លោក អ៊ិត សំហេង បង្ហាញការសោកស្តាយចំពោះពលករកម្ពុជានៅកូរ៉េមួយចំនួនជឿលើការឃោសនាបែបអបិយជំនឿរបស់លោក ខឹម វាសនា

(កូរ៉េ)៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារកម្ពុជា បានបង្ហាញការសោកស្តាយដែលកន្លងទៅថ្មីៗនេះ មានពលករកម្ពុជាមួយចំនួនតូចនៅសាធារណរដ្ឋកូរ៉េ បានជឿលើការឃោសនាបែបអបិយជំនឿរបស់អ្នកនយោបាយមួយរូបដែលត្រូវគេដឹងថាគឺលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ នេះបើយោងតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងការងារកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២។ ថ្លែងក្នុងកម្មវិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅសាធារណរដ្ឋកូរ៉េ…

អគ្គនាយកដ្ឋានពន្ធដារ ចាប់ផ្ដើមចុះផ្ដល់សេវាពន្ធដារលើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៩ ខែកញ្ញានេះ

ខេត្តព្រះសីហនុ៖ក្រុមការងារអង្កេតអចលនទ្រព្យនៃអគ្គនាយកដ្ឋានពន្ធដារ នឹងចាប់ផ្ដើមចុះផ្ដល់សេវាពន្ធដារលើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យនៅសង្កាត់ទាំង៥ នៃក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៩ ខែកញ្ញានេះទៅ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។ ថ្លែងក្នុងកិច្ចប្រជុំត្រៀមលក្ខណៈចុះផ្តល់សេវាពន្ធដារលើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ…

រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃនឹងដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនលើកទី១៦ ក្នុងសប្ដាហ៍នេះ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមជាប្រធានប្តូរវេន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២១ដល់២២ ខែកញ្ញា តាមប្រព័ន្ធវីដេអូ។ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងចុះនៅថ្ងៃចន្ទ ទី១៩ ខែកញ្ញានេះ។…

ករណីជួញដូរមនុស្ស៖គិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃទទួលបានបណ្ដឹងសរុបចំនួន២៨៩ករណី

ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បានទទួលបណ្ដឹងសរុបចំនួន២៨៩ករណី ក្នុងនោះគឺមកពីសាម៉ីជន សាច់ញាតិ ស្ថានទូត និងអង្គការអន្តរជាតិមួយចំនួន។ ខេត្តព្រះសីហនុមាន២១២ករណី, ពោធិ៍សាត់មាន៤ករណី, ស្វាយរៀងមាន១៨ករណី, ខេត្តកោះកុងមាន៥ករណី,…

កម្ពុជា-អូស្រ្តាលីដាក់ឱ្យដំណើរការកម្មវិធី CAP-RED ដែលមានទំហំទឹកប្រាក់៨៧លានដុល្លារអូស្រ្តាលីជាផ្លូវការ

សៀមរាប៖ កម្ពុជា-អូស្រ្តាលី បានដាក់ឱ្យដំណើរការភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ ហៅកាត់ថា Cambodia Australia Partnership for Resilient Economic Development (CAP-RED) ដែលមានទំហំទឹកប្រាក់ ៨៧លាន ដុល្លារអូស្ត្រាលីជាផ្លូវការកាលពីថ្ងៃទី១៧…

Continue Reading

សម្ដេចតេជោ ហ៊ុន សែន សម្រេចបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានចេញសេចក្តីសម្រេចស្ដីពីបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ ក្រុមការងារនេះដឹកនាំដោយលោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ បើយោងតាមសេចក្តីសម្រេចចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ។ ក្រុមការងារមួយនេះដឹកនាំដោយប្រធាន១រូប អនុប្រធាន ២រូប…

