័រឡេស្តេត្រូវបានអនុញ្ញាតឱ្យចូលរួមជាសមាជិកអាស៊ានទី១១។…