ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងចុះហត្ថលេខាសិក្សាសាងសង់នៅរសៀលនេះ

ភ្នំពេញ៖ ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ជាផ្លូវល្បឿនលឿនទី ៣ របស់កម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត-ប៉ោយប៉ែត នឹងត្រូវចុះហត្ថលេខាសិក្សាសាងសង់នៅរសៀលនេះ ។

ពីធិបើកដ្ឋានសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងស្ពាន នៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៣ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា បន្ទាប់ការបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត នៅរសៀលថ្ងៃនេះ រាជរដ្ឋាភិបាលនឹងចុះហត្ថលេខាលើគម្រោងផ្លូវល្បឿនលឿនសៀមរាប-ប៉ោយប៉ែត ផងដែរ។

សម្តេច បន្តថា នៅពេលមានផ្លូវល្បឿនលឿនទី ១ នឹងមានទី ២ និងទី ៣ ជាបន្តបន្ទាប់ទៀត។ សម្តេច បញ្ជាក់ថា សម្តេច នឹងមិនទៅណានោះទេ សម្តេច នឹងនៅចាំមើលការអភិវឌ្ឍន៍ផ្លូវល្បឿនលឿននេះ ៕