លោក ហ៊ុន ម៉ាណែត៖ អ្នកដែលទើសចំពោះការតម្លើងឋានន្តរស័ក្តិសម្រាប់រូបខ្ញុំ គឺសូមបន្តឆ្ងល់ និងបន្តទើសតាមការគួរ

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត ដែលទើបទទួលបានបំពាក់ ឋានន្តរស័ក្តិ ជានាយឧត្តមសេនីយ៍ (ផ្កាយ ៤) បានលើកឡើងថា ចំពោះអស់លោកដែលពូកែខាងឆ្ងល់អំពីច្បាប់និងទម្លាប់របស់កងទ័ព ក្នុងការតែងតាំងផ្លាស់ប្តូរមុខងារឬតម្លើងឋានន្តរស័ក្តិយោធិន និងចំពោះអ្នកដែលទើសចំពោះការតម្លើងឋានន្តរស័ក្តិសម្រាប់រូបលោក គឺសូមបន្តឆ្ងល់ និងបន្តទើសតាមការគួររបស់អស់លោកចុះ ។…

សម្ដេច ហ៊ុន សែន អះអាងថា សន្តិភាព រក្សាបានតែតាម រយៈតួនាទី គណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអះអាងថា «សន្តិភាព រក្សាបានតែតាមរយៈតួនាទី គណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ គ្មានបក្សណាមានលទ្ធភាពគ្រប់គ្រង បានទេ»។ ក្នុងពិធីជួបសំណោះសំណាលជាមួយា អាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី៨ នាថ្ងៃទី៨…

សម្តេច ហ៊ុន សែន ៖ អាខ្មៅត្រូវរកលុយ១០ម៉ឺនដុល្លារឲ្យឃើញដែលអះអាងថា សម្តេចឲ្យទៅជេម សុខ

ភ្នំពេញ ៖ សំដៅទៅដល់ព្រះសង្ឃប៊ុត ប៊ុនតិញ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យព្រះសង្ឃអង្គនេះដែលសម្តេចហៅអាខ្មៅនោះ ត្រូវរកឲ្យឃើញនូវទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារដែលសង្ឃអង្គនេះ អះអាងថាសម្តេចបានឲ្យទៅលោក សុខ សុគន្ធ ហៅជេម សុខចំនួន១០ម៉ឺនដុល្លារជាថ្នូរកុំឲ្យរិះគន់រាជរដ្ឋាភិបាល។ ក្នុងពិធីជួបសំណេះសំណាលជាមួយ…

មេបក្សប្រជាជនកម្ពុជា នៅតែស្វាគមន៍សកម្មជន សមាជិកមកពីបក្សនានា

ភ្នំពេញ ៖ ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា សម្តេច ហ៊ុន សែន បានប្រកាសបន្តស្វាគមន៍សកម្មជន សមាជិក សមាជិកា នៃបណ្តាគណបក្សនយោបាយនានាមកចូលរួម ដើម្បីថែរក្សាការពារសន្តិភាព និងអភិវឌ្ឍកម្ពុជា។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នាថ្ងៃទី៧…

លោក បណ្ឌិត សាម អ៊ីន ថ្លែងអំណរគុណចំពោះព្រះមហាក្សត្រដែលតែងតាំងលោក ជា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន

ភ្នំពេញ៖ លោកបណ្ឌិត សាម អ៊ីន អតីតមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាធិតេយ្យមូលដ្ឋាន (GDP ) ថ្លែងអំណរគុណចំពោះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គព្រះរាជទានតែងតាំងលោកជា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ។…

សម្តេច ហ៊ុន សែន គាំទ្រនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រកាសមហាអំណាចគួរបញ្ឈប់ការលូកដៃ ចូលកិច្ចការផ្ទៃក្នុងប្រទេសនានា

ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ មន្ទីរពេទ្យបង្អែក​ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាថ្ងៃទី៣ មេសានេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសគាំទ្រ ចំពោះការលើកឡើងរបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលថា…

សម្តេច ហ៊ុន សែន ចោទសួរទៅតើមិត្តភក្តិបរទេសថាតើជ្រើសយកកម្ពុជាទាំងមូល ឬជ្រើសយកមនុស្សមួយក្រុម

ភ្នំពេញ៖ សម្តេច ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបានដាក់សំណួរទៅកាន់មិត្តភក្តិបរទេសទាំងឡាយថា ឥឡូវចង់ជ្រើសរើសកម្ពុជា ឫជ្រើសរើសបុគ្គលមួយក្រុមដែលប្រព្រឹត្តិខុសច្បាប់ ដូច្នេះ សុំមិត្តបររទេសធ្វើការជ្រើសរើស។ នេះជាការលើកឡើងរបស់សម្តេចក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យបង្អែក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣។ សម្តេចបានលើកឡើងយ៉ាងដូច្នេះថា«ហើយមិត្តភក្តិបរទេសឥឡូវ ជ្រើសរើសប្រទេសកម្ពុជា…

សម្តេច ហ៊ុន សែន៖ ការការពារសន្តិភាពដើម្បីបម្រើការអភិវឌ្ឍ

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ថា ការពារសន្តិភាពដើម្បីបម្រើការអភិវឌ្ឍគឺជាកិច្ចការទាំងអស់គ្នាដោយមិនអាចខ្វះបាននោះទេ។ ការឡើងរបស់សម្តេច ហ៊ុន សែន ខណៈបណ្តាប្រទេសមួយចំនួនបានជួបសង្គ្រាមដែលមិននឹកស្មានជាមុន ពិសេសនោះ នៅកម្ពុជាកន្លងមកក្នុងរបបដឹកនាំដោយព្រះករុណាព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋនៃយើង។ សម្តេចបានលើកឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ…

លោកបណ្ឌិត សាម អ៊ីន៖ ការលាឈប់ពី GDP ទៅចូលរួមជាមួយ CPP មានការអបអរសាទរ ការខកចិត្ត និងការខឹងសម្បារពីមហាជន

ភ្នំពេញ៖ លោក បណ្ឌិត សាម អ៊ីន ថ្លែងថា ការលាឈប់របស់លោក ពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP សម្រេចទៅចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន CPP មានការអបអរសាទរ ការខកចិត្ត និងការខឹងសម្បារពីមហាជន។ តាមរយៈបណ្តាបណ្តាញសង្គមនៅថ្ងៃទី ៣…

លោក យ៉េង វីរៈ: យើងគោរពសិទ្ធិមនុស្ស សិទ្ធបុគ្គលក្នុងការធ្វើនយោបាយ

ភ្នំពេញ: ក្រោយប្រកាសលាលែងចេញពីគណបក្សរបស់លោក សាម អ៊ីន និង លោក សែម ហាក់, លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) ធ្វើការបកស្រាយ ទាក់ទងនឹងសមាសភាពរបស់សមាជិកថ្នាក់ដឹកនាំរបស់ គបម។…