សម្តេច ហ៊ុន សែន ៖ អាខ្មៅត្រូវរកលុយ១០ម៉ឺនដុល្លារឲ្យឃើញដែលអះអាងថា សម្តេចឲ្យទៅជេម សុខ

ភ្នំពេញ ៖ សំដៅទៅដល់ព្រះសង្ឃប៊ុត ប៊ុនតិញ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យព្រះសង្ឃអង្គនេះដែលសម្តេចហៅអាខ្មៅនោះ ត្រូវរកឲ្យឃើញនូវទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារដែលសង្ឃអង្គនេះ អះអាងថាសម្តេចបានឲ្យទៅលោក សុខ សុគន្ធ ហៅជេម សុខចំនួន១០ម៉ឺនដុល្លារជាថ្នូរកុំឲ្យរិះគន់រាជរដ្ឋាភិបាល។

ក្នុងពិធីជួបសំណេះសំណាលជាមួយ អាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី៨ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣សម្តេច ហ៊ុន សែន បានមានប្រសាសន៍ដៅមិនចំឈ្មោះទៅលើព្រះតេជគុណ ប៊ុន ប៊ុតតិញ ដែលជំនួសមកវិញនូវការហៅថា អាខ្មៅនោះ សម្តេចបានសង្កត់ធ្ងន់ថា ត្រូវរកឲ្យឃើញនូវទឹកដែលលោកសង្ឃនេះចោទសម្តចថា បានឲ្យទៅជេម សុខចំនួន១០ម៉ឺនដុល្លារ បើរកមិនឃើញទេ សម្តេចនៅតែបន្តហៅថា អាខ្មៅដដែលដោយមិនហៅថា ព្រះតេជគុណទេ។

សម្តេចគូសបញ្ជាក់ថា “ដរាបណានៅតែថាខ្ញុំឲ្យ១០ម៉ឺនដុល្លារនោះនៅតែហៅអាខ្មៅហ្នឹង ហើយអាខ្មៅត្រូវតែរកឲ្យឃើញ”។

សម្តេច ហ៊ុន សេន ថា នៅសុខៗមកចោទសម្តេចថាឲ្យ១០ម៉ឺនដុល្លារទៅជេម សុខ ទៅវិញ ។ ជាមួយគ្នានេះដែរ សម្តេចក៏បានឲ្យជេម សុខ ចូលរួមដឹងលឺរឿងនេះ។

សម្តេចនាយករដ្ឋមន្រ្តីបន្តថា បុគ្គលនេះ ក៏អះអាងថា រាសីខ្ពស់ជាងសម្តេចទៀត ហើយប្រហែលនៅមិនសុខ រមាស់មាត់បានជាមកចោទសម្តេចទៀតថា សម្តេចនៅបន្តរករឿងខ្លួន។

សម្តេចថា ដូចប៉ុន្មានថ្ងៃមុន កំពុងផ្ទុះរឿងមានក្រក៏មកចោទសម្តេចទៀត។

ដោយសារចំណុចអស់នេះ ទើបមិនសមជាព្រះសង្ឃ ។នេះបើតាមសម្តេច។ សម្តេចថា មិនសមជាព្រះសង្ឃទេ ព្រោះនៅលួចលាក់មានស្រីដែលស្រីនោះគឺជាស្ត្រីមេម៉ាយទៀត។ ដូច្នេះ មានឈ្មោះតែជាព្រះស្ឃទេដែលយកស្បង់ជីវរមកគ្របពីលើតែប៉ុណ្ណោះ៕