សម្តេចតេជោ ហ៊ុន សែន ព្រមានដកតួនាទីអភិបាលរាជធានីខេត្តដែលមិនបង្រ្កាបបទល្មើសល្បែងស៊ីសងក្នុងដែនដីរបស់ខ្លួន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានព្រមានជាសាធារណៈដកតួនាទីអភិបាលរាជធានី ខេត្ត ស្រុក ខណ្ឌ និងមន្រ្តីនគរបាលពីតួនាទីរបស់ខ្លួន ប្រសិនបើអ្នកទាំងនោះមិនបានបំពេញតួនាទីបង្ក្រាបបទល្មើសល្បែងស៊ីសងដែលកើតមាននៅក្នុងសមត្ថកិច្ចដែនដីរបស់ខ្លួននោះទេ។ សម្តេចតេជោ ថា សម្តេចនឹងមិនបណ្តោយឱ្យសភាពការណ៍អនាធិបតេយ្យកើតមានដោយសារតែបញ្ហាល្បែងស៊ីសងនេះតទៅទៀតនោះទេ។ ក្នុងសារសម្លេងដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃសៅរ៍ ទី១៧…

គយ ព្រមានចាត់វិធានការផ្លូវច្បាប់ដោយគ្មានការលើកលែងក្នុងករណីម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធមិនមកបំពេញកាតព្វកិច្ចពន្ធតាមពេលកំណត់

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានព្រមានថានឹងចាត់វិធានការផ្លូវច្បាប់ដោយគ្មានការលើកលែងក្នុងនោះការចុះការបង្ក្រាបរឹបអូស ហើយដោះជាគ្រឿងបន្លាស់ ឬកំទេចចោលតាមច្បាប់ និងបទប្បញ្ញត្តិ ជាធរមាន ដោយពុំមានការអនុគ្រោះទៀតឡើយ ក្នុងករណីដែលម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធមិនមកបំពេញកាតព្វកិច្ចពន្ធតាមច្បាប់កំណត់។ នេះបើយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សង្កត់ធ្ងន់ថា «ក្រោយថ្ងៃទី៨…

លោក កើត រិទ្ធ ណែនាំឱ្យស្ថាប័នអយ្យការយកចិត្តទុកដាក់ពន្លាតការស្រាវជ្រាវពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់

ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំស្ថាប័នអយ្យការត្រូវយកចិត្តទុកដាក់ពន្លាតការស្រាវជ្រាវពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ ចំពោះករណីបទល្មើសជួញដូរមនុស្ស ជួញដូរពលកម្ម កេងប្រវញ្ចពលកម្ម និងអាជីវកម្មផ្លូវភេទ ឱ្យបានទាន់ពេលវេលា និងឱ្យមានប្រសិទ្ធភាព។ ថ្លែងកាលពីថ្ងៃទី១៦ កញ្ញា ក្នុងកិច្ចប្រជុំស្តីពីការណែនាំអំពីចំណាត់ការលើសំណុំរឿងជួញដូរមនុស្ស សំណុំរឿងសម្អាតប្រាក់…

លោក កើត ឆែ ត្រូវបានតែងតាំងជាប្រធានទទួលបន្ទុកព័ត៌មានរបស់សាលារាជធានីភ្នំពេញ

ភ្នំពេញ៖ លោក កើត ឆែ បច្ចុប្បន្នជាអភិបាលរងរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាប្រធានទទួលបន្ទុកព័ត៌មានរបស់សាលារាជធានីភ្នំពេញ និងមន្រ្តីរដ្ឋបាលរាជធានីភ្នំពេញបីរូបផ្សេងទៀតជាសមាជិក។ នេះបើយោងតាមដីកាសម្រេចស្តីពីការបង្កើតមន្រ្តីទទួលបន្ទុកព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី១៤ កញ្ញានេះ។ មន្រ្តីទទួលបន្ទុកព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺជាអ្នកនាំពាក្យរបស់រដ្ឋបាលរាជធានីភ្នំពេញ និងត្រូវជួយក្រុមប្រឹក្សាក្នុងការធានាឱ្យមានការទទួលផ្សព្វផ្សាយ និងកែតម្រូវព័ត៌មានជាសាធារណៈឱ្យបានកាន់តែទូលំទូលាយ មានតម្លាភាព និងមានប្រសិទ្ធិភាព។…