សម្តេច ហ៊ុន សែន តបទៅក្រុមប្រឆាំងថា ម៉ាណែត ឡើងតាមណាស្អីក៏ដោយ ឲ្យតែស្របច្បាប់

ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ទៅក្រុមមនុស្សមួយចំនួនដែលចាំតែអង្គុយទើសចំពោះបេក្ខភាពជានាយករដ្ឋមន្រ្តីរបស់លោក ហ៊ុន ម៉ាណែតថា ទោះបី ហ៊ុន ម៉ាណែត ឡើងតាមជើងខោ ឬតាមស្អីក៏ដោយឲ្យតែធ្វើនាយករដ្ឋមន្ត្រីនៅកម្ពុជាស្របច្បាប់ ហើយកុំសង្ឃឹមពួកប្រឆាំងបានធ្វើនាយករដ្ឋមន្ត្រីឲ្យសោះ ។ ការបញ្ជាក់របស់សម្តេចបែបនេះ…

សម្តេច ហ៊ុន សែន ថា យុវជន គង់ រ៉ៃយ៉ា ជាអ្នកប្រឆាំងផ្កាប់មុខ មករស់នៅជាមួយបក្សប្រជាជនកម្ពុជា

ភ្នំពេញ ៖ លោក គង់ រៃយ៉ា ដែលជាមន្រ្តីជាន់ខ្ពស់របស់គណបក្សភ្លើងទៀន និងជាយុវជនម្នាក់ដែលមាននិន្នាការប្រឆាំងសកម្មភាពរាជរដ្ឋាភិបាលស្ទើរគ្មានលោះថ្ងៃ ហើយធ្លាប់មានប្រវត្តិជាប់ពន្ធនាគារនោះ បានស្នើសុំចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ។ បើតាមសារយ៉ាងខ្លីរបស់សម្តេច ហ៊ុន សែន បង្ហោះតាមតេឡេក្រាម នារសៀលថ្ងៃ១៦ មិថុនា…

សម្ដេច ហ៊ុន សែន ៖ សម រង្ស៊ី និង មូ សុខហួរ មិនអាចឈរបោះឆ្នោតនៅឆ្នាំ២០៣២

ភ្នំពេញ ៖ ថ្លែងទុកជាមុន ដោយមានសំអាងលើវិសោធនកម្មបោះឆ្នោតបោះឆ្នោតដែលបានឈានទៅដល់ដៃរដ្ឋសភាដូចតាមការគ្រោងទុក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានអះអាងថា លោក សម រង្ស៊ីដែលសម្តេចបានហៅថា ជាជនក្បត់ជាតិ៣ជំនាន់ និងលោកស្រី មូ សុខហួរ…

សម្ដេច ហ៊ុន សែន ៖ វិសោធនកម្មច្បាប់បោះឆ្នោត បានទៅដល់ដៃរដ្ឋសភាហើយ

ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងប្រកាសថា វិសោធនកម្មច្បាប់បោះឆ្នោត បានទៅដល់ដៃរដ្ឋសភាហើយ ខណៈសម្ដេចរង់ចាំមើលថាតើក្រុមប្រឆាំង នៅក្រៅប្រទេសធ្វើអ្វីបន្តទៀត? ។ នាឱកាសបន្តចុះជួបកម្មករ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃ១៦…

សម្តេច ហ៊ុន សែន ៖ រាជ្យបុត្រ សូរ្យកាយ្យ ចេញមុខសុំទោសជាសាធារណៈ

ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា រាជ្យបុត្រ សូរ្យកាយ្យ ដែលជាសកម្មជនគាំទ្រគណបក្សប្រឆាំងបច្ចុប្បន្នកំពុងស្នាក់នៅកូរ៉េខាងត្បូង បានចេញមកសុំទោសនូវរាល់កំហុសឆ្គងរបស់ខ្លួននាពេលមក ហើយក៏បាននិងកំពុងរៀបចំខ្លួនវិលមកស្រុកខ្មែរដែលជាភូមិកំណើតខ្លួនផងដែរ។ រាជ្យបុត្រ សូរ្យកាយ្យ មានឈ្មោះដើមពិតប្រាកដ គឺ…

សម្តេច ហ៊ុន សែន ព្រមានទៅក្រុមប្រឆាំងថា ចង់ជាប់គុក ឬអស់លុយ លើការរារាំងពលរដ្ឋបោះឆ្នោតសូមបង្កការអុកឡុកទៀតទៅ

ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអានសេចក្តីព្រៀងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត (កែច្បាប់បោះឆ្នោត)ថា នឹងមានការផាកពិន័យជាប្រាក់ច្រើនគួរសមផងដែរ ចំពោះការបង្កអុកឡុកមិនឲ្យប្រជាពលរដ្ឋខ្មែរគ្រប់អាយុ១៨ឆ្នាំឡើង ទៅបោះឆ្នោត ។ បើតាមការអានពីសម្តេច ហ៊ុន សែន លើសេចក្តីពង្រាងច្បាប់វិសោធនកម្មច្បាប់បោះឆ្នោត…

សម្តេច ហ៊ុន សែន គ្មានជំនឿលើអ៊ុយក្រែនវាយយកទឹកដីដែលរុស្ស៊ីកាន់កាប់ មកវិញបានឡើយ

ភ្នំពេញ ៖ ដោយមានជំនឿយ៉ាងមុតមាំ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបា នបង្ហាញពីទស្សនៈយល់ឃើញផ្ទាល់ខ្លួនថា គ្មានជំនឿលើអ៊ុយក្រែនដែលមានលោក ហ្សេលែនស្គី ជាប្រមុខដឹកនាំហើយមានសហរដ្ឋអាមេរិកនិងប្រទេសប៉ែកអឺរ៉ុបជាខ្នងបង្អែក វាយយកទឹកដីដែលរុស្ស៊ីវាយដណ្តើមនាពេលកន្លងមកដែលមានលោក ល្លាមឌីមៀពូទីន ជាមេដឹកនាំមកវិញបាននោះទេ ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ខណៈអ៊ុយក្រែន…

សម្តេច ហ៊ុន សែន ៖ ធ្វើវិសោធកម្មច្បាប់បោះឆ្នោត គឺយកតាមរូបមន្តថៃ

ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសវៃផ្តាច់ព្រឹត្រ្តក្រុមប្រឆាំងតែម្តងដោយការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត យករូបមន្តតាមប្រទេសថៃ ចំពោះអ្នកដែលមិនទៅបោះឆ្នោតគឺគ្មានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតនោះទេ។ សម្តេចបានលើកពីគំរូរបស់ថៃមកពន្យល់ថា “យើងយកតាមរបស់ថៃ ទោះបីជាព័ត៌មានមិនទាន់ផ្លូវការ ក៏ដោយ តែមានគណបក្សនយោបាយមួយបាត់បង់រហូតដល់៨នាក់ ដោយសារមូលហេតុអ្នកតំណាងរាស្ត្រនោះមិនបានបោះឆ្នោតលើកទី១ពេលគេពិនិត្យបេក្ខភាពមួយម្តងៗ។ គេបានបដិសេធចោលអ្នកតំណាងរាស្ត្រ៨នាក់ រួចហើយ១៨មណ្ឌលត្រូវបោះឆ្នោតឡើងវិញ…

សម្តេច ហ៊ុន សែន ៖ ករណី ស សាឡុងដេត អាចនឹងឈានដល់ការលើកលែងការចោទប្រកាន់

ភ្នំពេញ ៖ ដោយសារដឹងពីកំហុសឆ្គងរបស់ខ្លួនក្នុងការសុំទោសជាសាធារណៈ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ធ្វើការជាមួយដើមបណ្តឹងនិងតុលាការ ដើម្បីឈានទៅដល់ការលើកលែងការចោទប្រកាន់ដល់លោក ស សាឡុងដេត។ តាមបណ្តាញតេឡេក្រាមចេញមុននេះបន្តិចរបស់សម្តេច…

លោក ទាវ វណ្ណុល ចេញទៅក្រៅប្រទេសស្ងាត់ៗ

ភ្នំពេញ ៖ ប្រធានគណបក្សភ្លើងទៀន លោកទាវ វណ្ណុល បានចេញទៅក្រៅប្រទេសដោយស្ងាត់ៗ កាលពីប៉ុន្មានថ្ងៃមុននេះ ដោយមិនដឹងថា មានភារកិច្ចអ្វីត្រូវបំពេញ ព្រោះបើមើលតាមលិខិតផ្ទេរការងារ ទៅអនុប្រធានបក្សឲ្យជំនួសកិច្ចការលោក គឺមិនបានបញ្ជាក់ពីមូលហេតុ។ យោងតាមលិខិតផ្ទេរសិទ្ធិនាថ្ងៃ១១ មិថុនា ចុះហត្តលេខាដោយ លោក…