សម្ដេច ហ៊ុន សែន ៖ ក្រុមប្រឆាំងកំពុងសង្ស័យគ្នា ជុំវិញការធ្លាយគម្រោង សម រង្ស៊ី ចូលវៀតណាម

ភ្នំពេញ ៖ ជុំវិញគម្រោងផែនការរបស់លោក សម រង្ស៊ី ចូលវៀតណាមដែលសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានទម្លាយចេញកាលពីសប្តាហ៍មុននោះ ត្រូវបានសម្តេចសើចចំអកទៅក្រុមប្រឆាំងថា ពួកគេកំពុងតែដាក់ការសង្ស័យលើគ្នាទៅវិញទៅមកហើយ អំពីការបែកធ្លាយព័ត៌មានសំងាត់នេះ។ ក្នុងឱកាសបន្តជួបសំណេះសំណាលជាមួយកម្មករ នៅរាជធានីភ្នំពេញ នាថ្ងៃ១៣ មិថុនា…

សម្តេចហ៊ុន សែន ៖ បុគ្គល ស ឡុងដេត ត្រូវត្រឡប់មកផ្ទះវិញជាបន្ទាន់ កុំរត់គេចទៅថៃ

ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ឲ្យបុគ្គលម្នាក់ដែលមានឈ្មោះ ស ឡុងដេត ជាសមាជិករបស់គណបក្សប្រឆាំងនៅកម្ពុជា ឲ្យត្រឡប់មកវិញជាបន្ទាន់ កុំរត់ទៅថៃ ក្រោយទៅដល់ច្រកចាំយាម ហើយឆ្ពោះទៅព្រំដែនខេត្តកោះកុង ត្រៀមទៅថៃ។ សម្តេច…

សម្តេច ហ៊ុន សែន លើកទឹកចិត្តឱ្យរឹបអូសផ្ទះក្រុមប្រឆាំងដែលមិនបានបង់ប្រាក់

កណ្តាល៖ សម្តេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល បានប្រកាសលើកទឹកចិត្តអោយមានការរឹបអូសផ្ទះសម្បែងក្រុមប្រឆាំងណាក៏ដោយដែលធ្វើតាមនយោបាយ អាក្រក់របស់ជនក្បត់ជាតិ ៣ជំនាន់ មានចេតនាមិនបង់ប្រាក់ទៅម្ចាស់បុរី។ ការប្រកាសរបស់សម្តេច ហ៊ុន សែន ធ្វើឡើងនៅក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១៦,២៧២នាក់ មកពីរោងចក្រសហគ្រាសចំនួន១២…

សម្តេច ហ៊ុន សែន ប្រាប់ ទូតខ្មែរនៅបារាំងឱ្យជួយអន្តរាគមន៍ពលរដ្ឋខ្មែរម្នាក់ដែលចាញ់បោកមេបក្សប្រឆាំង

កណ្តាល៖ សម្តេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រាប់ឯកអគ្គរាជទូតខ្មែរប្រចាំ ប្រទេសបារាំងឲ្យជួយអន្តរាគមន៍ ដល់ពលរដ្ឋខ្មែរម្នាក់នៅបារាំង បន្ទាប់ពីចាញ់បោកអតីតមេបក្សប្រឆាំងរហូតដល់មានបញ្ហាជាមួយអាជ្ញាធរបារាំង។ នៅក្នុងពិធីអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១៦,២៧២នាក់ មកពីរោងចក្រសហគ្រាសចំនួន១២ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនៅថ្ងៃទី១០ ខែមិថុនានេះ…

តាមការព្យាករណ៍ រាជរដ្ឋាភិបាលថ្មី អាចនឹងចេញរូបរាង នៅដំណាច់ខែសីហា

ភ្នំពេញ ៖ កម្ពុជានឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះហើយ ប៉ុន្តែទោះបីជាមិនទាន់ដល់កំណត់នៃការបោះឆ្នោតក៏ដោយ ប៉ុន្តែសម្តេច ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្ន និងជាប្រធានគណបក្សប្រជាជនកម្ពុជា(CPP) បានទម្លាយឲ្យដឹងថា តាមការព្យាការណ៍សមាសភាពរាជរដ្ឋាភិបាលថ្មីសម្រាប់អាណត្តិទី៧ នឹងត្រូវលិចរូបរាងនៅដំណាច់ខែសីហា ឆ្នាំ២០២៣ខាងមុខនេះហើយ ពោលក្រោយបោះឆ្នោតបន្តិច។…

