សម្តេច ហ៊ុន សែន ឱ្យវៀតណាមចាប់ខ្លួន លោក សម រង្ស៊ី

ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រាប់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា ឱ្យរាយការណ៍ទៅប្រទេសវៀតណាមពីផែនការរបស់លោក សម រង្សី ទណ្ឌិតរត់ចោលស្រុកមានផែនការប្រើប្រាស់លិខិតឆ្លងដែនបារាំងធ្វើដំណើរ ចូលមកាន់ប្រទេសនេះ ត្រូវចាប់ខ្លួនបញ្ជូនមកកាន់ប្រទេសកម្ពុជា ។

នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញបាវិតនាថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៣នេះ សម្តេច ហ៊ុន សែន បញ្ជាក់ថា សម្តេចទទួលបានដំណឹងថា លោក សមរង្សី មានផែនការចូលមកកាន់ប្រទេសវៀតណាម និងប្រទេសថៃ ដោយប្រើប្រាស់លិខិតឆ្លងដែនបារាំង ក្នុងនាមជាអ្នកទេសចរ។

សម្តេចបន្ថែមថា បើបុគ្គលរូបនេះ ធ្វើដំណើរចូលមកកាន់ប្រទេសវៀតណាម សម្តេច ស្នើសុំឱ្យចាប់ខ្លួន បុគ្គលរូបនេះ ឱ្យសម្តេច ព្រោះមានដីការតាមចាប់ខ្លួន ខណៈកម្ពុជា-វៀតណាម មានបត្យាប័ន និងកិច្ចសហប្រតិបត្តិការជាមួយគ្នា។

សម្តេចប្រាប់ឯកអគ្គរដ្ឋទូតវៀតណាម ថា បើមិនចាប់ លោក សម រង្ស៊ី ឱ្យទេ ប្រទេសវៀតណាម នឹងមានរឿងជាមួយនឹង ប្រទេសកម្ពុជាមិនខាន៕