សម្ដេច ហ៊ុន សែន ឲ្យកម្មករចង្អុលមុខក្រុមប្រឆាំងដែលបំផុសបរទេស កុំមកវិនិយោគនៅកម្ពុជា

ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រាប់កម្មករ-កម្មការិនីនៅទូទាំងប្រទេសថា ត្រូវហ៊ានចង្អុលមុខក្រុមប្រឆាំងណាដែលទៅបំផុសចលនាបរទេសកុំឲ្យមកវិនិយោគនៅកម្ពុជា និងកុំឲ្យទិញទំនិញពីកម្ពុជាផងដែរ។ នាឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅពង់ឆ្នាំង នាព្រឹកថ្ងៃ៨ មិថុនា សម្ដេចមានប្រសាសន៍ថា រាជរដ្ឋាភិបាល បន្ដអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានានៅកម្ពុជា…

ខុទ្ទកាល័យលោក កែ គឹមយ៉ាន បដិសេធ ចំពោះខ្លឹមសារនៃបទសម្ភាសន៍រវាងជនអគតិ មុំ អស្សនី និងតាំង សារ៉ាដា បុគ្គលិក The Cambodia Daily Khmer

ភ្នំពេញ៖ ខុទ្ទកាល័យលោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី បានចេញសេចក្តីថ្លែងការណ៍បដិសេធ និងថ្កោលទោសចំពោះខ្លឹមសារនៃបទសម្ភាសន៍រវាងជនអគតិ មុំ អស្សនី និងតាំង សារ៉ាដា បុគ្គលិក The Cambodia Daily Khmer…

សម្តេច ហ៊ុន សែន ឱ្យវៀតណាមចាប់ខ្លួន លោក សម រង្ស៊ី

ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រាប់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា ឱ្យរាយការណ៍ទៅប្រទេសវៀតណាមពីផែនការរបស់លោក សម រង្សី ទណ្ឌិតរត់ចោលស្រុកមានផែនការប្រើប្រាស់លិខិតឆ្លងដែនបារាំងធ្វើដំណើរ ចូលមកាន់ប្រទេសនេះ ត្រូវចាប់ខ្លួនបញ្ជូនមកកាន់ប្រទេសកម្ពុជា ។ នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញបាវិតនាថ្ងៃទី ៧ ខែមិថុនា ឆ្នាំ…

គ.ជ.ប អំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់ ការឃោសនា មិនឲ្យពលរដ្ឋទៅបោះឆ្នោត

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៅថ្ងៃ៦ មិថុនានេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយអំពាវនាវបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពដែលផ្ទុយពីខ្លឹមសារនៃច្បាប់បោះឆ្នោត មិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ក្រោយគ្មានវត្តមានគណបក្សភ្លើងទៀន ។ គ.ជ.ប បញ្ជាក់យ៉ាងច្បាស់ទៅមនុស្សមួយចំនួនដែលចេញយុទ្ធនាការ តាមរយៈខិតបណ្ណ រូបភាព ឬស្ប៉តឃោសនានានា…

សម្ដេច ហ៊ុន សែន ៖ ប្រជាធិបតេយ្យគ្មានការគោរពច្បាប់ គឺអនាធិបតេយ្យ

ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងអះអាងថា ប្រជាធិបតេយ្យគ្មានការគោរពច្បាប់ គឺអនាធិបតេយ្យហើយ ខណៈដំណើរការប្រជាធិបតេយ្យរបស់កម្ពុជា បានឈានឡើងជារៀងរាល់ថ្ងៃ ព្រោះកម្ពុជាជាប្រជាធិបតេយ្យនីតិរដ្ឋ ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នាថ្ងៃ៦…